kalib9

ស្រីស្អាតម្នាក់ ដែលធ្លាប់តែមានក្ដីស្រម៉ៃចង់ក្លាយជាតារាម៉ូឌែលអាជីពមួយរូប ប៉ុន្តែបែរជាត្រូវគ្រួសារឃុំក្នុងបន្ទប់តូចដូចគុកអស់ជាង ៥ឆ្នាំ ដោយសារតែមូលហេតុមួយនេះ

ដូចដែលយើងធ្លាប់បានដឹងស្រាប់ហើយថា នៅក្នុងប្រទេសណាក៏ដោយមិនអាចជៀសផុតឡើយពីឥទ្ធិពលជម្ងឺផ្លូវចិត្តទៅលើប្រជាជនម្នាក់ៗ បញ្ហាផ្លុវចិត្តនៅតែជាបញ្ហាដ៏ធ្ងន់មួយសម្រាប់ពិភពលោក តាមការស្រាវជ្រាវមួយបានបង្ហាញថា មានមនុស្សបញ្ចប់ជីវិត ៨នាក់ក្នុងរយៈពេលមួយនាទីនៅជុំវិញពិភពលោក ជាក់ស្ដែងនៅក្នុងប្រទេសហ្វីលីពីន នារីស្រស់ស្អាតម្នាក់ត្រូវបានគ្រួសារ របស់នាងបានឃុំនាងទុកក្នុងបន្ទប់តូចមួយរយៈពេល ៥ឆ្នាំ ដោយសារតែពួកគេគ្មានលទ្ធភាព ក្នុងការព្យាបាលជំងឺផ្លូវចិត្តរបស់នាង។នាររីកម្សត់រូបនេះមានឈ្មោះថា Bebe អាយុ២៩ឆ្នាំ ធ្លាប់បម្រើការក្នុងហាងលក់ទំនិញមួយកន្លែងក្នុងភូមិ ស្ថិតនៅក្នុងប្រទេសហ្វីលីពីន។ នារីកម្សត់រូបនេះ ធ្លាប់មានក្ដីស្រម៉ែចង់ក្លាយជាតារាម៉ូឌែលអាជីពមួយរូប មុនពេលធ្លាក់ខ្លួនមានជំងឺបាក់ទឹកចិត្ត ព្រោះមិនបានធ្វើតាមកក្ដីស្រម៉ៃ។ ដំបូងឡើយនាងត្រូវបានគ្រួសារ មើលថែរក្សា

និងព្យាបាលអស់រយៈពេលមួយឆ្នាំ នៅមន្ទីរពេទ្យផ្នែកចិត្តសាស្ត្រក្នុងខេត្ត Negros Occidenta រហូតបានធូរស្បើយ ទើបបានត្រលប់មកផ្ទះវិញ។ប៉ុន្តែមិនទាន់បានប៉ុន្មានផងស្រាប់តែមានរឿងមួយទៀតមកបន្ថែក្នុងបន្ទុកគ្រួសារដោយ ឪពុករបស់នាងគាត់បានធ្លាក់ខ្លួនឈឺ ហើយគ្រួសារក៏ចាប់ផ្ដើមគ្មានលទ្ធភាពចំណាយលើថ្លៃព្យាបាលរបស់នាងបន្តទៀត។ហើយស្ថានភាពជំងឺរបស់នាងបានរើឡើងវិញ និងកាន់តែអាក្រក់ជាងមុន ដូច្នេះហើយ ដើម្បីបង្ការបញ្ហាផ្សេងៗ ទើបគ្រួសារនាងបង្ខំចិត្តធ្វើបន្ទប់តូចមួយក្នុងផ្ទះសម្រាប់ដាក់នាង ដើម្បីជាសុវត្ថិភាពរបស់នាងផ្ទាល់ និងមនុស្សគ្រប់គ្នាផងដែរ ៕

Loading...

Loading...