តើគួរផឹកកាហ្វេប៉ុន្មានកែវ ក្នុងមួយថ្ងៃ ទើបអាចផ្ដល់អត្ថប្រយោជន៍ល្អដល់ខុសភាព?

ជាការពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ គឺមានអ្នកនិយមទទួលទានកាហ្វេច្រើន តាមដែលយើងកត់សម្គាល់ឃើញ។ ប៉ុន្តែប្រហែលជាគ្រប់គ្នាមិនបានដឹងទេថា ចំនួននៃការផឹកកាហ្វេជាប្រចាំថ្ងៃរបស់អ្នក នឹងមានការកំណត់យ៉ាងត្រឹមត្រូវ ដើម្បីជំនួយដល់សុខភាពរបស់អ្នកទទួលទាន។​ ដូច្នេះ ថ្ងៃនេះ យើងសូមលើកយកកម្រិតនៃការទទួលទានកាហ្វេឱ្យបានត្រឹមត្រូវ ដើម្បីជួយដល់សុខភាពលោកអ្នក។

១. បរិមាណកាហ្វេដែលត្រឹមត្រូវផ្តល់អត្ថប្រយោជន៍ដល់បេះដូង

1

អ្នកវិទ្យាសាស្ត្រមួយក្រុមមកពីប្រទេសអាឡឺម៉ង់បានរកឃើញថា ជាតិកាហ្វេអ៊ីនធ្វើឱ្យកោសិកាក្នុងសរសៃឈាមរបស់យើងមានប្រតិកម្មតាមរបៀបជាក់លាក់។ វាធ្វើឱ្យប្រសើរឡើងនូវរបៀបដែលកោសិកាទាំងនេះដំណើរការ និងធ្វើឱ្យពួកវាដំណើរការដូចក្មេងជាងវ័យ។ អ្នកស្រាវជ្រាវជឿជាក់ថា បរិមាណកាហ្វេល្អបំផុតដែលយើងត្រូវការដើម្បីរក្សាបេះដូងឱ្យនៅក្មេងបានយូរគឺ ៤ ពែងក្នុងមួយថ្ងៃ។

២. អ្នកផឹកកាហ្វេច្រើនតែអាយុវែង

2

ប៉ុន្មានឆ្នាំមកនេះអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា អ្នកផឹកកាហ្វេទៀងទាត់ទំនងជាមិនសូវរងផលប៉ះពាល់ពីស្ថានភាពសុខភាពផ្សេងៗទេ។ បញ្ជីរួមមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការរងរបួសជំងឺផ្លូវដង្ហើម ការឆ្លង និងជំងឺទឹកនោមផ្អែម។

ការសិក្សាដ៏ធំមួយលើមនុស្ស ៤០០.០០០ នាក់នៅសហរដ្ឋអាមេរិកបានរកឃើញថា អ្នកដែលផឹកកាហ្វេជារៀងរាល់ថ្ងៃហាក់ដូចជាមិនស្លាប់ដោយសារបុព្វហេតុណាមួយទេ ហើយអាយុវែងជាងអ្នកដែលកាត់បន្ថយជាតិកាហ្វេអ៊ីន។

៣. ប៉ុន្តែកុំផឹកច្រើនហួសកម្រិត

3


ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឧស្សាហ៍ផឹក ឬផឹកច្រើនជាងនេះ វានឹងចាប់ផ្តើមឆ្ពោះទៅរកហានិភ័យ។ អ្នកដែលផឹកកាហ្វេច្រើនពេកជាប្រចាំ ប្រហែលជាកំពុងរៀបចំខ្លួនសម្រាប់ផលវិបាកសុខភាពមួយចំនួន។ យោងតាមការសិក្សាមួយបានឱ្យដឹងថាការផឹកកាហ្វេ espresso ច្រើនជាង ៦ ដងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺបេះដូងរហូតដល់ ២២ ភាគរយ។

៤. អ្វីដែលធ្វើឱ្យកាហ្វេរបស់អ្នកមិនល្អ

4

ប្រសិនបើអ្នកផឹកកាហ្វេច្រើនជាង ៦ កែវក្នុងមួយថ្ងៃ វាមិនមែនជាជាតិកាហ្វេអ៊ីនតែមួយមុខទេដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នក។ អ្នកចូលចិត្តកាហ្វេជាច្រើនផ្ទុកភេសជ្ជៈរបស់ពួកគេជាមួយស្ករ និងគ្រីមដែលបន្ថែមកាឡូរី និងខ្លាញ់ដែលជាលទ្ធផលអាចនាំឱ្យមានបញ្ហាសុខភាព។ ខណៈពេលដែលកាហ្វេខ្មៅក្នុងបរិមាណត្រឹមត្រូវកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ការបន្ថែមជាតិផ្អែមគ្រីម និងរសជាតិអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម។

៥. វិធីវាស់ការទទួលទានជាតិកាហ្វេអ៊ីន

5

កាហ្វេមិនមែនជាប្រភពកាហ្វេអ៊ីនតែមួយមុខទេ។ វាក៏អាចត្រូវបានរកឃើញនៅក្នុងតែ និងអាហារមួយចំនួនផ្សេងទៀត។ អ្នកអាចប្រើកម្មវិធីគណនាជាតិកាហ្វេអ៊ីនតាមអ៊ិនធរណេត ដើម្បីយល់ពីបរិមាណដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ។

តើអ្នកផឹកកាហ្វេប៉ុន្មានកែវក្នុងមួយថ្ងៃ? តើអ្នកធ្លាប់ព្យាយាមឈប់ទេ?

ប្រភព ៖​ Bright Side / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)