ភេសជ្ជៈទាំង ៦​ មុខទទួលទាននៅពេលពោះទទេ មានអានុភាពខ្លាំងជួយសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធិភាព

ការសម្រកទម្ងន់មិនមែនជារឿងដែលងាយស្រួលនោះឡើយ។ ពេលដែលអ្នកព្យាយាមកាន់តែច្រើន អ្នកកាន់តែខកចិត្ត។ ដូចគ្នានេះផងដែរ គំនិតនៃការដុតខ្លាញ់ក្បាលពោះ អាចជាសុបិន្តអាក្រក់សម្រាប់មនុស្សជាច្រើន។ ការញុំាឱ្យបានត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវជាមួយនឹងការហាត់ប្រាណទៀងទាត់ តែងតែមានប្រសិទ្ធភាពក្នុងការរក្សាខ្លួនអ្នកឱ្យសម និងគ្រប់គ្រងទម្ងន់បានយ៉ាងល្អ។

570 5705194_before After Weight Loss Art Hd Png Download

ប៉ុន្តែការស្រកទម្ងន់ក្នុងល្បឿនល្អគឺអាស្រ័យទៅលើរឿងដំបូងដែលអ្នកធ្វើនៅពេលព្រឹក។ នេះគឺជាភេសជ្ជៈទាំង៦មុខ ដែលអ្នកអាចទទួលទាននៅពេលដែលអ្នកមានពោះទទេ ហើយទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើលដោយភាពងាយស្រួល។

១. ទឹកផ្លែប៉ោម

1

ក្បាលពោះរាបស្មើ គឺជាក្តីសុបិនរបស់មនុស្សស្ទើរតែទាំងអស់។ ទឹកផ្លែប៉ោម (ACV) ពេលទទួលទានដំបូងនៅពេលព្រឹកអាចជួយរក្សាកម្រិត pH របស់ក្រពះ និងជួយសម្រកទម្ងន់។ លាយស្លាបព្រាកាហ្វេអេមវីទៅនឹងកែវទឹកក្តៅមួយកែវ ហើយផឹកបន្ទាប់ពីអ្នកភ្ញាក់នៅពេលព្រឹក។

២. ទឹកឃ្មុំក្រូចឆ្មា

2

ក្បួនបុរាណបានឱ្យដឹងថា ទឹកឃ្មុំ និងទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹម អាចជួយឱ្យអ្នកស្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ ក្រូចឆ្មាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនសេ។ ភេសជ្ជៈនេះក៏ជួយបង្កើនការរំលាយអាហារ បានយ៉ាងល្អផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺច្របាច់ទឹកក្រូចឆ្មារស្រស់មួយកែវចូលក្នុងកែវទឹកក្តៅ បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលក្នុងវា។ ទឹកឃ្មុំក្រូចឆ្មា អ្នកអាចទទួលទានបានពេលព្រឹក ទាំងពោះទទេ។

៣. គ្រាប់ជី

3

គ្រាប់ជី គឺជាមិត្តល្អបំផុតរបស់អ្នក ប្រសិនបើអ្នកកំពុងតែមានបំណងសម្រកទម្ងន់។ គ្រាប់ជី គឺសម្បូរទៅដោយជាតិប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយអ្នករក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យនៅក្រោមការគ្រប់គ្រង និងបំពេញអ្នក ដូច្នេះកាឡូរីបន្ថែមត្រូវបានដុតរំលាយខ្លាញ់ដែលប្រមូលផ្តុំនៅលើក្បាលពោះ។

ត្រាំមួយស្លាបព្រានៃគ្រាប់ជីនៅពេញមួយយប់។ នៅព្រឹកបន្ទាប់លាយគ្រាប់ជីអង្កាមទាំងនេះជាមួយទឹកក្តៅ។ សម្រាប់អត្ថប្រយោជន៍បន្ថែម អ្នកគួរតែច្របាច់ក្រូចឆ្មាមួយចំណិតចូលក៏បានដែរ។


៤.​ តែ​បៃតង

5

តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការសម្រកទម្ងន់។ តែបៃតងមួយពែងនៅពេលព្រឹក អាចជួយឱ្យអ្នកបាត់បង់ខ្លាញ់ក្បាលពោះយ់ាងរហ័ស។ វានឹងរារាំងចំណង់អាហាររបស់អ្នក និងរារាំងអ្នកមិនឱ្យញ៉ាំនៅពេលក្រោយ។ អ្វីដែលអ្នកត្រូវធ្វើគឺ ទទួលទានតែបៃតងក្តៅមួយពែងដោយគ្មានជាតិស្កររៀងរាល់ព្រឹក។

៥. ទឹកខ្ញី

Ginger Water

ខ្ញីគឺជាគ្រឿងផ្សំដ៏ល្អបំផុតមួយដែលជួយក្នុងការសម្រកទម្ងន់។ ដាំទឹកមួយពែងហើយបន្ថែមខ្ញី ពីរបីចំណិតចូល។ ដាំឱ្យពុះនៅពេលក្រោយ ហើយញុំាពេលនៅក្ដៅឧណ្ហៗ ទឹកខ្ញីធ្វើនិយ័តកម្មចំណង់អាហាររបស់អ្នក និងជួយក្នុងការសម្រកទម្ងន់ដោយសមត្ថភាពស្រូបយកលឿន។

៦. ទឹកខ្ទឹម ស

Garlic In A Glass Of Water On A Blue Background, Garlic Water, Disease Prevention. Head Of Garlic, Cloves Of Garlic

ខ្ទឹមស គឺជាគ្រឿងផ្សំមួយផ្សេងទៀត ដែលអាចជួយក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ ខ្ទឹមឆៅត្រូវបានគេជឿថាជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការយកវាមកដុតបំផ្លាញជាតិខ្លាញ់បន្ថែមនៅក្នុងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចច្នៃខ្ទឹមឆៅ និងលាយវាជាមួយទឹករំពុះ ដើម្បីធ្វើជាភេសជ្ជៈទទួលទានបានដែរ។ ការទទួលទានទឹកនេះនៅពេលព្រឹក អ្នកនឹងឃើញមានភាពប្រែប្រួលចំពោះក្បាលពោះរបស់អ្នក។

Woman Measuring

ចំណាំ ៖ ការណែនាំទាំងអស់សម្រាប់ការសម្រកទម្ងន់ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយវាមិនត្រូវបានណែនាំឱ្យចាប់ផ្តើមភេសជ្ជៈណាមួយដែលបានណែនាំដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងពិគ្រោះយោបល់ពីអ្នកចំណីអាហារនោះឡើយ។ យ៉ាងណាមិញរឿងដ៏ល្អ និងមានប្រសិទ្ធិភាពទ្វេដង គឺអ្នកគួរតែធ្វើការពិគ្រោះជាមួយនឹងអ្នកជំនាញឱ្យបានត្រឹមត្រូវ មុននឹងធ្វើការសម្រកទម្ងន់៕

ប្រភព ៖ thehealthsite / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)