ពហុជម្រើស! តើខែថ្មីនេះ អ្នកនឹងមានការខ្វះខាតផ្នែកលុយកាក់ដែរទេ?

ជម្រើសរបស់អ្នកនឹងអាចបង្ហាញឱ្យដឹងថា នៅក្នុងខែថ្មីនេះ អ្នកអាចនឹងប្រឈមការខ្វះខាតលុយកាក់ ឬយ៉ាងណាដែរ?

Screen Shot 2021 05 31 At 11.16.20 AM

1. សន្លឹកបៀរទី 1

ជាក់ស្ដែងណាស់ អ្នកគឺមនុស្សម្នាក់ដែលមានជីវិតសាមញ្ញ ហើយស្មោះត្រង់។ អ្នកក៏ជាមនុស្សម្នាក់ដែលកើតក្នុងគ្រួសារមួយដ៏ល្អ ដែលមានមុខរបរ ឬការងារល្អ មានប្រាក់ចំណូលចូលជាប្រចាំ ដូច្នេះ អ្នកមិនមានការព្រួយបារម្ភអំពីរឿងខ្វះខាតលុយកាន់នោះឡើយ។

2. សន្លឹកបៀរទី 2

អ្នកជាមនុស្សដែលមានបញ្ញាឆ្លាតវៃ ដូច្នេះ អ្នកមិនបាច់ប្រើកម្លាំងក្នុងការរកលុយនោះឡើយ ព្រោះថា យោងតាមគំនិត និងបញ្ញារបស់អ្នក គឺអាចរកលុយបានដោយស្រួល អ្នកជាមនុស្សឆ្លាត ពូកែ ដោយហេតុនេះ ជីវិតអ្នកមិនពិបាករឿងលុយកាក់ទេ។

3. សន្លឹកបៀរទី 3

ជីវិតអ្នកកម្រមានការព្រួយបារម្ភអំពីរឿងប្រាក់កាសណាស់។ អ្នកមានសមត្ថភាពរកលុយបានដោយស្រួល។ នៅចំពោះមុខក្រុមគ្រួសារ និងមិត្តភក្តិ អ្នកគឺជាមនុស្សម្នាក់ដែលក្លាហាន ដូច្នេះនៅពេលដែលពួកគេមានបញ្ហា ពួកគេនឹងគិតដល់អ្នកមុនគេ ព្រោះអ្នកគឺជាមនុស្សម្នាក់ដែលអាចជួយពួកគេបានជានិច្ច។ ចំពោះមនុស្សគ្រប់គ្នា អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់បំផុត មិនថាក្នុងកិច្ចការងារ ការរកលុយ ឬបញ្ហានោះឡើយ អ្នកនៅតែអាចរកវិធីដើម្បីដោះស្រាយបានយ៉ាងល្អ។

4. សន្លឹកបៀរទី 4

ច្បាស់ហើយ ថាអ្នកនឹងជួបបញ្ហា​ ការខ្វួះខាតលុយកាក់។ ប៉ុន្តែអ្នកអាចប្រើសមត្ថភាពរបស់អ្នកដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុនេះបាន។ អ្នកជាមនុស្សម្នាក់ដែលខិតខំធ្វើការបានយ៉ាងល្អ មានភាពសុខដុមរមនាជាមួយក្រុមគ្រួសារ និងរីករាយនឹងជីវិតដែលមានផាសុខភាព៕

ប្រភព ៖ Emdep/Knongsrok