kalib9

កូនប្រុសទើបតែអាយុ ១២ឆ្នាំ សុខចិត្តកោរសក់បួសជាសង្ឃ ព្រោះមិនទាន់បាន សងគុណម៉ាក់

វីដេអូឃ្លីប ប្រមាណ ៣៦វិនាទី បង្ហាញពីកូនប្រុសអុជធូប ដាក់បាយម្ហូបខាងមុខរូបថតម្ដាយ ដែលបានស្លាប់ទៅ ហើយនិយាយថា ខ្លួននឹងទៅទៅបួស ដើម្បីសងគុណម្ដាយ កុំឲ្យមានកម្មទៅជាតិក្រោយ ធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានក្ដីអាណិតអាសូរ ហើយអ្នកខ្លះរំជួលចិត្ត រហូតស្រក់ទឹកភ្នែកទៀតផង។

តាមរយៈគណនីហ្វេសប៊ុកបុរសជាឪពុក មានឈ្មោះ Chan Sophea បានបង្ហោះសារអមជាមួយវីដេអូ សរសេររៀបរាប់ទាំងក្ដីអាល័យ ក្រោយបាត់បង់ភរិយាជារៀងរហូតនោះថា៖

«យើងធ្លាប់សន្យាជាមួយគ្នាថា នឹងរស់នៅជាមួយគ្នារហូតដល់អាយុ ៩០ឆ្នាំរៀងៗខ្លួន តែបងសូមស្លាប់មុនអូន ១ថ្ងៃ ព្រោះបងមិនចង់ឃើញការឈឺចាប់ពេលបាត់បង់អូន។ តែពេលនេះ ហេតុអ្វី មិនដូចពាក្យយើងសន្យា។ បង និងកូន ត្រៀមខ្លួនគ្រប់យ៉ាងដើម្បីសន្សំកុសល្យផលបុណ្យអូន ដើម្បីឲ្យអូនទៅឲ្យបានសុខ។

«កូនប្រុសច្បងអាយុ ១២ឆ្នាំសួរថា៖ បើអូនបួសទៅ អាចជួយ mommy កុំឲ្យមានកម្ម អូនសុំបួស ព្រោះអូនមិនទាន់បានសងគុណ mommy ផង។ ពិធីបុណ្យស.ព ៧ថ្ងៃរបស់ភរិយាខ្ញុំបាទ Rachana Ouk បានចប់សព្វគ្រប់។ ជូនពរបងប្អូនដែលមានសទ្ធាជ្រះថ្លា សូមជួបតែសុខភាពល្អ សំណាងល្អ ចម្រុងចម្រើន និងជោគជ័យរហូត»។

គួររំលឹកផងដែរថា កាលពីទី២៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅ បុរសជាស្វាមីខាងលើបានបង្ហាញក្ដីឈឺចាប់ទទួលយកស្ទើរតែពុំបាន ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ជួបនូវហេតុការណ៍រន្ធ-ត់មួយ ត្រូវឃ្លាតឆ្ងាយជារៀងរហូត ទាំងដែលមិនទាន់បានត្រៀមចិត្តទុកជាមុន។

ដោយសារតែមានអារម្មណ៍សោកស្ដាយ វិប្បដិសារី អាឡោះអាល័យដូច្នេះហើយ ទើបបុរសជាស្វាមីប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chan Sophea បានសរសេរសារបង្ហោះបន្ធូរចិត្តខ្លះថា៖ «ក្រែងអូនថា មិនទៅណាចោលបងទេ ហេតុអ្វីដាច់ចិត្តម្ល៉េះអូនសម្លាញ់? ក្រែងអូនថានៅរស់ដល់ចាស់ជាមួយបងនោះអី ហេតុអ្វីអូនប្រញាប់ទៅចោលបងយ៉ាងនេះ? បងចង់ឲ្យអូននៅជាមួយបង មើលអនាគតកូន និងកូនទើបតែកើតមកនេះ ពួកគេយំស្រែករកអូន»។

Loading...

មូលហេតុដែលនាំឲ្យនារីខាងលើត្រូវឃ្លាតឆ្ងាយពីស្វាមី និងកូនទើបកើត គឺដោយសារជួបនូវឧបទ្ទវហេតុ ធ្លា-ក់ពីលើជណ្ដើរពេលកំពុងមានពពោះនៅភ្នំពេញ ហើយធ្លា-ក់ឈា-មច្រើនរហូតស្លាប់ ចំណែកឯកូនក្នុងផ្ទៃ ត្រូវបានក្រុមគ្រួពេទ្យជួយសង្គ្រោះទាន់ពេលវេលា។

រឿងរ៉ាវដ៏សង្វេគមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត មានក្ដីអាណិតដល់នារីរងគ្រោះជាខ្លាំង ហើយអ្នកទាំងនោះក៏បានផ្ញើសារជួយរំលែកទុក្ខដល់ក្រុមគ្រួសារ ថែមទាំងបានក្រើនរម្លឹកដល់ស្ត្រីពពោះទាំងឡាយ បង្កើនប្រយ័ត្នប្រយែងពេលឡើងចុះជណ្ដើរផងដែរ៕(អត្ថបទ៖និស្ស័យ)

Loading...