kalib9

អស្ចារ្យណាស់! ឧបករណ៍ថ្មីស្រឡាងនេះ នឹងក្លាយជាវីរៈបុរសផ្លាស់ប្តូរពិភពលោកប្រយុទ្ធនឹងកូវីដ១៩

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមកថ្មីនេះ មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកគឺ លោក Bill Gates បានបងា្ហញពីឧបករណ៍ពិសេសមួយ ដែលថ្មីស្រឡាងនៅក្នុងពិភពលោកនេះ​ហើយវានឹងដើរតួនាទីជាវីរៈបុរសដោះស្រាយបញ្ហាកូវីដ១៩ នៅអនាគតយ៉ាងខ្លីខាងមុខ។

នៅលើឆានែលយូធូបផ្លូវការ របស់មហាសេដ្ឋីរូបនេះ បានបង្ហោះខ្លីបវីដេអូខ្លីមួយដែលបកស្រាយឱ្យពិភពលោកបានដឹងពីឧបករណ៍ដោះស្រាយបញ្ហាកូវីដមួយនោះ។ លោក Bill Gates បាននិយាយថា កន្លងមកឧបករណ៍ធ្វើតេស្តកូវីដមានលក្ខណៈមិនទាន់ត្រឹមត្រូវល្អឥតខ្ចោះនោះទេ ដែលលទ្ធផលតេស្តពេលខ្លះអាចចេញមកមិនត្រឹមត្រូវធ្វើឱ្យមានបញ្ហារាតត្បាតនៃវីរុសកូវីដ១៩ដោយយើងមិនដឹងខ្លួន ហើយមិនតែប៉ុណ្ណោះម៉ាស៊ីនក្នុងការតេស្តក៏មានលក្ខណៈធំ និងចាយពេលយូរក្នុងការប្រតិបត្តិការផងដែរ។

Loading...

ប៉ុន្តែពេលនេះ មានឧបករណ៍ថ្មីស្រឡាងមួយដើម្បីអាចតេស្តរកវីរុសកូវីដ១៩ ដោយចាយពេលត្រឹមតែ១២នាទីតែប៉ុណ្ណោះ ហើយមានរូបរាងតូចច្រឡឹងប៉ុនម៉ាស៊ីតឆូតកាតធនាគារតែប៉ុណ្ណោះ។ ឧបករណ៍មួយនេះមានឈ្មោះថា The LumiraDx SARS-CoV-2, គឺជាឧបករណ៍តេស្តសំណាករកកូវីដ១៩ដែលអាចមើលដឹងថាយើងមានផ្ទុកកូវីដ១៩ឬអត់តាំងពីថ្ងៃដំបូងដែលវីរុសមាននៅក្នុងខ្លួនយើង រហូតដល់១២ថ្ងៃនៃការចេញរោគសញ្ញាម្លេះ។ ការរកឃើញលឿនបែបនេះ នឹងជួយឱ្យអ្នកជំងឺការពារបានលឿន និងមានសុវត្ថិភាពជាងទុករហូតដល់ចេញរោគសញ្ញា១២ថ្ងៃហើយបានតេស្តឃើញ។

ជាមួយនឹងឧបករណ៍តេស្តកូវីដ The LumiraDx SARS-CoV-2 នេះទៀតសោត វាងាយស្រួលក្នុងការរក្សាទិន្នន័យរបស់អ្នកជំងឺកូវីដ១៩ស្រាប់តែម្តង ហើយសូម្បីតែប្រទេសដាច់ស្រយាលក៏អាចប្រើប្រាស់បានដោយមិនចាំបាច់រងចាំរាប់ថ្ងៃទើបនានលទ្ធផលពិបាកគ្រប់គ្រងទិន្នន័យនោះទេ។ ហើយបើធៀបនឹងតេស្តរហ័សដែលយើងកំពុងប្រើរាល់ថ្ងៃនេះ លទ្ធផលវាចេញលឿនជាងទៀតផង ដោយចាយត្រឹមតែ១២នាទីអាចទុកចិត្តបានថាពិតជាមានជាប់វីរុសមែនឬអត់ ខណៈតេស្តរហ័សចាយពេល១៥នាទីតែមិនអាចទុកចិត្តបាន១០០%។ យ៉ាងណាមិញយើងក៏សង្ឃឹមថា ឧបករណ៍នេះនឹងមាននៅប្រទេសតំបន់អាស៊ីឆាប់ៗ ខណៈពេលនេះគេដាក់ឱ្យប្រើនៅអាហ្រ្វិកខាងត្បូងដើម្បីគ្រប់គ្រងតាមដានស្ថានការណ៍កូវីដ១៩៕

Loading...