kalib9

ប៉ុន្មានចំណុចរបស់មនុស្សស្រី សួរថា បើអ្នកស្រឡាញ់នាង អ្នកអាចយល់ពីនាងបានកម្រិតណាដែរ?

- នាងមិនខ្វល់ទេ ថាមានមនុស្សស្រីណាខ្លះ បានឆាត ឬទាក់ទងមកអ្នក ... ប៉ុន្តែនាងខ្វល់នូវការឆ្លើយតបរបស់អ្នក ទៅកាន់ពួកគេ និងរឿងដែលអ្នកលាក់បាំងនាងចំបោះរឿងទាំងនេះ។

- នាងមិនខ្វល់ទេ ថាអ្នកទៅដើរលេងជាមួយមិត្តភក្តិស្រី ឬប្រុស តែនាងខ្វល់ថាអ្នកលាក់បាំង និងទង្វើកុហកនៅពីក្រោយខ្នងនាង។

- នាងមិនខ្វល់ទេ ថាអ្នកចំនាយពេលជាមួយមិត្តភក្តិ ទៅណាមកណាជាមួយមិត្តភក្តិ តែនាងខ្វល់ បើអ្នកទុកនាងចោល មិនរវល់ មិនអើពើជាមួយនឹងនាង សូម្បីតែផ្ញើសារក៏មិនផ្ញើប្រាប់នាង។

Screen Shot 2020 09 25 At 11.22.43 PM

- នាងមិនខ្វល់ពីការដើរលេងស៊ីផឹក ជួបជុំមិត្តភក្តិរបស់អ្នក តែនាងខ្វល់ថាអ្នកនឹងផឹកស៊ីដោយមិនគិត មិនពិចារណា ជាពិសេសគឺ មិនត្រឹមតែផឹកស៊ីធម្មតាទេ តែអ្នកបែរជាធ្វើខ្លួនផ្ដេសផ្ដាស ទៅពាក់ព័ន្ធមានស្រីផ្សេងក្បត់ចិត្តនាង។

-​​ នាងមិនខ្វល់ទេថាអ្នក មិនដែលបង្ហោះរូបគូស្នេហ៍ជាមួយនាងនៅក្នុងហ្វេសប៊ុគ IG តែនាងខ្វល់ បើអ្នកតែងតែព្យាយាមលាក់បាំង និងកុហកអ្នកដទៃ ថាអ្នកនៅលីវ មិនមានអ្វីពាក់ព័ន្ធនឹងនាង។

-​ នាងមិនខ្វល់ទេ បើអ្នកមិនសូវចេះនិយាយស្ដី មិនមាត់កនិយាយជាមួយនាង តែនាងនឹងខ្វល់បើសូម្បីតែពាក្យ អរុណសួស្ដី រាត្រីសួស្ដី ក៏អ្នកមិនដែលនិយាយ ឬផ្ញើសារទៅកាន់នាងសោះ។

Loading...

001803a2e8986b43a7ea78cb9fad4484

- នាងមិនប្រកាន់ទេ បើអ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន រក្សាគម្លាត និងចង់មានជីវិតជាឯកជន ឬអ្នករវល់ចំពោះកិច្ចការងារ តែនាងខ្វល់ បើអ្នកទុកនាងចោល សូម្បីតែពេលទំនេរក៏អ្នកព្យាយាមគេចវេស និងមិនហៅរក ឬទៅរកនាង។

- នាងមិនខ្វល់ទេ ប្រសិនបើអ្នកទាំងពីរមានរឿងឈ្លោះទាស់ ឬមិនចុះសម្រុងនឹងគ្នា ប៉ុនតែនាងខ្វល់ប្រសិនបើអ្នកមិនចេះលួងនាង មិនយល់ពីចិត្តរបស់នាង ជាពិសេស គឺអ្នកនៅតែព្យាយាមចង់ឈ្នះនាង។

បន្ទាប់ពីឈ្លោះ ឬមានរឿងមានបញ្ហានឹងគ្នា នាងរមែងចង់សម្រុះសម្រួល និងព្យាយាមយល់ពីអ្នក ដូច្នេះ សង្ឃឹមថាអ្នកនឹងយល់ ហើយក៏មានរឿងមួយចំនួន ដែលនាងបានស្នើសុំពីអ្នក សូមកុំខកខាន ឬបដិសេធនឹងនាង នាងអាចមិនទាមទារ ឬសុំអ្វីច្រើនឡើយ​ នាងគ្រាន់តែចង់សុំចិត្តអ្នក កុំចង់កេងចំណេញ ឬចង់បានប្រយោជន៍ ឬកុហកលាក់បាំង​ ធ្វើរឿងផ្ដេសផ្ដាសក្រោយខ្នងនាងឱ្យសោះ ... ៕

E344de1eadec10649c127cbd69f9dacd

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

Loading...