kalib9

អោយរូបបងសុំទោសប្អូនស្រី ដែលប្អូននៅវ័យក្មេង ត្រូវមកជួបរឿងបែបនេះ និងគ្មានពុកហៅទៀតទេ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Oun Vansak បានបង្ហាញក្តីអាណិតខ្លោចចិត្តទៅកាន់ប្អូនស្រី ព្រោះនាងនៅតូចណាស់ បែរជាត្រូវឃ្លាតឆ្ងាយពីឪពុកជារៀងរហូត លែងមានឪពុកហៅនឹងគេ តទៅទៀត។

តាមរយៈគណនីហ្វេសប៊ុកខាងលើ ដែលត្រូវជាបងប្រុស បានបង្ហាញអារម្មណ៍អាណិតប្អូនស្រីខ្លោចចិត្ត នៅថ្ងៃខួបមួយខែរបស់ឪពុកដោយរៀបរាប់ដំណើររឿង និងសូមពរដល់គ្រូពេទ្យ មួយចំនួនផង ដែលតែងប្រើប្រាស់ពាក្យសំដីគំរោះគំរើយដាក់អ្នកជំងឺ៖ «សុំទោសប្អូនស្រី ដែលត្រូវជួបរឿងបែបនេះ ទាំងខ្លួននៅវ័យក្មេង និងគ្មានលោកឪពុកហៅបន្ដទៀត ថ្ងៃ១២ ខែ៨ ម៉ោង១ថ្ងៃត្រង់ នៅមន្ទីរពេទ្យខេត្តសៀមរាប ម្ដាយខ្ញុំឃើញអាការៈពុកខ្ញុំកាន់តែធ្ងន់ ម្ដាយខ្ញុំខលទៅមីងរបស់ខ្ញុំ ឲ្យយកប្អូនស្រីខ្ញុំមកមន្ទីពេទ្យបានមើលថែឪពុក។

ពេលមកដល់ ប្អូនខ្ញុំបានមើលថែលោកពុក ជួយច្របាច់ដៃជើង និងជួយយកទឹកនោមទៅចាក់ចោល ហើយជួយអ្វីផ្សេងទៀត ប្អូនស្រីខ្ញុំអាចជាកំលាំងចិត្តជម្រុញ ឲ្យលោកពុកខ្ញុំមានកំលាំង ជម្នះនឹងជំងឺបន្ដទៅមុខទៀត ព្រោះលោកពុកខ្ញុំ ស្រលាញ់ប្អូនស្រីខ្ញុំខ្លាំងណាស់»។

លោកបានបន្តថា៖ «ពេលនោះ មានពេទ្យមកស្រែកខ្លាំងៗ ដេញប្អូនខ្ញុំឲ្យចេញក្រៅ មិនឲ្យនៅក្បែរទេ ចំពោះមុខឪពុកខ្ញុំ អ្នកណាឲ្យក្មេងមកចូលក្នុងហ្នឹង លោកឪពុក ទោះបីកំពុងខ្សោយខ្លាំង ក៏គាត់នៅតែសួររកកូនស្រី បូព៌នីកា ទៅណាហើយ ម្ដាយខ្ញុំបានប្រាប់ថា ចាំនៅខាងក្រៅ គាត់ទាមទារឲ្យដោះសារ៉ូមចេញទៅ ទៅផ្ទះយើងវិញ អារម្មណ៍បារម្ភកូនស្រីឈរចាំខាងក្រៅ ទាំងគាត់ខ្សោយខ្លាំង។

Loading...

