តេស្តលាភសំណាង! ខែថ្មីនេះ អ្នកនឹងទទួលបានលាភសំណាង​ និងទទួលបានភាពសម្បូរបែបដែរឬទេ?

ជ្រើសរើសប្រភេទដែលនាំលាភសំណាង ដើម្បីដឹងពីហុងស៊ុយរបស់អ្នកសម្រាប់ខែថ្មី តើអ្នកនឹងទទួលបានជីវិតដ៏សម្បូរបែបដែរទេ សម្រាប់ខែថ្មីខាងមុខនេះ។

Screen Shot 2021 07 11 At 10.55.22 AM

1. កញ្ចប់កាដូ

សម្រាប់ខែថ្មីខាងមុខនេះ អ្នកអាចប្រឈមមុខនឹងការសម្រេចចិត្ត​ដែលជាជម្រើសក្នុងការចំណាយអាជីវកម្ម ឬបញ្ហាទាក់ទងនឹងប្រាក់កាស។ គិតដោយប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តចុងក្រោយ និងរៀបចំផែនការសម្រាប់សេណារីយ៉ូករណីដ៏អាក្រក់បំផុត។ ដោយសារតែអ្វីៗមិនដូចអ្វីដែលអ្នកបានគិត ហើយវាងាយស្រួលក្នុងការធ្វើឱ្យអ្នកខកចិត្ត។ ប្រសិនបើអ្នកហៀបនឹងចុះកិច្ចសន្យា ឬធ្វើជំនួញជាមួយអ្នកណាម្នាក់ សូមពិនិត្យឡើងវិញនូវលក្ខខណ្ឌដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការធ្វើបាបខ្លួនឯង។ ក្រៅពីនេះ នេះក៏ជាពេលវេលាដែលអ្នកត្រូវការសន្សំ និងរឹតបន្តឹងការចំណាយផងដែរ។

2. ថង់ក្រហមនាំលាភ

ខែថ្មីខាងមុខនេះ អ្នកមានផែនការជាច្រើនបំណងប្រាថ្នាចង់រកប្រាក់បង្កើនខ្លួនអ្នក ហើយបំណងប្រាថ្នាខ្លាំងនោះធ្វើឱ្យអ្នកស្វែងរកវិធីផ្សេងៗដើម្បីបង្កើនប្រាក់ចំណូល។ រូបនេះបង្ហាញពីភាពជោគជ័យ ជ័យជម្នះ និងការសម្រេចនូវអ្វីដែលអ្នកចង់បាន។ ជាការពិតណាស់ ដើម្បីទទួលបានរបស់ទាំងអស់នោះអ្នកត្រូវតែព្យាយាម និងធ្វើឱ្យអស់ពីសមត្ថភាព។ គ្រាន់តែធ្វើតាមដំបូន្មានក្នុងចិត្តរបស់អ្នកអ្វីៗនឹងរលូនល្អ ហើយធ្វើឱ្យអ្នកពេញចិត្តបំផុត។ រូបនេះ ក៏នឹងនាំមកជូនអ្នកនូវព័ត៌មានហិរញ្ញវត្ថុល្អ វាដល់ពេលត្រូវអស់កង្វល់ហើយ!

3. ស្បោងផ្លែប៉ោម

រូបនេះព្យាករណ៍ពីព័ត៌មានហិរញ្ញវត្ថុល្អ។ នៅខែថ្មីខាងមុខនេះ អ្នកប្រហែលជានឹងចាប់ផ្តើមគម្រោងអាជីវកម្ម និងវិនិយោគហើយវានឹងនាំមកនូវប្រាក់ចំណេញដំបូងវិជ្ជមានបំផុត។ ទោះយ៉ាងណាក៏ដោយ មុនពេលអ្នកចាប់ផ្តើម អ្នកត្រូវរៀនដោយយកចិត្តទុកដាក់ ហើយក្នុងពេលតែមួយ គួរតែបង្កើតផែនការបម្រុងទុក។ ប្រសិនបើអ្នកត្រូវបានរៀបចំជាមុនផែនការរបស់អ្នក នឹងទទួលបានលទ្ធផលល្អប្រសើរជាងមុន៕

ប្រភព ៖ Emdep / Knongsrok