កាលនៅតូចៗ តែងតែគិតថា ចង់ឆាប់ធំ ព្រោះឃើញមនុស្សធំពេញវ័យ មើលទៅជីវិតគេសប្បាយណាស់ ចង់ដើរហើរទៅណាក៏បានដែរ តាមចិត្តចង់ មិនពិបាកឱ្យអ្នកណានាំទៅទេ អាចទៅដោយខ្លួនឯងបាន ពិតជាសប្បាយខ្លាំងៗ

... តែដល់ពេលខ្លួនឯងធំដឹងក្ដីវិញម្ដងទើបដឹងច្បាស់ថា ... ការពិត ជីវិតមនុស្សធំ ក៏មានជ្រុងមួយដែលពិបាកស្ទើរដាច់ខ្យល់ម្ដងៗ គឺជ្រុងដែលយើងជាក្មេងកាលពីមុន មិនអាចមើលឃើញ ទោះឃើញ ក៏មើលមិនយល់ដែរ តាមពិតទៅ ពេលពេញវ័យ អាចយល់ដឹងពីជីវិតកាន់តែច្បាស់ ដឹងថាជីវិតពេលខ្លះ វាលើសពីពាក្យថាវេទនាទៅទៀត បញ្ហា ការឈឺចាប់ មានរឿងខូចចិត្ត មានរឿងខកបំណង ពេលខ្លះ បន្ថែមទាំងសម្ពាធលើផ្លូវចិត្ត​ និងផ្នែកសតិអារម្មណ៍ទៀត ...​

ជីវិតមនុស្សធំ មិនត្រឹមតែអាចដើរហើរបានដោយខ្លួនឯងទេ តែមានជ្រុងម្ខាងទៀតនោះគឺ មានបញ្ហា ឬការលំបាក ជួបឧបសគ្គអ្វី ក៏ត្រូវរ៉ាប់រង ប្រឈមមុខដោយខ្លួនឯងដែរ ...។

1

កាលពីនៅតូច ចង់ក្លាយជាមនុស្សធំ ពេលនេះ ក៏បានក្លាយជាមនុស្សធំសមតាមបំណងហើយ តែពេលនេះ ចង់ក្លាយជាកូនក្មេងវិញ គឺមិនអាចទេ ទោះស្លាប់ទៅចាប់ជាតិជាថ្មី ក៏មិនដឹងថា នឹងកើតទៅជាអ្វីដែរ ...​ !!!


ឱ្យដឹងទៅថា ជីវិតជាមនុស្សធំដឹងក្ដី ពេញវ័យ គឺមានជ្រុង មានផ្នែកច្រើនណាស់ដែល សូម្បីតែមនុស្សធំដឹងក្ដីដូចគ្នាពេលខ្លះ ក៏ត្រូវជួបប្រទះរឿងខុសៗគ្នាដែរ មិនអាចសូម្បីតែអាចយល់ពីចិត្ត អារម្មណ៍របស់នរណាម្នាក់ ...

ព្រោះពេលខ្លះ សូម្បីតែខ្លួនឯងហ្នឹង មិនទាំងយល់ពីខ្លួនឯងផង!!!...៕

#មនុស្សចុងក្រោយ #knongsrok