រើស​ព្រះចន្ទ​មួយដែលអ្នកពេញចិត្ត អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

ក្នុង​រូប​ខាង​លើ​មាន​ព្រះចន្ទ​ដែល​បង្កប់​អត្ថន័យផ្សេងពីគ្នា ទៅ​តាមចំណូលចិត្តទាំង ៦។ អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ នៅ​ព្រះ​ចន្ទ​​ដែល​អ្នក​ពេញចិត្ត ហើយនៅ​អត្ថបទ​ខាង​ក្រោម​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​បាន៖

ព្រះចន្ទទី ១

1

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រាល់​ការ​អារ​កាត់​នូវ​រឿងរ៉ាវ​ណា​មួយ គឺ​ពឹង​ផ្អែក​លើ​ភស្តុតាង​និង​អង្គហេតុ​ជា​ធំ ពោល​មិន​មែន​ប្រើប្រាស់​ការ​គិត​របស់​អ្នក​មក​វាយ​តម្លៃ​នោះ​ទេ។

លើស​ពី​នេះ​ប្រភេទ​នៃ​រូបភាព​ទី ១ គឺ​ជា​មនុស្ស​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ ហើយ​ពូកែ​ខាង​ទំនាក់ទំនង​និង​ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ផ្សេងៗ​ទៅ​កាន់​ដទៃ​ឲ្យ​ឆាប់​បាន​យល់។

ព្រះចន្ទទី ២

ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ពូកែ​ខាង​អង្កេត ទៅ​មើល​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រឿងរ៉ាវ​ណា​មួយ​ឆាប់​រហ័ស​បំផុត។ គុណ​វិបត្តិ​តូច​មួយ​គឺ​ត្រង់​ថា អ្នក​ឆាប់​វាយ​តម្លៃ​មនុស្ស​លឿន​ជ្រុល​នៅ​ពេល​ខ្លះ ដែល​នេះ​ជា​ចំណុច​គួរ​តែ​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង។

ព្រះចន្ទទី ៣

ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​សម្រប​ទៅ​នឹង​ស្ថានការណ៍​ឬ​មនុស្ស​ជុំវិញ​ខ្លួន និយាយ​ឲ្យ​ស្រួល​ស្តាប់​អាច​បង្កើត​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ពួក​គេ​ក៏​ចូលចិត្ត​ការ​ប្រកួតប្រជែង ព្រោះ​គិត​ថា​អាច​បង្ហាញ​ពី​ទេពកោសល្យ​ជា​ច្រើន​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ។

ព្រះចន្ទទី ៤

2

ជីវិត​របស់​ពួក​គេ​តែងតែ​មាន​ភាព​ស្មុគ.ស្មាញ ប៉ុន្តែ​ទន្ទឹម​នោះ​ក៏​មាន​លាយឡំ​នៅ​សំណាង​ខ្លះ​ដែរ។ មាន​អំណោយទាន​ពី​ធម្មជាតិ​មួយ គឺ​មនុស្ស​ប្រភេទ​នេះ​ច្រើន​តែ​ដោះស្រាយ​រឿងរ៉ាវ​ណា​មួយ​ត្រូវ​ពេលវេលា ហើយ​ពួក​គេ​មាន​ចិត្ត​សប្បុរសធម៌​ណាស់ ដែល​ទទួល​បាន​ការ​កើត​សរសើរ​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន។

ព្រះចន្ទទី ៥

ប្រភេទ​មនុស្ស​ដែលរើសយកព្រះចន្ទ​នេះ គឺ​រមែង​មាន​សមត្ថភាព​ដែល​អាច​មើល​ឃើញ​នូវ​ស្ថានភាព​ទៅ​ថ្ងៃ​មុខ មុន​ពួក​គេ​បោះ​ជំហាន​ដើរ​ទៅ​លើ​ផ្លូវ​ណា​មួយ។ ដោយឡែក​នៅ​កន្លែង​ធ្វើការ ពួក​គេ​តែងតែ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់។

ព្រះចន្ទទី ៦

ជា​មនុស្ស​ដែល​ប្រៀប​បាន​នឹង​ម៉ាស៊ីន​គណនា​លេខ ដោយ​អាច​ថា​មាន​ភាព​រហ័សរហួន ហើយ​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ពី​មិត្តភក្តិ​ជុំវិញ​ខ្លួន​ជា​ច្រើន នោះ​ក៏​ដោយសារ​តែ​ភាព​ឆ្លាតវៃ​របស់​គេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​