kalib9

សិស្សចូលរៀនមែន តែតូបបាយតាមសាលាមិនទាន់បើកនោះឡើយ សូមកុំភ្លេចត្រៀមខ្ចប់បាយទឺកពីផ្ទះផង

កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធាន​បង្ការ និងទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះ ស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា ថ្វីបើក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតបើកសាលារៀនវិញនៅក្នុងបរិវេណរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ឡើងវិញមែន តែក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចហាមដាច់ខាតចំពោះសកម្មភាពរួមមាន ហាមការលក់ដូរចំណីអាហារ-ភេសជ្ជៈគ្រប់​ប្រភេទនៅខាងក្នុង និងជុំវិញបរិវេលាគ្រឹះស្ថានសិក្សានីមួយៗ។

មិនតែប៉ុណ្ណោះទេ ក្រសួងអប់រំ យុវជន និងកីឡា ក៏មិនអនុញ្ញាតឱ្យសិស្សានុសិស្សទទួលទានអាហារជុំគ្នាក្នងបរិវេណសាលារៀនផងដែរ ហើយក្នុងនោះក្រសួងអប់រំ យុវជន ​និងកីឡា ក៏បានលើកទឹកចិត្តឱ្យលោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និងសិស្សនុសិស្សឱ្យវេចខ្ចប់អាហារ-ភេសជ្ជៈពីគេហដ្ឋានរៀងៗខ្លួន សម្រាប់ទទួលទានក្នុង អំឡុងពេលបង្រៀន និងសិក្សា។

Loading...

Loading...