សំខាន់ណាស់សម្រាប់ស្ត្រី! ពេលមានផ្ទៃពោះសូមកុំមើលរំលង ចំពោះបញ្ហាដែលអាចឱ្យកូននៅក្រៅស្បូន

រាជធានីភ្នំពេញ៖ កូនក្រៅស្បូន គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រី​នៅ​លើ​សកលលោក ក៏​ដូច​ជា​ស្ត្រីនៅ​ប្រទេស​កម្ពុជាយើងដែរ។​ ភាគច្រើន​នៃ​ជំងឺ​កូនក្រៅស្បូន​នេះគឺ កើតឡើង​នៅ​ក្នុង​ដៃ​ស្បូន (trompe de Fallope et tubaires)។ ហើយបើ​ពួកគាត់មិន​មក​មន្ទីរពេទ្យ ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលានោះ​ទេ ជំងឺ​នេះ​បង្ក​ឲ្យ​មានការ​ឈឺចាប់ខ្លាំង ម្យ៉ាងវិញទៀត​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ជំងឺ​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​នៅ​ក្នុង​ត្រីមាស​ដំបូង ដែល​គភ៌​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន ។

Screen Shot 2020 09 24 At 9.37.54 AM

(Ectopic pregnancy)

-ជំងឺកូនក្រៅស្បូនគឺជាការមានគភ៌ដែលស្តិតនៅខាងក្រៅនៃប្រហោងស្បូន (តួស្បូន)។ ជំងឺនេះមានប្រមាណ២ភាគរយនៃការមានគភ៌។

- ជំងឺកូនក្រៅស្បូនគឺជាជំងឺបន្ទាន់ផ្នែករោគស្រ្តីដោយសារមានការហូរឈាមក្នុងពោះដែលអាចប្រឈមនឹងការបាត់បង់ជីវិតនិងបញ្ហាអត់កូនទៅថ្ងៃមុខ។

- កត្តាដែលធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺនេះមានដូចជាធ្លាប់មានជំងឺឆ្លងតាមផ្លូវភេទ (STD)ជំងឺរលាកដៃស្បូន(ធ្លាក់សរ៉ាំរ៉ៃ)ប្រវត្តិធ្លាប់យកកូនចេញធ្លាប់មានកូនក្រៅស្បូនធ្លាប់មានការវះកាត់នៅនឹងអាងត្រគាកនិងស្រ្តីមានអាយុលើសពី៣៥ឆ្នាំ។

- រោគសញ្ញាសំខាន់មានដូចជាការបាត់រដូវការឈឺពោះ ឬអាងត្រគាក និងការធ្លាក់ឈាមតាមទ្វារមាសហើយជួនកាលមានសញ្ញាធ្ងន់ធ្ងរ(shock​​​​)ប្រសិនបើកូនក្រៅស្បូនបែក។


- ដើម្បីធ្វើរោគវិនិឆ្ឆ័យឲ្យដឹងថាមានកូនក្រៅស្បូនស្រ្តីគួរតែធ្វើការតេស្តទឹកនោមនៃការមានផ្ទៃពោះ(នៅពេលបាត់ររដូវ)និងទៅពិនិត្យអេកូ(ultrasound)នៅពេលដឹងថាខ្លួនមានផ្ទៃពោះ។

- ការព្យាបាលមាន២គឺព្យាបាលដោយថ្នាំ(ករណីកូនមិនទន់បែក)និងការព្យាបាលដោយវះកាត់ (ការវះបើកពោះ និងការវះចោះពោះ)

Photo_2020 09 23_17 51 02

Photo_2020 01 21_00 18 02

អត្ថបទ៖ វេជ្ជ. ថៃ ពុទ្ធី

ត្រួតពិនិត្យ៖ វេជ្ជបណ្ឌិត អន ស្រ៊ីម, ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា

រក្សាសិទ្ធដោយ៖ គ្រូពេទ្យក្នុងស្រុក | សហការដោយ៖ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា