kalib9

ធ្ងន់ធ្ងរហើយ! ពូម៉ៅ ជិះទៅគ្រប់ផ្ទះដើម្បីចង់ជួបកូន តែឃើញសុទ្ធតែប៉ូលីស ព្រោះលោកស្រី ទ្រី ដាណា អោយដាក់ ហើយលោកបានត្រឹមពោលពាក្យថា…

ពុកម៉ែបងប្អូន មហាជនបានជ្រាបរួចហើយ រឿងរ៉ាវជម្លោះក្នុងគ្រួសារ លោកស្រី ទ្រី ដាណា និងស្វាមី ពូម៉ៅ ដែលផ្ទុះល្បីពេញបណ្តាញសង្គម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមការបញ្ជាក់ពីលោកស្រី ទ្រី ដាណា ក៏ព្រោះតែរឿងពូម៉ៅ មិនបង្ហោះរូបភាពភរិយា បើបង្ហោះហើយក៏លុបចេញវិញ។

លោកស្រី ទ្រី ដាណា បានបើកកកាយទម្លាយរឿងរ៉ាវមួយឡើងខ្ទេចខ្ទី ទាំងរឿងដែលគ្រួសារខាងពូម៉ៅ មើលងាយមើលថោកចំពោះលោកស្រី កាលលោកស្រីនៅក្រ។ មិនតែប៉ុណ្ណោះ លោកស្រី ទ្រី ដាណា ទម្លាយរឿងក្នុងគ្រួសាររបស់លោកស្រី ដោយគ្មានលាក់លៀមមួយម៉ាត់នោះទេ ដោយលោកស្រី បានបញ្ជាក់ថា បញ្ហាចម្បងនាំឱ្យមានជម្លោះ មកពីខាងសាច់ថ្លៃខាងពូម៉ៅ មិនដែលជួយគ្រួសារខាងស្វាមីនោះទេ។

ជាមួយគ្នានោះ តាមរយៈការឡាយក្តៅៗ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា​ លោកស្រី ឆ្អែតចិត្តលែងប្រាថ្នាចង់បានប្តី ដូចពូម៉ៅ ហើយក៏ស្បថឈប់យកប្តីជារៀងរហូត។ ក្នុងនោះ លោកស្រី ទ្រី ដាណា ក៏បានចោទពូម៉ៅថា បានប្រើអំពើហិង្សាលើរូបលោកស្រី​ ថែមទៀត។

Loading...

តែយ៉ាងណា ពូម៉ៅ ក៏បានចោទលោកស្រី ទ្រី ដាណា ផងដែរថា មិនដែលចាត់ទុករូបលោកសំខាន់នោះទេ ពោលគឺមិនស្មើនឹងជំនួយការរបស់លោកស្រីផង ហើយថែមទាំងបង្ខំឱ្យលែងចុះចេញជាមួយរថយន្តមួយគ្រឿង និងដី។ ទន្ទឹមនេះ នៅប៉ុន្មានម៉ោងមុននេះ​ លោក ហ៊ីង បញ្ញារិទ្ធ​ ហៅ ពូម៉ៅ បានរៀបរាប់នៅលើបណ្តាញសង្គម​ យ៉ាងឈឺចាប់ថា លោកស្រី ទ្រី ដាណា មិនឱ្យលោកចូលផ្ទះទៅលេងនិងមើលមុខកូនទេ ព្រោះប្រពន្ធលោក​ បានដាក់ប៉ូលិសគ្រប់ផ្ទះទាំងអស់ ហាមមិនឱ្យលោក ចូលផ្ទះបានឡើយ ក្នុងនោះ លោកថា គ្រួសារមួយនេះ លោកបានលះបង់ច្រើន តែទីបំផុតឥតន័យ៕

Loading...