kalib9

តោះ!មកដឹងពីរូបតំណាងនៃខែកំណើតទាំង១២ ជាមួយនឹងការបកស្រាយដ៏មានអត្ថន័យ ដែលអ្នកមិនដែលដឹង

យោងតាមការស្រាវជ្រាវជាច្រើន បានធ្វើការបកស្រាយពីគុណសម្បត្តិ បុគ្គលិកលក្ខណៈ និងដួងព្រលឹងរបស់មនុស្សម្នាក់ៗ។

យ៉ាងណាមិញ រូបតំណាងនៃខែកំណើតទាំង១២ ក៏មានការបកស្រាយឱ្យដឹងពីអត្តចរិតរបស់មនុស្សយើងផងដែរ។

១. ខែមករា រូបតំណាង នាគ

1

ខែ មករា គឺជាខែដំបូងនៃខែកំណើតទាំង១២ ដែលមានរូបតំណាងជាសត្វនាគ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឫទ្ធិអំណាច អាចធ្វើឱ្យគ្រប់គ្នាគោរព និងធ្វើអ្វីៗតាមអ្នក។ អ្នកមានឆន្ទៈខ្ពស់ និងសក្កានុពលខ្លាំង ក្នុងការប្រឈមមុខ និងឆ្លងកាត់រឿងរ៉ាវទាំងអស់នៅក្នុងជីវិត។

តែទោះយ៉ាងណា អ្នកគួរតែចេះរក្សា និងគ្រប់គ្រងអារម្មណ៍ ចិត្ត គំនិត និងកំហឹងរបស់អ្នកឱ្យបាន ទើបអាចកាត់បន្ថយបញ្ហាទាំងឡាយ បើមិនដូច្នោះទេ កំហឹងរបស់អ្នកអាចជះផលអាក្រក់ និងបំផ្លាញអ្វីដែលល្អៗនៅក្នុងជីវិត សូម្បីតែមនុស្សដែលអ្នកស្រឡាញ់ ក៏អាចបាត់បង់ផងដែរ។

២. ខែកុម្ភៈ រូបតំណាង ហង្សភ្លើង

2

ហង្សភ្លើងជាសត្វដែលត្រូវបានគេជឿថាពិតជាមានមែនកាលពីសម័យបុរាណ ជាក់ស្ដែង រូបនេះតំណាងឱ្យអ្នកកើតខែកុម្ភៈ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានភាពស្វាហាប់ មានស្វារតីនឹងន និងមានថាមពលខ្លាំង ដែលកម្រនឹងមានអ្នកណាដូចណាស់។

អ្នកអាចប្រែក្លាយនូវកំហឹង និងការប្រមាថមាក់ងាយ ឱ្យក្លាយទៅជារឿងដែលល្អប្រសើរ ដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯង។ ភាពរឹងមាំ និងការទទួលខុសត្រូវរបស់អ្នក គឺជាគុណសម្បត្តិដ៏ធំ។

៣. ខែមីនា រូបតំណាង យិន - យ៉ាង

3

អ្នកជាមនុស្សមានការពិចារណា និងការគិតបានយ៉ាងល្អិតល្អន់ ជាពិសេសនោះគឺ ចេះបែងចែកនូវរឿងល្អ និងអាក្រក់របស់មនុស្សគ្រប់គ្នា។ គុណសម្បត្តិរបស់អ្នកគឺ សុទិដ្ឋិនិយម ពោរពេញដោយគំនិតវិជ្ជមាន ហេតុនេះហើយ ទើបអាចឱ្យអ្នកឆ្លងផុតគ្រប់បញ្ហា ការលំបាកទាំងពួង ឆ្ពោះទៅរកភាពល្អប្រសើរនៅខាងមុខ។

តែទោះជាយ៉ាងណា ចូរអ្នករក្សា និងចេះការពារខ្លួនឱ្យបានល្អផង ព្រោះថា អ្នកសម្លឹងមើលមនុស្សជុំវិញខ្លួនត្រឹមតែចំណុចល្អ អ្នកគិតថាគេល្អ ប៉ុន្តែមនុស្សសម័យនេះគឺ ពិសពុល ពុតត្បុត មានល្បិចច្រើនណាស់ ដូច្នេះចូរប្រុងប្រយ័ត្ន។

