kalib9

រំជួលចិត្ត សេដ្ឋីចាយលុយមិនអស់សួរប្រពន្ធទាំង៤ អ្នកណាព្រមស្លា…ប់តាមខ្លួន តែចម្លើយប្រពន្ធទី១

មហាសេដ្ឋី​ជំនួញ​ម្នាក់មានប្រពន្ធ​ចំនួន ៤​នាក់ ហើយ​ស្រលាញ់​ប្រពន្ធ​ទី ៤ ខ្លាំងជាងគេ ព្រោះ​នាង​វ័យក្មេង​មាន​សម្រស់​ស្រស់ស្អាតជាង​គេក្នុងចំណោម​ប្រពន្ធ​ទាំង ៤​នាក់។ សេដ្ឋីតែងតែ​ផ្ដល់​មាស​ប្រាក់​យ៉ាងច្រើន​ដើម្បី​ឲ្យ​នាង​រស់នៅ​ស្រួល ហ៊ឺហាស៊ីវិល័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯ​ប្រពន្ធ​ទី​៣ ក៏​សេដ្ឋី​គោរព​ស្រលាញ់​ខ្លាំង​ដែរ​។ គាត់​មាន​មោទកភាព​ចំពោះ​នាង​ក្រៃលែង ព្រោះ​នាង​ក៏​មាន​សម្រស់​ស្អាត ហើយ​តែងតែ​នាំ​នាង​ទៅ​បង្អួត​មិត្ត​ភ័ក្ដិ និង​អ្នករកស៊ី​ជាមួយ​។ ទោះបីជា គាត់​សប្បាយចិត្ត​នឹង​រស់នៅ​ជាមួយ​នាង ប៉ុន្តែ​គាត់​មានកូន​ចិត្ត​តូច​មួយគិត​ថា នាងប្រាកដជា​ចាក​ចេញពី​ខ្លួនទៅរក​បុរស​ផ្សេង​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ប្រពន្ធ​ទី ២ គាត់​ក៏មាន​មនោសញ្ចេតនាជ្រាលជ្រៅ និង​ស្រលាញ់​នាង​ខ្លាំង​ដែរ​។ នាង​មាន​ការអត់ធ្មត់ និង​យល់ដឹង​ច្រើន​ពី​បញ្ហា​កើត​ឡើង​ជុំវិញ​ខ្លួន​​។ រាល់ពេល​សេដ្ឋី​ជួប​បញ្ហា និង​អារម្មណ៍មិនល្អ​នៅ​កន្លែងធ្វើការ គាត់​តែងតែ​ពិភាក្សា​ជាមួយ​នាង ឲ្យ​នាង​ផ្ដល់​ដំបូន្មាន និង​ប្រឹក្សា​ជាមួយ​គាត់​ជានិច្ច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯ​ប្រពន្ធ​ទី ១ ឬ​ប្រពន្ធដើម​វិញ មិនសូវ​ទទួល​ការស្រលាញ់ មើលថែ និង​ផ្ដល់​តម្លៃ​ប៉ុន្មាន​ទេ ព្រោះ​នាង​មាន​វ័យ​រាង​ជ្រេ​បន្តិច សម្រស់​មិនសូវ​ស្អាត និង​ទាក់ទាញ​ដូច​ប្រពន្ធក្រោយៗ​ឡើយ​។ ប៉ុន្តែ​នាង​ជា​ប្រពន្ធ​តែ​ម្នាក់​គត់​ដែល​ធ្វើ​កិច្ចការ​ផ្ទះ​ច្រើនជាងគេ នឿយហត់​ស្ទើរ​រាល់ថ្ងៃ តែនាង​មាន​ភក្ដី​ភាព ​ក្ដីបារម្ភ​គិតគូ និង​ស្មោះត្រង់​ជាមួយ​ស្វាមី​ជាង​គេ​បំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃមួយ សេដ្ឋី​បែរជា​ធ្លាក់ខ្លួន​ឈឺ​ធ្ង..ន់​ដែល​មិន​មាន​គ្រូពេទ្យ​ណា​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើយ​។ គាត់​ដឹង​ថា ខ្លួន​មិន​អាច​រស់នៅ​យូរ​បន្ត​ទៀត​បាន​ទេ ធ្វើឲ្យ​គាត់​ចាប់ផ្ដើម​ភ័យ​ព្រួយយ៉ាង​ខ្លាំង ព្រោះ​ខ្លាច​ស្លាប់​ទៅ​មិន​មាន​អ្នក​តាម​បម្រើ​ដូច​នៅ​រស់​ទៀត​។ សេដ្ឋី​គិត​បន្តថា ”​ខ្ញុំ​មាន​ប្រពន្ធ​ដល់​ទៅ ៤​នាក់ ប៉ុន្តែ​ខ្ញុំ​ស្លា..ប់​ទៅ​ម្នាក់ឯង បើ​អីចឹង​មែន វា​ជា​រឿង​សោកស្ដាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ឃើញ​បែប​នេះ សេដ្ឋីក៏ហៅ​ប្រពន្ធ​ទាំង​បួន​នាក់ឲ្យមកកាន់គ្រែ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន​។ គាត់​បាន​ហៅ​ប្រពន្ធ​ទី ៤ មុនគេ រួច​និយាយ​ទៅកាន់​នាងថា “​អូន​ជា​នារី​ដែលបង​ស្រលាញ់​ជាង​គេ​បំផុត​ក្នុង​មួយ​ជីវិត​បង ហើយ​បង​តែងតែប្រគល់អ្វីៗគ្រប់យ៉ាងដែលអូនចង់បាន​។

