វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រាប់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​មាត់​ស្អុយ​អាក្រក់​មិន​បាត់​!!!

តាម​ទម្លាប់​ខ្មែរ​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​កត់​សម្គាល់​ឃើញ​ថា​ ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ ​មនុស្សម្នា​ជាទូទៅ​ ​គឺ​ដុសធ្មេញ​ហើយ​ទើប​ទទួលទាន​អាហារ​តាម​ក្រោយ​។​

​លោក​វេជ្ជបណ្ឌិត​ ​លើកឡើង​ថា​ ​ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវតាម​ក្បួន​ពេទ្យធ្មេញ​នោះ​ឡើយ​។​

​តាម​ក្បួន​ពេទ្យធ្មេញ​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ទាល់តែ​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុសធ្មេញ​ ​ពេលថ្ងៃ​បន្ទាប់ពី​ញ៉ាំ​អាហារ​ហើយ​ទើប​គេ​ដុស​ម្ដងទៀត​ ​ពេលល្ងាច​ក្រោយ​ពី​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​នៅ​ពេល​ក្រោក​ពី​ដំណេក​ព្រឹក​ឡើង​ញ៉ាំ​អាហារ​រួចហើយ​បាន​គេ​ដុស​ទៀត​ ​ព្រោះ​គេ​បាន​ដុស​បន្ទាប់ពី​ញ៉ាំ​អាហារ​ពេលល្ងាច​រួច​ម្ដង​ហើយ​។​

977A7605 750x375

​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​ពេល​ដុសធ្មេញ​កុំ​ភ្លេច​ដុស​អណ្ដាត​ផង​។​


​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ​«​ព្រលឹមឡើង​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលថ្ងៃ​ញ៉ាំ​ហើ​យសឹម​ដុសធ្មេញ​ ​ពេលល្ងាច​ញ៉ាំ​ហើយ​សឹម​ដុសធ្មេញ​ ​ពេលព្រឹក​ក្រោកពីដេក​មិនបាច់​ទាន់​ដុស​ទេ​ ​ចាំ​ពេល​ញ៉ាំ​អាហារ​ហើយ​សឹម​ដុស​ទៀត​។​»​

​លោក​បន្ត​ថា​ ​ការ​ស​ម្អា​ត​ធ្មេញ​បែប​នេះ​ហើយ​នៅតែ​មាន​ក្លិន​មាត់​ទៀត​ ​គឺ​បណ្ដាលមកពី​រោគ​ក្រពះ​ ​ឬ​ដំបៅ​ទង​ស៊ុ​ល​នៅ​ក្នុង​មាត់​។​ ​នៅ​ក្នុង​មាត់​មនុស្ស​មាន​ទង​ស៊ុ​ល​ពីរ​ ​ទោះ​ទង​ស៊ុ​ល​ទាំងពីរ​គ្មាន​ដំបៅ​ ​ក៏​ទង​ស៊ុ​ល​ទាំងពីរ​ជា​កន្លែង​បន្ទុក​មេរោគ​ ​និង​ជា​កន្លែង​បង្ក​ក្លិនអាក្រក់​បំផុត​ ​ប្រសិនបើ​មិន​ចេះ​ថែទាំ​​វា​។​ ​ការថែទាំ​​ ​គឺ​ក្នុង​មួយ​ខែ​ពីរ​ខែ​ត្រូវ​ពិនិត្យមើល​វា​ម្ដង​ ​ដើម្បី​បង្ការ​ការ​ស្អុយមាត់​បណ្ដាលមកពី​ទង​ស៊ុ​ល​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​ប្រសិនបើ​ទង​ស៊ុ​ល​ឧ​ស្សាហ៍​ដំបៅ​ញឹកញាប់​ ​ឬមួយ​ឆ្នាំ​មាន​ដំបៅ​បួន​ត្រូវតែ​កាត់ចោល​ទើបបាន​ ​ព្រោះ​វា​នឹង​ហើយ​ ​ជា​ប្រភព​ធ្វើ​ឱ្យ​មាត់​ស្អុយ​។​

​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​ពន្យល់​ថា​ ​មាត់​ ​ធ្មេញ​ ​ច្រមុះ​ ​ត្រចៀក​ ​និង​បំពង់ក​មាន​ប្រព័ន្ធ​ទាក់ទងគ្នា​។​ ​ជំងឺ​ខ្លះ​ ​ដូចជា​ពងបែក​មាត់​ ​ដំបៅ​មាត់​ ស្លេស្ម៍ ​ផ្ដាសាយ​ ​គ្រាន់តែ​ខ្ពុរមាត់​នឹង​ទឹក​អំបិល​មួយថ្ងៃ​បួន​ដង​ ​វា​នឹង​ជួយ​ឱ្យ​ធូរស្រាល​ឡើងវិញ​។​ ​ប៉ុន្តែ​ជំងឺ​ខ្លះ​ ​ដូចជា​ជំងឺ​ដែល​បង្កឡើង​ដោយ​វី​រុ​ស​ (​មេរោគ​) ​មិនមែន​បាក់តេរី​ ​ទាល់តែ​ប្រើ​ថ្នាំ​ព្យាបាល​ទើបបាន​ ​តែ​ការ​ខ្ពុរ​ទឹក​អំបិល​ជាប្រចាំ​ ​ដើម្បី​កាត់បន្ថយ​ជំងឺ​ទាំងនោះ​៕​

ប្រភព៖ interconrooster