kalib9

មកទៀតហេីយ! Delta Plus មេរោគបម្លែងខ្លួនថ្មីមួយទៀតរកឃេីញកូរ៉េខាងត្បូង

កាលពីថ្ងៃអង្គារទី ៣ ខែសីហានេះទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា៖ " ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីពីរដំបូងនៃវីរុសបំប្លែងខ្លួនថ្មី Delta Plus ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី ៤ នៃការឆ្លងទូទាំងប្រទេស។ "

បេីតាមប្រភពព័ត៏មានបានឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មី Delta Plus គឺជាពូជរបស់វីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបានឆ្លងកាត់ការផ្លាស់ប្តូរប្រូតេអ៊ីនដែលមានឈ្មោះថា K417N ដែលត្រូវបានរកឃើញនៅក្នុងវីរុសបំប្លែងខ្លួន Beta ហេីយត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ CNA ។

យោងតាមរបាយការណ៍ ករណី Delta Plus ទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះរួមមាន ចក្រភពអង់គ្លេស ព័រទុយហ្កាល់ និងឥណ្ឌា។

Loading...

ជាមួយគ្នានេះដែល KDCA បានប្រាប់រ៉យទ័រនៅក្នុងសារជាអក្សរថា៖ "ករណីដំបូង (នៅកូរ៉េខាងត្បូង) ត្រូវបានកំណត់អត្តសញ្ញាណចំពោះបុរសម្នាក់ដែលមានអាយុ ៤០ ឆ្នាំដែលមិនមានកំណត់ត្រាធ្វើដំណើរទៅក្រៅប្រទេសសោះ នាពេលថ្មីៗនេះ" ។ ជាមួយគ្នានេះ លទ្ធផលធ្វើតេស្តលើមនុស្សដែលមានទំនាក់ទំនងជាមួយបុរសនោះបានបង្ហាញថា សមាជិកគ្រួសារម្នាក់របស់គាត់បានធ្វើតេស្តិ៍វិជ្ជមានប៉ុន្តែ KDCA មិនបានបញ្ជាក់ថាអ្នកជំងឺបានឆ្លងមេរោគ Delta Plus ទេ។ KDCA បានបន្តឱ្យដឹងថា៖ "ករណីទី ២ ត្រូវបានរកឃើញនៅក្នុងអ្នកទេសចរបរទេសម្នាក់"

Loading...