kalib9

កូនក្រមុំវ័យក្មេង រង់ចាំកូនកំលោះមិនឃើញមករោងការ ខណៈកូនក្រមុំទទួល​ភ្ញៀវទាំងទឹកភ្នែក

បរទេស៖ អាពាហ៍ពិពាហ៍​ខក​ខ្លួន ខក​ប្រាណ ​កូនក្រមុំ​ដែល​មាន​អាយុ​ទើប​តែ​ ១៥​ឆ្នាំ​ បាន​រង់​ចាំ​កូនកំលោះបាត់​ដំណឹងសូន្យ​ឈឹង​ ខណៈការចំណាយអស់​ប្រាក់​រាប់​សែន​ ហើយគ្រួសារក៏​ទៅ​ប្ដឹង​ប៉ូលិស​ឲ្យ​តាមស្វែងរកចាប់ខ្លួនខាងប្រុស​។ពេល​ចាប់​ខ្លួន​បាន​ហើយ​ មាន​សាច់ញាតិទៅ​​ធានា​នៅ​ក្រៅ​ឃុំ ហើយ​និយាយ​ថា​ ចាំ​ទៅ​ជួប​គ្នា​នៅ​ក្នុង​តុលាការ​ ខណៈ​គ្រួសារខាងស្រី​ថា​ នឹង​ដំណើរ​ការ​រឿង​ក្ដី​នេះ​ឲ្យ​ដល់​ទី​បំផុត​។

រឿង​នេះ​ផ្ដើម​ចេញ​ពី​អ្នក​ប្រើ​ Facebook ឈ្មោះ​​ យូសាំរ៉ាន​ បាន​បង្ហោះ​រូប​ភាព​នៅ​លើ​បណ្ដាញសង្គមដោយ​រំលេច​នូវ​ខ្លឹមសារ​ថា​៖ “អាពាហ៍ពិពាហ៍​ខក​ដំណើរ​ហើយ​ចា៎ សូម​ជួយ​ចុច​ Like និង​ចុច​ Share ឲ្យ​ផង​។ កម្មវិធី​អាពាហ៍ពិពាហ៍​ កូនកំលោះមិន​ឃើញ​មក​ ​ខាង​ស្រី​មាន​តែ​បង្ហូរ​ទឹកភ្នែក​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបភាព​​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាកដ​ ជា​រូបភាព​ក្នុង​ពិធី​មង្គលការ​របស់​កូន​ប្រុស​ស្រី​មួយ​គូ​ ដែល​ខាង​កូន​ប្រុស​ដាក់មេប្រូចចោល​កម្មវិធី​ បាត់ស្ងាត់​ជ្រៀប​ ទុក​ឲ្យ​កូនក្រមុំ​រង់​ចាំ​ហើយ​ រង់ចាំ​ទៀត​ ក៏​ទទួល​ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី​ទាំង​ទឹកភ្នែក​ហូរ​រហែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃបន្ទាប់ អ្នក​សារព័ត៌មាន​បាន​ចុះ​ទៅ​ដល់​មូលដ្ឋាន​ ទៅ​កាន់​ផ្ទះ​របស់​កូនក្រមុំ នៅ​ក្នុង​ក្រុម​ទី​ 10 ភូមិ​ប៉ាខាំ​ ឃុំ​ស្រះផ្រាក់​ ស្រុក​ផ្រាក់​ថង​ខាំ​ ក្នុង​ខេត្ត​នគរ​រាជ​សីមា​ ប្រទេសថៃ ដើម្បី​សាកសួរ​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ និង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាមី​ខ្លួន​ខាង​កូន​ប្រុស​ គេច​ខ្លួន​បាត់​នៅ​ក្នុង​ពេល​មាន​មង្គល​ការ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​សារព័ត៌មាន​បាន​ជួប​ និង​អ្នកស្រី ​រំដួល ប៊ុនឆីត​ អាយុ​ ៣៦​ឆ្នាំ​ដែល​ជា​ម្ដាយ​របស់កូនក្រមុំដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​លេខ​ ១១៦ ភូមិ​ប៉ាខាំ​ ឃុំ​ស្រះផ្រាក់​ ស្រុក​ផ្រាក់​ថង​ខាំ​ ក្នុង​ខេត្ត​នគរ​រាជ​សីមា បាន​រៀបរាប់​ថា​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃ​រៀបចំ​ពិធី​មង្គល​ការ​ បាន​ពិភាក្សាគ្នា​ជាមួយ​នឹង​ម្ដាយ​របស់កូនកំលោះ​ មើល​ថ្ងៃ​ខែ​គន់គូរ​ រក​ពេល​វេលា​ណា​ដែល​ល្អ​ ហើយ​សម្រេច​យក​ថ្ងៃ​តាម​ការ​កំណត់​ខាង​លើ​នេះ​។ រី​​ឯ​បណ្ណាការ​ខាង​ម្ដាយ​កូនក្រមុំបង្គាប់យក​ប្រាក់​ ៦​ម៉ឺន​បាត (ប្រមាណ ១៨០០ដុល្លារ)​ និង​មាស​ ៤​ជី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តិច​ក្រោយ​មក​ទៀត​ក៏​ទូរស័ព្ទ​ម្ដង​ទៀត​ថា​ មិន​បាន​មក​រៀបការ​ពេល​នេះ​ទេ​ ព្រោះ​គ្មាន​ប្រាក់​ជំនូន​ជា​បណ្ដាការ​តាមការសន្យា។ កូន​ស្រី​របស់​គាត់​ក៏​ដួ-ល​ភាន់​ភាំង​ស្មារតី​ ព្រោះ​គាត់​បាន​យក​ប្លង់​ដី​ និង​ផ្ទះ​ទៅ​បញ្ចាំ​ចំនួន​ប្រាក់​ ៣​ម៉ឺន ៥​ពាន់​បាត​ ហើយ​បាន​ខ្ចី​ប្រាក់​មិត្តភ័ក្ដិ​មក​បន្ថែម​ទៀត​ ដើម្បី​រៀប​ចំ​កម្មវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​មក​អស់​១​សែន​បាត(ប្រមាណ ៣ ពាន់ដុល្លារ)​ ពេល​នេះ​លំបាក​ណាស់​ព្រោះ​គ្រួសារ​គាត់​មាន​ជីវភាព​ទន់ខ្សោយ​ មាន​សមាជិក​ទាំង​អស់​ ៥​នាក់​ គាត់​បាន​ប្ដឹង​ប៉ូលិស​ឲ្យ​សាមី​ខ្លួន​ខាង​ប្រុស​ជួយ​ទទួល​ខុស​ត្រូវ​ លើ​ការ​ចំណាយ​ពេល​រៀបចំ​កម្មវិធី​ និង​និយាយ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ដល់​កូន​ស្រី​របស់​គាត់​ដែល​នាង​មាន​អាយុ​ទើប​តែ​ ១៥​ឆ្នាំ​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះ​មក​ដល់​ថ្ងៃ​កំណត់ ​ស្រាប់​តែ​មិន​ឃើញ​កូនកំលោះ​ និង​ក្រុម​គ្រួសារ​ មក​ជួយ​ចូល​រួម​ក្នុង​កម្មវិធី​ទាល់​តែ​សោះ​ ខាងកូនកំលោះ​ក៏​ទូរស័ព្ទ​លើក​ទី​មួយ​ ថា​កំពុង​ចេញ​ដំណើរ​ទៅ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Loading...