ប្អូនខ្ញុំក៏បានចេញទៅចាំនៅខាងក្រៅ បានត្រឹមឈរសម្លឹងឪពុកពីចម្ងាយ ម៉ោង ៥ជាង កូនស្រីបានត្រឹមឈរមើលឪពុកពីចម្ងាយ ពេលដែលបុគ្គលិកពេទ្យយកឪពុកចាកចេញទៅ ទៅបន្ទប់សង្គ្រោះបន្ទាន់ ជាពេលដែលត្រូវឃ្លាតគ្នាជារៀងរហូត។

ពេលដល់បន្ទប់សង្គ្រោះបន្ទាន់ ត្រឹមដាក់សារ៉ូម និងខ្យល់អុកស៊ីសែន ទុកចោលរហូតផុតដង្ហើម ទើបមានពេទ្យ ២ ឬ ៣ នាក់មកធ្វើចលនាបេះដូង ប៉ុន្ដែអ្វីៗបានហួសពេលអស់ហើយបងស្រីលោកពុកខ្ញុំជាគ្រូពេទ្យនៅប្រទេសវៀតណាម គាត់មិនជឿសោះថា ប្អូនប្រុសគាត់ត្រូវស្លាប់លឿនយ៉ាងនេះ។

គាត់បានតាមដាន និងមើលការព្យាបាលជាប់រហូត តាម video call បងស្រីលោកពុកខ្ញុំ គាត់ថាសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម មិនមែនបែបនេះទេ ទុកអ្នកជំងឺចោលដល់ផុតដង្ហើម ម្ដាយខ្ញុំបើដឹងថាសង្គ្រាះបន្ទាន់ ទុកពុកចោលដល់ផុតដង្ហើមបែបនេះ គាត់យកពុកមកផ្ទះវិញហើយ បើស្លាប់នៅផ្ទះប្រសើរជាងស្លាប់នៅមន្ទីពេទ្យ នឹងបានលោកពុកស្ដាប់ព្រះធម៌ជាលើកចុងក្រោយដែរ»។

ប្រភពដដែលបានបន្ថែមទៀតទាំងក្ដីសោកសៅថា៖ «បងសុំទោសប្អូនស្រី ដែលប្អូននៅទាំងវ័យក្មេង ហើយត្រូវមកជួបរឿងបែបនេះ និងគ្មានពុកហៅទៀតទេ សូមឲ្យការឈឺចាប់ និងការបាត់បង់ដ៏ធំធេងមួយនេះ ក្លាយជាប្រយោជន៍រួមដល់អ្នកជំងឺដទៃ ដែលទៅសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋ និងឯកជន។

ខ្ញុំសូមអង្វរ និងស្នើសុំឲ្យបុគ្គលិកពេទ្យមួយចំនួននៅក្នុងមន្ទីពេទ្យរដ្ឋខេត្តសៀមរាប និងមន្ទីពេទ្យផ្សេងទៀត ដែលតែងតែប្រើពាក្យសំដីមិនសមរម្យមកលើកអ្នកជំងឺ ឬ អ្នកមើលថែអ្នកជំងឺ គួរប្រើសំដីឲ្យបានសមរម្យមកលើពួកគាត់ ព្រោះសំដីគ្រូពេទ្យមួយចំនួន ដូចយកកាំ-បិ-តមកចា-ក់មនុស្សទាំងរស់ ជាពិសេសសូមមើលថែ និងព្យាបាលអ្នកជំងឺដែលខ្វះខាតថវិកាផង កុំទុកគាត់ចោល ព្រោះអាយុជីវិតមិនមានលក់នៅលើទីផ្សារទេ។

ស្លាប់ថ្ងៃនេះ មិនមែនរស់មកវិញស្អែកនោះទេ ជាចុងបញ្ចប់ សូមអរគុណដល់គ្រូពេទ្យមួយចំនួន នៅមន្ទីពេទ្យខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់មើលថែ ប្រឹងប្រែងព្យាបាល លោកពុកខ្ញុំ នឹងពាក្យសំដីសមរម្យមកលើម្ដាយខ្ញុំ គួរឲ្យគោរព សូមអរគុណ ខួប១ខែ ការបាត់បង់ពុក បាត់បង់ធនធានកម្រេ នឹងជាព្រឹទ្ឋាចារ្យ ក្បាច់គុនល្បុក្កតោ»៕

Loading...