ខ្យល់ដង្ហើមរបស់អ្នកមានសមត្ថភាព ក្នុងការផ្តល់នូវសញ្ញាប្រាប់ពីសុខភាពទូទៅរបស់អ្នក។ គ្រាន់តែជាក្លិនមាត់ធម្មាតាអាចជាសញ្ញានៃជំងឺទឹកនោមផ្អែម ក្លិនអាម៉ូញាក់ដែលត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងជំងឺតម្រងនោម។ វាអាចបញ្ជាក់អំពីជំងឺផ្សេងទៀតដូចជាជំងឺហឺត ជំងឺមហារីកសួត និងជំងឺថ្លើមដែលអាចបង្កឱ្យមានក្លិនផ្សេងគ្នាលើខ្យល់ដង្ហើម។
ខ្យល់ដង្ហើមអាក្រក់អាចត្រូវបានគ្រូពេទ្យសន្និដ្ឋានថាប្រហែលជាសញ្ញានៃជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង។
ហេតុអ្វីបានក្លិនខ្យល់ដង្ហើមមានជាប់ទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម?
ជំងឺទឹកនោមផ្អែមដែលទាក់ទងនឹង halitosis ជាមូលហេតុសំខាន់ពីរដែលមានជំងឺអញ្ចាញធ្មេញនិងកម្រិតខ្ពស់នៃ ketones ក្នុងឈាម។
១. ជំងឺអញ្ចាញធ្មេញ
ជំងឺទឹកនោមផ្អែមនិងជំងឺអញ្ចាញធ្មេញគឺដូចជាដាវមុខពីរ។ ខណៈពេលដែលមានជំងឺទឹកនោមផ្អែមអាចនាំឱ្យមានជំងឺអញ្ចាញធ្មេញ។ ជំងឺទាំងនេះអាចបង្កើតបញ្ហាបន្ថែមទៀតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ នេះបើយោងតាមរបាយការណ៍ក្នុងទស្សនាវដ្តីធ្មេញ IOSR និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រមួយបានប៉ាន់ស្មានថាមានអ្នកជំងឺទឹកនោមផ្អែម ១ ភាគ ៣ នឹងជួបប្រទះជំងឺអញ្ចាញធ្មេញ។
ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចបណ្តាលមកជំងឺទឹកនោមផ្អែម ដូចទៅនឹងជំងឺអញ្ចាញធ្មេញផងដែរ។ ជំងឺទឹកនោមផ្អែមអាចកាត់បន្ថយលំហូរឈាមក្នុងរាងកាយ និងអញ្ចាញ ធ្មេញរបស់អ្នក។ ប្រសិនបើអញ្ចាញធ្មេញ និងធ្មេញរបស់អ្នកមិនត្រូវបានទទួលការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ទេ នេាះវានឹងអាចបណ្តាលឲ្យធ្មេញខ្សោយ និងងាយនឹងឆ្លងមេរោគ។ ជំងឺទឹកនោមផ្អែមអាចបង្កើនកម្រិតជាតិស្ករក្នុងមាត់របស់អ្នក ដែលធ្វើអោយកើនឡើងបាក់តេរី ឆ្លងមេរោគ និងធំុក្លិនមាត់ផងដែរ។
បញ្ហាកាន់តែអាក្រក់ទៅទៀត នៅពេលដែលជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងខ្ពស់ វាក្លាយជាផលលំបាកសម្រាប់រាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលធ្វើឱ្យការព្យាបាលអញ្ចាញធ្មេញមានការលំបាក។ បាក់តេរីវាយប្រហារជាលិកានិងឆ្អឹងដែលគាំទ្រធ្មេញរបស់អ្នក នេះអាចនាំឱ្យមានការរលាក។
