kalib9

គួរតែមើល! ពីក្បួន១៥នាទី​ ដើម្បីយកឈ្នះវីរុសបំប្លែងខ្លួនថ្មីDelta

កាលពីខែកក្កដារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱវណ្ណឌីន បានសម្តែងការព្រួយបារម្ភអំពីមវីរុសបំប្លែងខ្លួនថ្មី ដែលតា(Delta) ប្រសិនបើមានការរីករាលចូលសហគមន៍គឺកម្ពុជានឹងហួសបន្ទាត់ក្រហមហើយ យើងចាប់ផ្តើមរកឃើញឃើញអ្នកឆ្លង កូវីដបំប្លែងខ្លួន ដែលតា ជាបន្តបន្ទាប់នៅដើមខែសីហា។ក្នុងឱកាសនេះមានតែប្រើក្បួន១៥នាទីយកឈ្នះកូវីដរបស់លោកជំទាវប៉ុណ្ណោះទើបអាចជួយកាត់បន្ថយការឆ្លងបាន។

លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា“ប្រសិនបើបងប្អូនត្រូវទៅទីតាំងទីប្រជុំជនដូចជាផ្សារឬទីតាំងសាធារណៈផ្សេងៗទៀត គឺបងប្អូនអាចទៅបានមែនមិនមែនមិនឱ្យទៅនោះទេ ប៉ុន្តែសូមបងប្អូនរកនឹកពីផ្ទះឱ្យរួចសិនថា បើបងប្អូនទៅផ្ទះត្រូវការទិញអ្វីខ្លះ ហើយពេលទៅដល់គឺទិញយកហើយប្រញាប់ត្រលប់មកផ្ទះវិញ”។ “ការធ្វើបែបនេះនឹងជួយកាត់បន្ថយការឆ្លងបាន ក្រោម១៥នាទីវីរុសមិនអាចឆ្លងមកខ្លួនយើងបានភ្លាមទេ ដូចនេះបើខានមិនបានត្រូវចេញក្រៅ ពីមួយកន្លែងទៅមួយកន្លែងសូមទៅកុំឱ្យលើស១៥នាទី”

លោកជំទាវបន្តថាវិធានការ ៣កុំ៣ការពារ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់គឺមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់និងការពារការរីករាលដាលនៃវីរុសកូវីដ ១៩ ប៉ុន្តែប្រជាជនខ្វះការអនុវត្តឱ្យបានត្រឹមត្រូវជាពិសេសទៅលើ “៣កុំ” ។ លោកបានបន្ថែមថា ឥឡូវនេះវីរុសកូវីដ ១៩ និងវីរុសបំប្លែងថ្គឺជាកង្វល់មួយ សូមអោយបងប្អូននិងអាជ្ញាធរអនុវត្តឡើងវិញ នូវ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងការប្រគល់ជូនថវិការដល់អ្នកចាក់វ៉ាក់ស៊ាំងទី៤លានកន្លងមក។

Loading...

លោកជំទាវក៏បានបញ្ជាក់ផងដែរថា ករណីឆ្លងនិងស្លាប់ នៅកម្ពុជាបង្ហាញថាប្រទេសនេះកំពុងជិតឈានដល់បន្ទាត់ក្រហមនៃការរីករាលដាលនៃវីរុសកូវីដ ១៩ ដូច្នេះសូមការពារសុវត្ថិភាព និងស៊ូទ្រាំមួយរយៈពេលខ្លី ស្ថានភាពបានប្រសើរឡើងយ៉ាងឆាប់រហ័ស។ សូមចងចាំថាប្រទេសកម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនដែលតាជាង ២០០ ករណីហើយវីរុសកូវីដនេះគឺឆ្លងខ្លាំងជាងមុន ១៥ ដង។

Loading...