តើការថ្នាំពន្យាកំណើតបន្ទាន់ប្រើនៅពេលណា?
របៀបប្រើថ្នាំពន្យារកំណើតបន្ទាន់(៧២ម៉ោង)
- ការប្រើថ្នាំពន្យារកំណើតបន្ទាន់គឺយើងប្រើប្រាស់ក្រោយការរួមភេទដោយមិនបានការពារ (មិនប្រើឬរហែកស្រោមអនាម័យ) មុន៧២ម៉ោងដើម្បីការពារការមានផ្ទៃពោះដែលមិនបានព្រាងទុក។
- ថ្នាំពន្យារកំណើតបន្ទាន់មាន២ប្រភេទដែលប្រើញឹកញាប់គឺ levonorgestrel (ប្រើមុន៧២ម៉ោង) និង ulipristal acetate (ប្រើមុន១២០ម៉ោង)។
- ការប្រើថ្នាំ levonorgestrel ក្រោយការរួមភេទ២៤ម៉ោងអាចមានប្រសិទ្ធភាពរហូតដល់៩៥% បើប្រើក្រោយការរួមភេទចន្លោះ២៤ទៅ៤៨ម៉ោងមានប្រសិទ្ធភាព៨៥%និងប្រើក្រោយការរួមភេទចន្លោះ៤៨ទៅ៧២ម៉ោងប្រសិទ្ធភាព៥៥% ចំពោះ ulipristal acetate អាចប្រើក្រោយការរួមភេទរហូតដល់១២០ម៉ោង។
- ប្រសិនបើស្រ្តីលេបថ្នាំទៅភ្លាមៗឬមុន៣ម៉ោងធ្វើឲក្អួតត្រូវតែលេបថ្នាំម្ដងទៀតប៉ុន្តែបើស្រ្តីលេបថ្នាំបានលើសពី៣ម៉ោងហើយបានក្អួតមិនចាំបាច់លេបថ្នាំនោះទៀតទេ។
- ស្រ្តីមិនគួរប្រើប្រាស់ថ្នាំនេះជាប្រចាំនោះទេគឺមិនត្រូវប្រើលើសពី២ដងក្នុង១ខែព្រោះអាចប្រឈមនឺងជំងឺកូនក្រៅស្បូន (ectopic pregnancy)
- ផលរំខាននៅពេលប្រើថ្នាំមានដូចជា ក្អូតចង្អោរ ឈឺក្បាល ឈឺពោះ រាក ជួនកាលអាចមានធ្លាក់ឈាមនិងធ្វើឲ្យរដូវមិនទៀង។
- ប្រសិនបើផលរំខានមិនបាត់ទៅវិញក្នុងរយះពេល២ទៅ៣ថ្ងៃនោះទេស្រ្តីគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
អត្ថបទដោយ៖ វេជ្ជ. ថៃ ពុទ្ធី
ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា
រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក
សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា


