គ្រោះថ្នាក់ណាស់! សមាជិក៥នាក់នៅក្នុងផ្ទះ ត្រូវទទួលរងការខូចថ្លើមកម្រិតធ្ងន់ ដោយសារតែការប្រើប្រាស់ប្រេងខូចសុពលភាពក្នុងការចម្អិនអាហារ

យោងតាមគេហទំព័រ Health Net (ចិន) បានឱ្យដឹងថា ក្រុមគ្រួសាររបស់លោកលីវបានទទួលរងនូវជំងឺថ្លើមធ្ងន់ធ្ងរ និងសង្ស័យថាពុលអាហារ។ បន្ទាប់ពីការពិនិត្យរាងកាយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យសមាជិកគ្រួសារដែលមានជំងឺថ្លើមផ្សេងៗ។ ធ្ងន់ធ្ងរបំផុតគឺអ្នកស្រីលីវដែលមានជំងឺខ្សោយថ្លើម។

បន្ទាប់ពីបានធ្វើលទ្ធផលតេស្តឈាមវេជ្ជបណ្ឌិតបានរកឃើញថា កម្រិតអាផ្លូតូស៊ីនគឺហួសកម្រិត។ ជាតិពុលនេះបណ្តាលឱ្យកើតជំងឺលើមនុស្សទាំង ៥ នាក់ក្នុងគ្រួសារ។ បន្ទាប់ពីធ្វើតេស្ត លោកវេជ្ជបណ្ឌិតបានរកឃើញថា ជាតិពុលនេះបានមកពីប្រេងចម្អិនអាហារដែលត្រូវបានរក្សាទុកអស់រយៈពេលជាយូរមកហើយ។

ភរិយារបស់លោកលីវបាននិយាយថា ក្នុងអំឡុងពេលផ្សព្វផ្សាយផ្សារទំនើបកាលពីឆ្នាំមុន ប្រេងចម្អិនដែលជិតផុតកំណត់ត្រូវបានលក់ក្នុងតម្លៃថោក ដូច្នេះនាងបានទិញច្រើនដើម្បីទុក និងប្រើប្រាស់បន្តិចម្តងៗ។ ប្រេងដបខ្លះបន្ទាប់ពីអស់សុពលភាពចាប់ផ្តើមមានក្លិនមិនល្អ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីលីវមិនបានបោះចោលទេ ហើយគិតថាវានឹងមិនមានបញ្ហាទេប្រសិនបើប្រេងត្រូវបានចម្អិនតែនៅសីតុណ្ហភាពខ្ពស់។ ដោយមិនបានរំពឹងទុកសកម្មភាពនោះនឹងបង្កអន្តរាយដល់គ្រួសារទាំងមូល។

65afd7c4b0f4a20d3a9fcf2dff5d0911

សញ្ញាព្រមានមួយចំនួននៃជំងឺថ្លើម ៖

១. ស្បែក និងភ្នែកពណ៌លឿង

រោគសញ្ញាគួរឱ្យកត់សម្គាល់បំផុតនៃជំងឺថ្លើម គឺស្បែកពណ៌លឿង និងភ្នែកឡើងពណ៌ល្អក់។ នេះបណ្តាលមកពីការលើសសារធាតុពណ៌ប៊ីលីរុយប៊ីនពណ៌ទឹកក្រូចនៅក្នុងទឹកប្រមាត់ថ្លើម។ ប្រសិនបើថ្លើមមានសុខភាពល្អ ប៊ីលីរុយប៊ីននឹងត្រូវបានលុបចេញពីរាងកាយ។ នៅពេលថ្លើមមិនដំណើរការត្រឹមត្រូវសារធាតុនេះនឹងត្រូវបានដាក់ហើយបណ្តាលឱ្យកើតជំងឺខាន់លឿង។

២. ហើមពោះ ហើមដៃជើង


នេះគឺជារោគសញ្ញានៃសារធាតុរាវដែលកកកុញនៅក្នុងពោះរបស់អ្នកជំងឺ។ ពោះហើមអាចបណ្តាលឱ្យឈឺចាប់ និងមិនស្រួលក្នុងខ្លួន។ លើសពីនេះទៀត ជើង និងកជើងអាចហើមដូចគ្នា។

៣. លេចឡើងស្នាមជាំនៅលើដងខ្លួន

ការបំផ្លាញថ្លើមបណ្តាលឱ្យការផលិតប្រូតេអ៊ីនថយចុះ ដែលបណ្តាលឱ្យមានការកកឈាម។ ដូច្នេះអ្នកដែលមានជំងឺថ្លើមងាយនឹងហូរឈាម និងឡើងស្នាមជាំជាងមនុស្សធម្មតា។

៤. ទឹកនោមល្អក់

ដោយសារពពួកប៊ីលីរុយប៊ីនលើសនៅក្នុងថ្លើម មិនអាចត្រូវបានយកចេញ វាក៏បណ្តាលឱ្យទឹកនោមមានពណ៌ល្អក់ជាងធម្មតា បើវាមានពណ៌ត្នោតទឹកក្រូចខ្មៅ ឬពណ៌លឿង៕

Non Alcoholic Fatty Liver Disease

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)