៤. ខែមេសា រូបតំណាង តោ

4

អ្នកជាមនុស្សមានភាពអង់អាច អំណាច ក្លាហាន និងការគិតយ៉ាងធំ មិនថាជីវិត មានបញ្ហា ឬឧបសគ្គអ្វីទេ អ្នកក៏អាចទទួលយក និងប្រឈមមុខបានជានិច្ច។ អ្នកក៏មានភាពស្មោះត្រង់ជាស្នូលផងដែរ ដើម្បីមនុស្សដែលអ្នកស្រឡាញ់ មិនថាត្រូវលះបង់អ្វីនោះឡើយ អ្នកក៏នឹងព្រមរ៉ាប់រង និងធ្វើគ្រប់យ៉ាង ដើម្បីការពារគេ។

៥. ខែឧសភា​ រូបតំណាង ចចក

5

អ្នកជាមនុស្សត្រមង់ត្រមោចណាស់ អ្នកចូលចិត្តនៅម្នាក់ឯងច្រើនជាងចូលក្នុងចំណោមមនុស្សជាច្រើន អ្នកតាំងខ្លួនជាអ្នកដឹកនាំដ៏ល្អ។ មិនថាស្ថិតក្នុងកាៈទេសៈណាទេ អ្នកក៏នឹងនៅក្បែរ មើលថែមនុស្សជាទីស្រឡាញ់របស់អ្នកបានយ៉ាងណា បើមាននរណាម្នាក់ចង់ធ្វើបាប ឬឈ្លានពានមនុស្សអ្នកស្រឡាញ់ ពួកគេត្រូវឆ្លងកាត់អ្នកជាមុនសិន។

៦. ខែមិថុនា រូបតំណាង ត្រី

Loading...

6

អ្នកជាមនុស្សដែលមានស្មារតីល្អប្រសើរ មិនចេះរីងស្ងួតនោះឡើយ អ្នកយកចិត្តទុកដាក់ខ្លាំងចំពោះសេរីភាពសម្រាប់ជីវិត។ នៅក្នុងរឿងខ្លះ អ្នកហាក់ព្យាយាមគេចវេសក្នុងការទទួលខុសត្រូវ ព្រោះអ្នកមិនចង់ប្រឈមមុខនឹងរឿងដែលអ្នកមិនចូលចិត្ត ឬទទួលយកមិនបាន។ តែយ៉ាងណា អ្នកមិនគួរព្រងើយកន្តើយនឹងសភាវគតិរបស់អ្នកទេ ព្រោះនេះជាគុណសម្បត្តិដ៏ធំបំផុតសម្រាប់អ្នក។

៧. ខែកក្កដា រូបតំណាង ភ្លើង

7

អ្នកជាមនុស្សដែលចូលចិត្តធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង អ្នកផ្ដោតទៅលើការស្រមើស្រមៃ និងអ្វីដែលអ្នកត្រូវការ ទោះយ៉ាងណា វាមិនមែនជារឿងខុសនោះឡើយ ឱ្យតែអ្នករក្សាការតាំងចិត្ត និងធ្វើអ្វីទៅតាមតម្រូវការខ្លួនឯង នោះអ្នកពិតជាអាចជោគជ័យ សម្រេចនូវអ្វីដែលអ្នកចង់បានយ៉ាងពិតប្រាកដ ព្រោះចំណង់ចំណូលចិត្តរបស់អ្នក នឹងនាំអ្នកទៅរកផ្លូវដែលល្អ និងត្រឹមត្រូវ។

៨. ខែសីហា រូបតំណាង សេះ

8

បញ្ជាក់ថា អ្នកជាមនុស្សចូលចិត្តសេរីភាពក្នុងការ ដើរហើរ រត់តាមចិត្តរបស់អ្នក អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង ឬដើរលេងកម្សាន្ត ដោយមិនខ្វល់ពីអ្វីច្រើនទេ អ្នកជាមនុស្សដែលមានជំនឿចិត្ត ជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង ក្នុងការធ្វើដំណើរវែងឆ្ងាយបន្តទៀត។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលមានក្រមសីលធម៌ខ្ពស់ រួសរាយ ចិត្តល្អ និងមានការគិតយ៉ាងល្អិតល្អន់ ពេលខ្លះ អ្នកក៏កាច និងតឹងតែខ្លាំងមិនធម្មតាទេ តែយ៉ាងណា អ្នកនៅតែជាមនុស្សចិត្តទូលាយ ខណៈពេលដែលខឹង គឺអ្នកមិននិយាយអ្វីច្រើនឡើយ ហើយបើស្អប់ អ្នកក៏នឹងដើរចេញដោយមិនមាត់សូម្បីតែមួយម៉ាត់។