តើ​អូន​នៅតែស្ម័គ្រនឹងបងទៀត​ទេ ពេល​បង​លាចាក​លោក​នេះ​ទៅ​?” នាង​ឆ្លើយ​ទាំង​ហួសចិត្ត​យ៉ាងខ្លី​ថា “​សូម​កុំ​ស្រមៃ​បែបនេះអី? អូន​នៅ​ក្មេង​សម្រស់នៅបាន ប្រាកដជា​មាន​បុរស​ផ្សេងស្រលាញ់​អូន ហេតុ​អ្វី​ចង់​ឲ្យ​អូនស្លាប់​ជា​មួយបង​?” រួច​នាង​ក៏​ដើរចេញពីបន្ទប់យ៉ាងលឿន​។ ចម្លើយមួយឃ្លានេះ ធ្វើឲ្យ​សេដ្ឋីគ្រាំគ្រាចិត្តដូច​ត្រូវ​គេ​យក​កាំ..បិ..ត​ចា..ក់ចំទ្រូង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេដ្ឋី​ហៅ​ប្រពន្ធ​ទី ៣ ចូល រួច​និយាយថា “បងស្រលាញ់​អូនអស់ពីចិត្ត​ពី​ថ្លើម។ បងជាស្វាមី​របស់​អូន បង​នៅរស់​មិន​បាន​យូរ​ទៀតទេ តើ​អូនព្រមលះបង់​ជីវិតទៅជាមួយបង​ទេ​”? គ្រាន់តែឮសំណួរ​បែបនេះ នាង​ភ្ញាក់​ព្រើត ហើយ​តប​ទៅ​វិញ​ទាំងទឹកមុខ​ក្រៀមក្រំ​ថា “​មិន​អាច​ទេ​! មាន​រឿងរ៉ាវ​ជាច្រើន​ទៀត អូន​ត្រូវធ្វើ​ក្នុង​ជីវិត​នេះ​។ បើ​បង​ស្លា..ប់ទៅ ​បង​ទៅ​មុន​អូន​ចុះ ហើយ​អូនមិន​រារែក​នឹង​រៀបការ​ជាមួយ​បុរស​ផ្សេងទៀត​ទេ​”។ ចម្លើយ​ម្ដងនេះ បាន​ធ្វើឲ្យ​សេដ្ឋីតូចចិត្តស្រក់​ទឹកភ្នែក​ភ្លាម​ទាំង​អារម្មណ៍​អស់សង្ឃឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេដ្ឋី​បាន​ហៅ​ប្រពន្ធ​ទី ២ ចូល រួច​និយាយថា “​បង​តែងតែ​សុំ​យោបល់ និង​ប្រឹក្សា​ពី​អូន​។ អូន​ជួយ​បង​គ្រប់ពេល ពេល​បង​ជួប​បញ្ហា ឥឡូវ​បង​ចង់​សុំ​ឲ្យ​អូន​ជួយ​បង​ជា​លើក​ចុងក្រោយ​។ តើ​អូន​ព្រម​នៅ​ជាមួយ​បង​ទេ ពេល​បង​លាចាក​លោក​នេះ​ទៅ​”?

នាង​សម្លឹងមើល​សេដ្ឋី​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ និង​ខឹង​តិចៗ ហើយ​ឆ្លើយ​យ៉ាង​ទន់ភ្លន់​ទៅ​វិញ​ថា “​អូន​សុំទោស​! ម្ដងនេះ​អូន​ពិតជា​មិន​អាច​ជួយ​បង​បាន​ទេ​”។ នាង​ក្រោកឈរ រួច​ដើរ​ទម្ងន់​ជើង​ខ្លាំងៗ​ចេញពី​បន្ទប់​។ សេដ្ឋី​ចាប់ផ្ដើម​ហូរ​ទឹកភ្នែក​អស់សង្ឃឹម​មែនទែន ព្រោះ​ដឹង​ថា​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ បាន​ចាកចេញ​ពី​ខ្លួន​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

