kalib9

សង្ឃឹមខ្ពស់ណាស់! ប្រទេសជប៉ុនបានផលិតថ្នាំគ្រាប់លេបតែ ១គ្រាប់ ដេីម្បីព្យាបាលកូវីដ១៩

នេះបេីយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal បានអោយដឹងថា ក្រុមហ៊ុនឱសថ Shionogi នៃប្រទេសជប៉ុន កំពុងតែតាមពីក្រោយក្រុមហ៊ុនអាមេរិក ផលិតថ្នាំគ្រាប់ សម្រាប់ព្យាបាលជំងឺឆ្លងកូវីដ១៩​ ដែលអាចលេងបងព្យាបាលនៅផ្ទះបាន។

យោងតាមប្រភពបានឱ្យដឹងថា ថ្នាំដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Shionogi មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺដែលមានមេរោគឆ្លងវីរុសបំប្លែងថ្មី។ លើសពីនេះទៅទៀត វាគ្រាន់តែតម្រូវឱ្យអ្នកជំងឺលេបថ្នាំ ១ គ្រាប់ក្នុងមួយថ្ងៃប៉ុណ្នោះ ចំណែកឯថ្នាំដទៃទៀតដូចជា ថ្នាំដែលផលិតដោយ Pfizer ម្រូវឱ្យអ្នកជំងឺលេប ២ គ្រាប់ក្នុងមួយថ្ងៃ។

Loading...

នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថ Shionogi គឺលោក Isao Teshirogi បាននិយាយថា៖ "គោលដៅរបស់យើងគឺធ្វើឱ្យថ្នាំនេះក្លាយជាថ្នាំព្យាបាលដ៏មានសុវត្ថិភាព ដូចថ្នាំTamiflu និងថ្នាំ Xofluza ដែរ"។ គួរកត់សំគាល់ថា ថ្នាំដែលក្រុមហ៊ុន Shionogi កំពុងខិតខំស្រាវជ្រាវនេះ គឺមានប្រសិទ្ធឹភាពកំចាត់មេរោគត្រឹមរយៈពេល៥ថ្ងៃប៉ុណ្ណោះ។

ទន្ទឹមនឹងនេះថ្នាំ Shionogi នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការស្រាវជ្រាវ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំដើម្បីបញ្ចប់។ ទោះយ៉ាងណាក៏ដោយគេរំពឹងថាជប៉ុននឹងអាចផលិតថ្នាំបានដោយជោគជ័យ ហើយពិភពលោក នឹងមានថ្នាំកាន់តែទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ ១៩ ដែលមានបច្ចុប្បន្ន។

Loading...