kalib9

ខេត្តក្រុង១២នេះប្រយ័ត្ន! ក្រសួងប្រកាសថានឹងអាចជួបគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តទាំង១២ចាប់ពីថ្ងៃនេះ

សូមប្រយ័ត្ន ជាពិសេសប្រជាជនរស់នៅក្នុង១២ខេត្តក្រុងខាងក្រោម ខណៈក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាប ដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។

តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះគីញើន (Qui Nhon) និងដាណាង (Da Nang)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២៣-២៥°C

* សីតុណ្ហភាពអតិបរមា មានពី៣២-៣៤°C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី២២-២៤°C

Loading...

* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣°C

* អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអតិបរមាមានពី៣២-៣៥°C

* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រមធ្យម។

អាស្រ័យហេតុនេះ សូមបងប្អូនយកចិត្តទុកដាក់មើលថែសុខភាព ជាពិសេសរបស់របរនៅក្នុងផ្ទះរៀបចំដាក់កន្លែងមានសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា៕

Loading...