៩. ខែកញ្ញា រូបតំណាង ផ្កា

9

អ្នកជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ស្រឡាញ់សេរីភាព ក្នុងការបង្ហាញនូវគុណសម្បត្តិ ភាពស្រស់ស្អាតតាមរបៀបខ្លួនអ្នក។ អ្នកជឿថាអ្នកស្អាត ល្អ និងមានគុណសម្បត្តិគ្រប់គ្រាន់តាមរបៀបអ្នក ដោយមិនចេះយកខ្លួនឯងទៅប្រៀបធៀប ឬរវល់រិះគន់អ្នកដទៃនោះឡើយ។

១០. ខែតុលា រូបតំណាង តារា / ផ្កាយ

10

អ្នកជាពន្លឺ អាចនាំផ្លូវមនុស្សគ្រប់គ្នា ភាពជោគជ័យជាអ្វីដែលអ្នកផ្ដោតខ្លាំង តែមិនមែនជោគជ័យត្រឹមខ្លួនអ្នកនោះឡើយ គឺអ្នកចង់ជួយឱ្យមនុស្សជុំវិញខ្លួនរបស់អ្នកទទួលបានជោគជ័យច្រើនជាង អ្នកចូលចិត្តជម្រុញអ្នកដទៃ។ តែទោះជាយ៉ាងណា អ្នកគប្បីទុកពេលវេលាឱ្យខ្លួនឯងឱ្យបានច្រើនផង គិតគូរពីខ្លួនឯងខ្លះផង ជាពិសេសនោះគឺ គួរចេះគ្រប់គ្រងកំហឹង និងការគិតអវិជ្ជមានរបស់អ្នក ទាំងនេះ គឺជាគុណវិបត្តិដែលអ្នកគួរតែកែប្រែ។

១១. ខែវិច្ចិកា រូបតំណាង ដើមឈើ

11

អ្នកជាអ្នកការពារ និងផ្ដល់ប្រព័ន្ធគ្រប់គ្រងដ៏ល្អ អ្នកប្រៀបបានជាជម្រកដ៏ត្រជាក់ និងកក់ក្ដៅសម្រាប់មនុស្សជាទីស្រឡាញ់។ លើសពីេនះ គំនិត និងទស្សនៈរបស់អ្នកក៏បានចាក់ឫសយ៉ាងវែងឆ្ងាយ និងសាបព្រួសយ៉ាងប្រសើរ។ រាល់គំនិតរបស់អ្នក មិនថាគំនិតល្អ ឬក៏អាក្រក់នោះទេ គឺសុទ្ធតែមានឥទ្ធិពល ក្នុងការបញ្ជ្រាបទៅអ្នកជុំវិញខ្លួន ដូច្នេះហើយ អ្នកគប្បីគិត ត្រិះរិះពិចារណាក្នុងការនិយាយ ឬផ្ដល់គំនិតដល់គេឯង។

១២. ខែធ្នូ រូបតំណាង ទឹក

12

អ្នកជាមនុស្សដែលចូលចិត្តធ្វើបម្លាស់ប្ដូរ មិនចេះនៅតែមួយកន្លែងនោះឡើយ។ អ្នកក៏ជាមនុស្សម្នាក់ដែលមានឥរិយាបថប្រែប្រួល បត់បែនយ៉ាងឆាប់រហ័ស ទៅតាមសា្ថនភាព ពេលវេលា និងទីកន្លែងដែលអ្នកជួបប្រទះ។ អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពស្ងប់ស្ងាត់ណាស់ដែរ តែប្រសិនបើមានអ្វីមួយដែលធ្វើឱ្យអ្នកមិនពេញចិត្តនោះ អ្នកប្រៀបបាននឹងរលក ឬគ្រោះទឹកជំនន់អ៊ីចឹង អាចបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញខ្លួនដោយអចេតនា ឬដោយសារតែកំហឹងរបស់អ្នក៕

ប្រភព​ ៖ បរទេស / ប្រែសម្រួល ៖ ភី អេក

Loading...