វីតាមីន E គឺជាសារធាតុសំខាន់មួយសម្រាប់សុខភាព និងសម្រស់របស់ស្ត្រី។ វីតាមីននេះមានលក្ខណៈសម្បត្តិរំលាយជាតិខ្លាញ់ និងត្រូវបានរក្សាទុកនៅក្នុងជាលិកានៃរាងកាយ។
មនុស្សអាយុ ១៤ ឆ្នាំឡើងទៅ ត្រូវការវីតាមីនE ១៥ ម.ក្រ/ថ្ងៃ។ សម្រាប់ស្ត្រីដែលបំបៅដោះកូន គួរតែទទួលបានវីតាមីនE ១៩ មីលីក្រាមក្នុងមួយថ្ងៃ។
វីតាមីនE គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មល្អ។ វាការពាររាងកាយពីការវាយប្រហាររ៉ាឌីកាល់សេរី និងមានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់។ វីតាមីនE ក៏មានសមត្ថភាពរក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយស្ត្រីផងដែរ។
នៅពេលដែលរាងកាយរបស់អ្នកខ្វះវីតាមីនE អ្នកនឹងជួបរោគសញ្ញាដូចខាងក្រោម ៖
១. ជ្រុះសក់
បញ្ហាជ្រុះសក់មិនធម្មតា គឺជាសញ្ញាច្បាស់មួយដែលបង្ហាញថារាងកាយអ្នកកំពុងតែខ្វះវីតាមីនE ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាសក់ និងឫសសក់ដែលងាប់ឡើងវិញ។ នៅពេលជួបប្រទះស្ថានភាពនេះ អ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នក ហើយបន្ថែមចំណីអាហារដែលសម្បូរទៅដោយវីតាមីនEដើម្បីកែលម្អបញ្ហា។
២. ស្បែកស្ងួត
ជាធម្មតាស្បែកប្រែជាស្ងួត និងរលោងនៅពេលអាកាសធាតុស្ងួត ហើយសំណើមទាប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអាកាសធាតុធម្មតាហើយអ្នកនៅតែមានស្ថានភាពនេះ វាជាសញ្ញាព្រមានថារាងកាយខ្វះវីតាមីន E យ៉ាងធ្ងន់ធ្ងរ។
៣. ភ្នែកចុះខ្សោយ
បើគ្មានវីតាមីន E ទេ ឧបករណ៍ចាប់សរសៃ និងកោសិកាផ្សេងទៀតនៅក្នុងភ្នែកគឺខ្សោយ។ អ្នកនឹងជួបការខ្សោះជីវជាតិផ្នែកចក្ខុ ព្រិលៗមើលមិនច្បាស់។ ភាពពិការភ្នែកពេលយប់ ក៏ជារោគសញ្ញាទូទៅនៃកង្វះវីតាមីន E ផងដែរ។
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
កង្វះវីតាមីន E អាចបណ្តេញកោសិកាភាពស៊ាំ កាត់បន្ថយភាពធន់របស់រាងកាយ និងធ្វើឱ្យអ្នកងាយឈឺ។
៥. អតុល្យភាពអ័រម៉ូន
វីតាមីន E មានឥទ្ធិពលដល់តុល្យភាពអ័រម៉ូនក្នុងរាងកាយស្ត្រី។ ដូច្នេះនៅពេលមានកង្វះសារធាតុនេះ អង់ដូគ្រីននៅក្នុងខ្លួននឹងត្រូវរំខាន និងបង្កបញ្ហាជាច្រើន។
៦. ភាពស្លកសាំង
ភាពស្លេកស្លាំង កើតឡើងនៅពេលដែលមានកោសិកាឈាមក្រហមមិនគ្រប់គ្រាន់នៅក្នុងឈាម។ កោសិកាឈាមក្រហម ទទួលខុសត្រូវក្នុងការដឹកអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ។ អ្នកដែលមានជំងឺហ៊ីប៉ូលីកូ នឹងជួបប្រទះការដាច់កោសិកាឈាមក្រហមដែលមិនធម្មតា។ ទម្រង់នៃជំងឺនេះបណ្តាលមកពីកង្វះវីតាមីន E៕
ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)