ប៉ុន្តែ​ពេល​នេះ​សាច់​ញាតិ​គេ​បាន​ធានា​កូន​ប្រុស​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​និយាយ​បោះ​សម្ដី​ថា​ ចាំ​ទៅ​ជួប​គ្នា​នៅ​​​តុលាការ​។ ចំណែក​ឯ​ខាង​កូនក្រមុំ​បានអះអាងថា​ នាងបាន​ស្គាល់​គ្នា​តាម​ Facebook រហូត​ដល់​ខូច​ខ្លួន​ខូច​ប្រាណ​ជាមួយ​សាមីខាង​ប្រុស​ដែល​មាន​និស្ស័យ​រប៉ិលរប៉ូច​ ​ក្រោយ​មក​​ក្រុម​គ្រួសារ​ក៏​ឲ្យ​ខាង​ប្រុស​ទទួល​ខុស​ត្រូវ​ ដោយ​រៀបការ​ពេល​នោះ​ទៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​ស្រាប់​តែ​កូន​ប្រុស​គេច​ខ្លួន​ បាត់​បែប​នេះ ពេល​នេះ​ក្រុម​គ្រួសារ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ ណាមួយ​ត្រូវ​រក​ប្រាក់​ទៅ​សង​ការ​ជំពាក់​គេ​ផង​ និង​ម្យ៉ាង​ទៀត​ខ្មាស​អ្នក​នៅ​ក្នុង​ភូមិ​ផង​ មិន​ដឹង​យក​មុខ​ទៅ​ទុក​នៅ​ឯណា​ទេ​ នៅ​ពេល​ដែល​មាន​រឿង​អាម៉ាស​កើត​ឡើង​ផ្ទួន​ៗ​បែប​នេះ​៕

Loading...