kalib9

ករណីវីរុសកូវីដ១៩ បម្លែងថ្មី Delta ឆ្លងដល់ភ្នំពេញ អ្នកជំនាញបង្ហាញក្រុមមនុស្សដែលប្រឈមខ្លាំង

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការរកឃើញករណីដំបូងនៃ វីរុសបំប្លែងខ្លួនថ្មី Delta នៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ ដែលបានឆ្លងដល់កម្មករមកពីប្រទេសថៃ និងអ្នកជំងឺមកពីមន្ទីរពេទ្យកាល់ម៉ែត្រខាងរោគស្រ្តី បុគ្គលិកអនាម័យម្នាក់, អ្នកជំងឺផ្នែកសង្រ្គោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ី១នាក់ទៀត។

យ៉ាងណាក្តីចំនួន ១០៩ ករណីនៃវីរុសកូវីដ-១៩បំប្លែងថ្មី B.1.617.2 (Delta) ត្រូវបានក្រសួងសុខាភិបាល​រកឃើញ ត្រឺមរយះពេល ២ ថ្ងៃ នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។

លេីសពីនេះ បើទោះបីជាអ្នកបានទទួលការចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ក៏ដោយយោងតាមអង្គការសុខភាពពិភពលោក អ្នកនៅតែអាចឆ្លងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ដដែលហើយអ្នកឆ្លងវីរុសនេះភាគច្រើន គឺមិនមានអាការឬរោគសញ្ញាអ្វីឡើយ។

ចំពោះក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគនេះ បើយោងតាមសារព័ត៌មាន CNBC ត្រូវបានពិពណ៌នាថាជា "កុមារ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មនុស្សដែលមានអាយុលើសពី៥០ឆ្នាំ និងមនុស្សដែលបានចាក់វ៉ាក់សាំងតែមួយដូស សុទ្ធសឹងតែជាក្រុមមនុស្សដែលមានហានិភ័យ ងាយនឹងឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta នឹងឆ្លងមនុស្សម្នាក់ទៅ​ម្នាក់ ត្រឹមតែ ១៥វិនាទីប៉ុណ្ណោះ។"

Loading...

គួររម្លឹកផងដែលថា រោគសញ្ញានៃវីរុសបំប្លែងខ្លួនថ្មី Delta គឺស្រដៀងទៅនឹងគ្រុនផ្តាសាយ ឬមិនមានរោគសញ្ញាក្នុងករណីខ្លះ ដែលធ្វើឱ្យអ្នកជំងឺមិនដឹងថាខ្លួនបានឆ្លងមេរោគ ហើយងាយនឹងចម្លងមេរោគទៅកាន់សមាជិកគ្រួសារ និងអ្នកផ្សេងទៀតដែលនៅជុំវិញខ្លួន។ ទោះយ៉ាងណាក៏ដោយ សម្រាប់យុវជនដែលមានកម្លាំងពេញលេញ និងបានចាក់វ៉ាក់សាំងរួចហើយហានិភ័យគឺទាបជាង។ ប៉ុន្តែកុមារ ដែលមិនបានចាក់វ៉ាក់សាំង និងក្រុមមនុស្សចាស់ ដែលមានជំងឺរ៉ាំរ៉ៃដែលមិនអាចចាក់វ៉ាក់សាំងបាន ពោលគឺពួកគាត់ ត្រូវប្រឈមនឹងហានិភ័យខ្ពស់ បើឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនេះ៕

Loading...