ការរលាកអាចប៉ះពាល់ដល់ការរំលាយអាហារ និងបង្កើនជាតិស្ករក្នុងឈាមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម។
ប្រសិនបើអ្នកមានជំងឺអញ្ចាញធ្មេញវាអាចនឹងមានសភាពធ្ងន់ធ្ងរ និងប្រើពេលយូរដើម្បីជាសះស្បើយជាងមនុស្សដែលគ្មានជំងឺទឹកនោមផ្អែម។
ធុំក្លិនមាត់គឺជាសញ្ញាទូទៅនៃជំងឺអញ្ចាញធ្មេញ។ សញ្ញាផ្សេងទៀតរួមមាន៖
- អញ្ចាញធ្មេញឡើងក្រហម
- ឈាមអញ្ចាញធ្មេញ
២. Ketones
នៅពេលដែលរាងកាយរបស់អ្នកមិនអាចបង្កើតអាំងស៊ុយលីនកោសិការបស់អ្នកមិនបានទទួលជាតិស្ករពីក្នុងឈាមឡើយ។ ដូចច្នេះរាងកាយរបស់អ្នកប្តូរទៅ ដុតបំផ្លាញជាតិខ្លាញ់។ ការដុតបំផ្លាញជាតិខ្លាញ់ជំនួសឱ្យជាតិស្ករផលិត ketones នៅក្នុងឈាមនិងទឹកនោមរបស់អ្នក។ កម្រិត ketones ខ្ពស់ជាញឹកញាប់បណ្តាលឱ្យមាត់មានក្លិនអាក្រក់។
ពេល ketones ឡើងដល់កម្រិតគ្មានសុវត្ថិភាព អ្នកមានហានិភ័យនៃស្ថានភាពគ្រោះថ្នាក់មួយដែលគេហៅថា ketoacidosis ជំងឺទឹកនោមផ្អែម (DKA) ។ រោគសញ្ញានៃ DKA រួមមាន៖
មានក្លិនផ្អែមដូចផ្លែឈើនៅពេលដកដង្ហើមចេញចូល
នោមញឹកញាប់ជាងធម្មតា
ឈឺពោះ ចង្អោរ ឬក្អួត
កម្រិតជាតិស្ករក្នុងឈាមខ្ពស់
ដង្ហើមខ្លីឬពិបាកដកដង្ហើម
DKA គឺមានគ្រោះថ្នាក់បំផុតដែលភាគច្រើនបានកើតទៅលើមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ ដែលមានជាតិស្ករក្នុងឈាមខ្ពស់។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។
អ្វីដែលគួរធ្វើ?
រួមជាមួយនឹងជម្ងឺសរសៃប្រសាទ ជំងឺសរសៃឈាមបេះដូងនិងជំងឺ អញ្ចាញធ្មេញគឺជាផលវិបាកទូទៅ នៃជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណាអ្នកអាចបង្ការជំងឺអញ្ចាញធ្មេញឬកាត់បន្ថយ បញ្ហាមត់ធ្មេញរបស់ដោយវិធី ដូចខាងក្រោម៖
- ដុសធ្មេញយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ
- ដុសអណ្តាតឬ កន្លែងដែលអាចបង្កបាក់តេរីក្នុងមាត់។
- ផឹកទឹកនិងរក្សាមាត់អោយមានសំណើមជានិច្ច។
- ប្រើ ស្ករទំពា គ្មានជាតិស្ករដើម្បីអោយមានទឹកមាត់។
សូមទៅពេទ្យធ្មេញឱ្យបានទៀងទាត់និងធ្វើតាមអនុសាសន៍របស់ពេទ្យ។ សូមប្រាប់ពេទ្យធ្មេញថាអ្នកមានជំងឺទឹកនោមផ្អែម។
ខ្យល់ដង្ហើមមិនល្អអាចជាសញ្ញានៃអ្វីជាច្រើនទៀត។ វាជាការសំខាន់ណាស់ដែលអាច់ប្រាប់ថាអ្នកអាចនឹងមាន ជំងឺទឹកនោមផ្អែម ។