ចង់ស្អាតងាយតើ សាកជែលលាបមុខពីប៉េងប៉ោះទុកលាបពេលយប់ៗតែមួយសប្តាហ៍ដឹងលទ្ធផលហ្មង

អ្នកណាមិនចង់ឱ្យផ្ទៃមុខស្អាតស្រស់ថ្លា ? ដោយអ្នកព្យាយាមថែរក្សាស្បែកជាប្រចាំ និងមានរូបមន្តលាបស្បែកឱ្យមានប្រសិទ្ធភាពផងដែរ តែការប្រើប្រាស់វិធីធម្មជាតិល្អចំពោះស្បែកខ្លាំងណាស់ ថែមទាំងចំណាយលុយតិច និងមិនប៉ះពាល់ដល់សុខភាពស្បែកទៀត។

ដូច្នេះមកសាករៀនពីវិធីធ្វើជែលលាបមុខបែបធម្មជាតិដែលជួយឱ្យស្បែកស្អាតស្ទើរតែមិនគួរឱ្យជឿ ដោយប្រើប្រាស់រូបមន្តងាយៗដូចជា៖

1440532211 Gettyimages 181217222

# វិធីធ្វើជែលលាបមុខពីប៉េងប៉ោះ

គ្រឿងផ្សំ

- ទឹកប៉េងប៉ោះស្រស់ៗ (យកប៉េងប៉ោះកិន ឬច្របាច់ច្រោះយកទឹក)

- ជែលប្រទាលកន្ទុយក្រពើ

- គ្រាប់វីតាមីន E (រកងាយបាននៅឱសថស្ថាននានា)

ការអនុវត្ត៖

- ប្រើទឹកប៉េងប៉េង ៥ ទៅ៦ស្លាបព្រាបាយ លាយជាមួយនឹង ជែលប្រទាលកន្ទុយក្រពើ ៣ ទៅ៤ស្លាបព្រា និងច្របាច់ប្រេងគ្រាប់វីតាមីន E ១គ្រាប់ចូលទៅ រួចកូរចូលគ្នាឱ្យសព្វ

- រួចច្រកក្នុងក្រឡ ឬដបបិទមាត់ជិតទុកសម្រាប់ប្រើប្រាស់ជាការស្រេច ដោយអ្នកអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេល ១សប្តាហ៍។


- អ្នកអាចយកជែលនេះមកលាបគ្រប់ទីកន្លែងលើស្បែក ទាំងផ្ទៃមុខ ក ប្រអប់ដៃ ស្បែកដងខ្លួន ទុករយៈពេល ៣នាទី ទៅ ៥នាទី ចាំលាងទឹកចេញវិញ ។

11

IMG_0185 E1516257823791

# គុណប្រយោជន៍

- ជួយឱ្យស្បែកស្រស់ថ្លា លូតតលាស់ល្អ ទន់ រលោង ម៉ដ្ឋខៃ ព្រមទាំងក្មេងជាងវ័យ

- ជួយផ្តល់សំណើមឱ្យស្បែក មានសភាពម៉ដ្ឋស្អាត កម្ចាត់ស្នាមនានាលើស្បែក ទាំងការរលាកដោយកម្តៅថ្ងៃ ស្នាមជាំ អុចខ្មៅ

- ប្រឆាំង និងការពារការរលាក ឬប្រតិកម្មស្បែកផ្សេងៗ ព្រមទាំងជួយឱ្យសាច់ចាំ ក្មេងជាងវ័យ

- ការពារ និងព្យាបាលបញ្ហាមុខមុនផ្សេងៗ ព្រមទាំងជួយបង្រួមរន្ធញើសដែលរីកធំ

- ជួយបន្តឹងស្បែកមុខឱ្យតឹងណែន បំបាត់ភាពយារធ្លាក់ និងកម្ចាត់ស្បែកចាស់ជ្រីវជ្រួញផងដែរ៕

69102dd22d51d25bd6b30390998c48e0