វិធានការថែទាំកុមារ ពេលក្តៅខ្លួន!!

តើអាណាព្យាបាលគួរអនុវត្តវិធីបែបណា នៅពេលកុមារកើនកម្តៅក្នុងខ្លួនចាប់ពី៣៨អង្សាសេ? យើងខ្ញុំនឹងពន្យល់ពីនិយមន័យ​ និងវិធីសាស្រ្តងាយៗមុនពេលបញ្ជូនកុមារទៅជូបនឹងវេជ្ជបណ្ឌិតឯកទេស តាមអត្ថបទខាងក្រោមនេះ។

- សញ្ញាណទូទៅ កុមារអាចនឹងមានអាការៈទាំងនេះ ប្រសិនបើកើនកម្តៅក្នុងខ្លួន

- អាណាព្យាបាលមានអារម្មណ៍ថាក្តៅជាងធម្មតា នៅពេលប៉ះថ្ងាស ខ្នង ឬពោះ

- កុមារបែកញើស​ ស្អិត ខុសពីធម្មតា

- ថ្ពាល់ បបូរមាត់ឡើងក្រហមដោយសារការរីកសរសៃឈាមក្រោមស្បែក

និយមន័យ សីតុណ្ហភាពក្នុងខ្លូនកុមារជាមធ្យម គឺ៣៦,៤ អង្សារសេ។​ ការសន្និដ្ឋានថា កុមារក្តៅខ្លួនត្រូវប្រើឧបករណ៍វាស់កម្តៅ (ទែម៉ូម៉ែត្រ) ដោយកៀបនឹងក្លៀករបស់កុមារ រួចរង់ចាំតួលេខដែលបង្ហាញ។

ទែម៉ូម៉ែត្របារត : ត្រូវពិនិត្យថាខ្សែបារតមិនមានដាច់ជាកង់ៗទេ មុននឹងវាស់ត្រូវរលាស់ឲ្យបារតធ្លាក់ចុះក្រោម រួចដាក់ឲ្យកៀបនឹងក្លៀករយៈពេល៥នាទី។

Screen Shot 2020 09 22 At 9.45.23 AM

ទែម៉ូម៉ែត្រអេឡិចត្រូនិច : ត្រូវពិនិត្យថ្មជាមុន ព្រោះវាអាចប៉ះពាល់ដល់តួលេខ រួចយកវាទៅកៀបនឹងក្លៀក ហើយរង់ចាំដល់ឲ្យលឺសម្លេងសញ្ញា ទើបដឹងលទ្ធផល។

Screen Shot 2020 09 22 At 9.45.29 AM

មូលហេតុទូទៅ


- ការរលាកដែលបង្ករដោយមេរោគ​​ តាមផ្លូវដង្ហើម ផ្លូវអាហារ ឬផ្លូវបង្ហួរនោម

- ការឆ្លើយតបរបស់ប្រព័ន្ធការពារទៅនឹងការចាក់ថ្នាំបង្ការ

វិធីថែទាំ

- ប្រើសំលៀកបំពាក់ស្តើងៗ ដើម្បីឲ្យកម្តៅភាយចេញបានល្អ

- ចៀសវាងការដណ្តប់ភួយក្រាស់ៗ

- ប្រើកំណាត់ជាមួយទឹកក្តៅឧណ្ហៗមកជូតលើដងខ្លួន ដើម្បីជួយបំភាយកម្តៅ

- ផ្តល់ទឹកដល់កុមារផឹកឲ្យគ្រប់គ្រាន់

- ផ្តល់ឱសថប៉ារ៉ាសេតាម៉ុល ក្នុងកម្រឹត១៥មីលីក្រាម ក្នុង១គីឡូក្រាមទម្ងន់ រៀងរាល់៤​ទៅ៦ម៉ោងម្តង

- ប្រសិនជាមិនមានសញ្ញាណធូរស្រាលទេ សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់។

បកប្រែ និងកែសម្រួលដោយ៖ វេជ្ជបណ្ឌិត ស៊ិន គីមហេង

ឯកសារយោង៖ United Kingdom National Health Service (NHS.UK)/How to take your baby’s temperature?