​សេដ្ឋី​បាន​ហៅ​ប្រពន្ធ​ទី ១ មកជួប​ចុងក្រោយ​គេ និង​សួរ​សំណួរ​ដដែល នាង​បាន​ឆ្លើយ​គួរឲ្យ​ភ្ញាក់ផ្អើល​ថា “​អូន​នឹង​នៅ​ជាមួយ​បង​ជា​និច្ច ទោះ​បង​ទៅដល់​ទី​ណាក៏ដោយ មិន​ថា ឋានសួគ៌ ឬ​ឋាននរក​”​។ រំពេច​នោះ សេដ្ឋី​រំជួល​ចិត្តខ្លាំង ហើយ​យក​ដៃ​ប្រពន្ធ​ដាក់​លើ​ទ្រូង​ស្រក់​ទឹកភ្នែក​ទាំង​ពីរ​នាក់​។

សេដ្ឋី​ចាប់ផ្ដើម​បង្ហាញ​អារម្មណ៍​ស្ដាយ​ក្រោយ និង​ខ្មាស​ខ្លួនឯង ចំពោះ​ប្រពន្ធ​ទី​១ ព្រោះខ្លួន​​មិន​បាន​ផ្ដល់​ក្ដី​ស្រលាញ់ ភាពកក់ក្ដៅ​ដូច​ប្រពន្ធក្រោយៗ​ ប៉ុន្តែនាង​នៅ​តែ​ស្មោះស្ម័គ្រ​នឹង​ស្វាមី។ បើ​មាន​ជាតិ​ក្រោយ​ទៀត​មែន សេដ្ឋី​សុំ​យក​នាង​ជា​ប្រពន្ធ​តែ​ម្នាក់​គត់ និង​ផ្ដល់​សុភមង្គល​ឲ្យ​នាង​ពិតប្រាកដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិត​អប់រំ​៖ រឿង​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ យើង​គ្រប់គ្នា​សុទ្ធតែ​មាន​ប្រពន្ធ ៤ ដូចៗ​គ្នា តែ​សំដៅលើ​ន័យ​ផ្សេង​។ ប្រពន្ធ​ទី ៤ គឺជា​រាងកាយ​៖ យើង​បាន​ប្រឹងប្រែង និង​ចំណាយ​ប្រាក់កាស​ជាច្រើន​សម្រាប់​មើលថែ​រាងកាយ​ឲ្យ​ល្អ​។ យើង​តុបតែង​ជាមួយ​សំលៀកបំពាក់​ស្អាតៗ​ទាន់សម័យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​ទោះជា​ស្រលាញ់ ការពារ​ខ្លាំង​ប៉ុនណា ក៏​វា​មិន​អាច​នៅ​ឋិតថេរ​ជាមួយ​យើង​រហូត​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រពន្ធ​ទី ៣៖ សំដៅលើ​អំណាច ឋានៈ​ក្នុងសង្គម និង​ទ្រព្យសម្បត្តិ​។ យើង​ខិតខំ​ប្រឹងប្រែង​សឹង​មិន​ហ៊ាន​សម្រាក​ដើម្បី​រក​ទ្រព្យសម្បត្តិ និង​ឲ្យ​សង្គម​ជុំវិញ​ទទួលស្គាល់ ប៉ុន្តែ​ធាតុ​ទាំងនេះ នឹង​បាត់បង់​ទៅ​វិញ​ទាំងអស់ ពេល​យើង​ស្លា..ប់ទៅ​។

ប្រពន្ធ​ទី ២៖ តំណាងឲ្យគ្រួសារ និង​មិត្ត​ភ័ក្ដិ​។ នៅពេល​យើង​នៅរស់ មនុស្ស​ទាំងនេះ​បាន​ជួយ​ជ្រោមជ្រែង​ទំនុក​បម្រុង ឲ្យ​ពឹងពាក់ លើកទឹកចិត្ត​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​យើង​គ្រប់​គ្រា​ពេល​យើង​ត្រូវការ ប៉ុន្តែ​ពេល​យើង​ផុតរលត់​សង្ខារទៅ ពួកគេមិនអាចអមដំណើរ​តាម​ជួយ​យើង​ទៀត​បាន​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​ប្រពន្ធ​ទី ១៖ ប្រៀប​ដូចជា​ដួងព្រលឹង ឬវិញ្ញាណ​។ យើង​តែងតែ​ព្រងើយកន្តើយ មិន​ដែល​មើលថែ​ផ្គាប់ចិត្ត​អ្វី​ទេ ប៉ុន្តែ​ពេល​យើង​ស្លា..ប់ទៅ​នៅសល់​តែព្រលឹងនេះ​ប៉ុណ្ណោះ​។ បើ​តាម​ន័យសាសនា អ្វី​ដែល​យើង​អាច​យក​ទៅ​ជាមួយ និង​ជួយ​ដួងព្រលឹង​វិញ្ញាណ​បាន មាន​តែ​អំពើល្អ ការសាង​អំពើ​ល្អ ការ​មិនកាប់ស.ម្លា.ប់ មាក់​ងាយ ឈ្នានីស សហាយស្មន់​ប្រពន្ធ​គេប្ដីគេ ឬ​ធ្វើឲ្យ​អ្នកដទៃ​អន្តរាយតាម​រូបភាពផ្សេងៗ៕

Loading...