kalib9

ល្អបំផុតសម្រាប់​សុខភាព​ណាស់! អាហារ​ទាំង ៧ មុខនេះ ជួយ​សម្អាត​ពោះវៀន បន្សាប​ជាតិពុល ថែម​ទាំង​បំបាត់​ការ​ទល់​លាមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​ជ្រើសរើស​អាហារ​មក​ទទួល​ទាន​ប្រចាំ​ថ្ងៃ​បាន​ល្អ គឺ​ជា​កត្តា​សំខាន់​មួយ​ដើម្បី​ឲ្យ​សុខភាព​យើង​មាន​ភាព​​រឹងមាំ និង​ទប់ទល់​នឹង​ជំងឺផ្សេង​ៗ​បាន។ ជ្រើស​រើស​អាហារ​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ​មក​ទទួលទាន​ វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ល្អ​ចំពោះ​ពោះវៀន ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​វា​ឲ្យ​បាន​រាល់​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១) ចេក៖ វា​មាន​ប្រសិទ្ធភាព​​បញ្ចុះ​កំដៅ, បញ្ចុះ​ទឹកនោម, បន្សាប​ជាតិពុល ល្អ​សម្រាប់​ការ​បន្ទោបង់, អ្នក​ខ្សោយ និង​អ្នក​ដែល​ក្តៅ​ក្នុង។ អ្នក​គួរតែ​ញ៉ាំ​ចេក ២-៣ ដង​ក្នុង​មួយ​ថ្ងៃ ប្រហែល ២ ផ្លែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២) ដំឡូង៖ ការ​ទទួលទាន​ដំឡូងជ្វា​ច្រើន​អាច​ព្យាបាល​ការ​ទល់លាមក ជួយ​សម្អាត​ពោះវៀន សម្រាប់​ការ​បញ្ចេញ​ចោល​បាន​ល្អ។ នៅក្នុង​ឯកសារ​ឱសថ​បុរាណ​ក៏​ត្រូវ​បាន​សរសេរ​ផង​ដែរ​​ថា ដំឡូងជ្វា​ជួយ​ឲ្យ​ឈាម​ត្រជាក់, ផ្តល់​អត្ថប្រយោជន៍​ដល់​ឈាម, សម្អាត​ក្រពះ និង​ពោះវៀន, បន្ទោបង់​បានល្អ និង​បញ្ចេញ​សារធាតុ​ពុល​ដែល​កកកុញ​នៅក្នុង​សរីរាង្គ​ខាងក្នុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​អាច​ប្រើ​ដំឡូងជ្វា ២៥០ ក្រាម, បន្ថែម​ប្រេង, អំបិល, កូរ​ចូល​ក្នុង​ចាន រួច​ទទួល​ទាន​ពេលព្រឹក និង​ពេលល្ងាច នៅ​ពេល​ឃ្លាន។ ការ​ទទួលទាន​អាហារ​បែបនេះ​ជាប្រចាំ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​អ្នក​ដែល​តែងតែ​ទល់​លាមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣) មើម​ឆៃថាវ៖ នៅក្នុង​ឯកសារ​វេជ្ជសាស្ត្រ​បុរាណ មើម​ឆៃថាវ​ជា​ថ្នាំ​ជួយ​ដល់​ការ​បន្ទោបង់ ជាពិសេស​សមស្រប​សម្រាប់​អ្នក​ដែល​តែងតែ​ពិបាក​ក្នុង​ពោះ។ អ្នក​អាច​ប្រើ​មើម Radishស្រស់ ២៥០ ក្រាម, លាង​សម្អាត, ច្របាច់​យក​ទឹក, បន្ទាប់​មក​បន្ថែម​ទឹក​ឃ្មុំ​បន្តិច​​ដើម្បី​ផឹក។ ផឹក​តែ​ម្ត​ង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

Loading...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤) ស្ពៃ Spinach៖ អ្នក​ដែល​មាន​បញ្ហា​ស្ទះ​ពោះវៀន​យូរ គួរ​ទទួលទាន​ស្ពៃ​ Spinach ​ជា​ប្រចាំ ព្រោះ​វា​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​បញ្ចុះលាមក និង​ផ្តល់​ភាព​ងាយស្រួល​ពេល​បន្ទោបង់។ ឯកសារ​វេជ្ជសាស្ត្រ​បូព៌ា​ក៏​សរសេរ​ដែរ​ថា វា​អាច​​ជម្រះ​ពោះវៀន និង​ក្រពះ​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេស​អ្នក​ដែល​មាន​បញ្ហា​ទល់លាមក និង​ឬស​ដូង​បាត គួរ​ទទួលទាន​ស្ពៃ Spinach ជាប្រចាំ ដើម្បី​ជួយ​សម្អាត​ពោះវៀន ធ្វើឲ្យ​ឈាម​ដើរ​ស្រួល, សម្អាត​សរីរាង្គ​ខាងក្នុង និង​ល្អ​សម្រាប់​ក្រពះ។

៥) ល្ពៅ៖ ល្ពៅ គឺ​ជា​អាហារ​ផ្អែម​ស្រាល, មាន​ឥទ្ធិពល​ប៉ូវ​កម្លាំង, មិន​ត្រឹមតែ​មាន​ជាតិ​ស្ករ​ទាប និង​មាន​កម្តៅ​ទាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ដ៏​​ច្រើន​ផង​ដែរ។ អ្នក​ដែល​ពិបាក​ក្នុង​ការ​បន្ទោរបង់ ជាពិសេស​មនុស្សចាស់​ដែល​មាន​រាងកាយ​ខ្សោយ គួរតែ​ទទួលទាន​ល្ពៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦) ផ្លែ​សារី៖ ផ្លែសារី មាន​រសជាតិ​ជូរ​អែម​​បន្តិច ហើយ​អាច​បញ្ចុះ​កម្តៅ, បង្កើត​ទឹកមាត់ និង​បញ្ចុះ​ទឹកនោម។ អ្នក​ដែល​មាន​បញ្ហា​ស្ទះ​ពោះវៀន គួរ​ទទួលទាន​ផ្លែ​សារី​ដើម្បី​បង្កើន​សុខភាព។ នៅក្នុង​ឯកសារ​ឱសថ​បុរាណ វា​ត្រូវ​បាន​សរសេរ​ផង​ដែរ​ថា ផ្លែ​សារី​អាច​ជួយ​ដល់​ការ​បន្ទោបង់, ព្យាបាល​ទល់លាមក និង​សម្អាត​បំពង់​រំលាយអាហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧) អំពៅ៖ វា​មាន​ប្រសិទ្ធភាព​កម្ចាត់​កំដៅ, បង្កើត​ទឹកមាត់, ជា​ថ្នាំ​បញ្ចុះ​លាមក សមស្រប​សម្រាប់​អ្នកដែល​ស្ទះ​ពោះវៀន។ អ្នក​ដែល​​ឧស្សាហ៍​ទល់លាមក អាច​ប្រើ​ទឹកអំពៅ​បៃតង, បន្ថែម​ទឹកឃ្មុំ​បន្តិច រួច​កូរ​ហើយ​ផឹក។ ទទួលទាន​ទឹកអំពៅ​លាយ​ជាមួយ​ទឹកឃ្មុំ​ជាប្រចាំ​នៅពេល​ឃ្លាន ពេលព្រឹក និង​ពេលល្ងាច នឹង​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​បាន​យ៉ាង​ឆាប់រហ័ស៕ អត្ថបទ​បក​ប្រែដោយ៖ យ៉ាយ៉ា (ផ្ទះស្នេហ៍)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...