kalib9

កុំឧស្សាហ៍ដើរច្រើនពេក!​ ឥឡូវក្រុមគ្រូពេទ្យកំពុងដើររុកច្រមុះរកកូវីដនៅផ្សារត្រី

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បើយោងតាមប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យ ដឹងថាក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩កំពុងចុះយកសំណាកអាជីវករផ្សារស្ទឹងមាន ជ័យថ្មី (ផ្សារត្រី)។

គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យថ្មី(ផ្សារត្រី)មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហើយសម្រាប់ព័ត៌មានលម្អិតអំពីពីលិទ្ធផលនឹងប្រកាសជូនអ្នកទាំងអស់ គ្នានៅពេលបញ្ចប់បេសកកម្ម។

នៅក្នុងថ្ងៃដដែលនេះដែរ បើយោងតាមប្រភព ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងថា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីឆ្លងថ្មីចំនួន ៦៦២នាក់ ដែលករណីនាំចូលចំនួន ១៨០នាក់ និងអ្នកជាសះស្បើយចំនួន ៤៩៣នាក់ ហើយនឹងអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។

Loading...

ជាចុងក្រោយចាបបៃតងសូមជូនពរឱ្យប្រជាជនខ្មែរមានសេចក្ដីសុខសប្បាយ មានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា ហើយត្រូវចូលរួមអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ។

Loading...