ទោះមិនមែនជាអ្នកមាន! តែបុរសដែលមានលក្ខណៈសម្បត្តិទាំង ៥ យ៉ាងនេះ មនុស្សស្រីស្រឡាញ់ខ្លាំងបំផុត

ប្រុសៗត្រូវដឹងថា មិនខ្វល់ថាអ្នកជាអ្នកមាន ឬក្រ រូបរាងមិនស្អាត មិនសង្ហាយ៉ាងណាទេ តែបើអ្នកមានលក្ខណៈសម្បត្តិទាំង ៥ ចំណុចនេះ ធានាថា ស្រីៗច្បាស់ជាលង់ស្រឡាញ់អ្នកមិនខាន។

Cover Copy

១. ធ្វើឱ្យនាងសប្បាយចិត្ត

ក្នុងនាមជាស្ត្រី កុំចង់បានតែមនុស្សប្រុសដែលមានលុយ មានទ្រព្យ។ ប្រសិនបើអ្នកចង់បានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ ចូរជ្រើសរើសអ្នកដែលធ្វើឱ្យអ្នកសប្បាយចិត្តមិនថាមានស្ថានភាពយ៉ាងណាក៏ដោយ។ ស្វែងរកនរណាម្នាក់ដែលអាចធ្វើឱ្យអ្នកគេងលក់ស្រួល ញុំាឆ្ងាញ់ ស្រឡាញ់អ្នកជាអ្នក ​តែងតែធ្វើឱ្យអ្នកសប្បាយចិត្ត ទើបអ្នកមានសំណាង។

២. តែងកោតសរសើរអ្នក

ស្រឡាញ់បុរសម្នាក់ដែលតែងតែកោតសរសើរអ្នក ហើយដឹងពីរបៀបថែរក្សាខ្លួនអ្នក។ ដោយសារតែមនុស្សនោះតែងតែយល់ថា ពួកគេត្រូវតែរស់នៅបានល្អហើយមានសុខភាពល្អ ដើម្បីបន្តការស្រឡាញ់ និងនៅក្បែរអ្នក។ សម្រាប់ស្ត្រីពួកគេនឹងមិនដែលចាកចេញពីបុរសម្នាក់ដោយសារតែភាពក្រីក្រឡើយ តែពួកគេនឹងចាកចេញនៅពេលពួកគេយល់ថា គេមិនដែលទទួលបានការឱ្យតម្លៃ​ និងលើកសរសើរពីដៃគូ។

6d70c28b2821ecc6c0bede2d78b0f3f5

៣. អ្នកដែលនៅក្បែរអ្នកក្នុងគ្រាលំបាក

នៅជាមួយបុរសម្នាក់ ដែលមិនធ្លាប់លះបង់ពីរបៀបបោះបង់ចោល ព្រោះពួកគេយល់ថា ការស្វែងរកសេចក្តីស្រឡាញ់មិនងាយស្រួល ដូច្នេះពួកគេមិនចុះចាញ់នឹងអ្នកដោយសារតែរឿងតូចតាចឡើយ។ ចិត្តវិទ្យារបស់បុរសនៅពេលដែលមានស្នេហាគឺពួកគេស្រឡាញ់កាន់តែខ្លាំង ពួកគេកាន់តែអត់ធ្មត់នឹងគ្រប់យ៉ាង ដើម្បីអ្នក។ មិនថាស្ថិតក្នុងស្ថានភាពបែបណាឡើយ ឱ្យតែបាននៅក្បែរអ្នក លំបាកក៏ពួកគេតស៊ូ មិនបោះបង់អ្នកចោលដែរ។

៤. មានចិត្តសប្បុរស

ស្រឡាញ់បុរសម្នាក់ ដែលចេះស្រឡាញ់សត្វ និងចូលចិត្តជួយអ្នកដទៃ។ ដោយសារតែពួកគេជាប្រភេទមនុស្សដែលមានចិត្តល្អ បរសុទ្ធ មានចិត្តអាណិតអាសូរនិងគួរឱ្យទុកចិត្ត។ អ្វីដែលអាក្រក់បំផុតអំពីស្នេហា គឺសូម្បីតែនៅពេលពួកគេនៅជាមួយគ្នា បុរសនៅតែព្រងើយកន្តើយចំពោះស្ត្រី។ ពួកគេឱ្យតម្លៃចំពោះមនុស្ស និងមិត្តភក្តិច្រើនជាងស្ត្រីរបស់ពួកគេ។

១

៥. មនុស្សចេះអត់ឱន

ស្ត្រីជ្រើសរើសស្រឡាញ់នរណាម្នាក់ ដែលអត់ឱន និងអភ័យទោសឱ្យអ្នក។ ដោយសារតែការអត់ធ្មត់ និងការអភ័យទោសធ្វើឱ្យមនុស្សកាន់តែមានភាពកក់ក្ដៅ។ ដោយមានសេចក្ដីស្រឡាញ់ក្នុងអាពាហ៍ពិពាហ៍ បុរសដែលអត់ធ្មត់ម្នាក់នឹងជួយអាពាហ៍ពិពាហ៍កាន់តែរឹងមាំ ស្ត្រីក៏កាន់តែមានភាពសប្បាយរីករាយកាន់តែច្រើន៕