នៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ អ្នកងាយប្រឈមនឹងជំងឺគ្រោះថ្នាក់ជាច្រើន។ ដូច្នេះនៅពេលឃើញការបង្ហាញទាំងនេះ អ្នកត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគួរតែធ្វើការការពារ ឬពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើការការពារឱ្យបានទាន់ពេលវេលា។
១. អស់កម្លាំងថេរ
ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ហើយនៅតែមានអារម្មណ៍ថារាងកាយរបស់អ្នកហត់នឿយ តែងតែស្ថិតក្នុងស្ថានភាពនឿយហត់ ងងុយដេកខ្លាំង ប្រហែលជានៅពេលនេះប្រព័ន្ធភាពស៊ាំរបស់អ្នកកំពុងចុះខ្សោយ។
២. ជំងឺផ្តាសាយជាប់លាប់
សម្រាប់មនុស្សដែលមានសុខភាពល្អ គឺមិនដែលចាញ់អាកាសធាតុត្រជាក់ ដែលបង្កឱ្យកើតជំងឺផ្ដាសាយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺរ៉ាំរ៉ៃពីមួយខែទៅមួយខែ វាជាបញ្ហាដែលត្រូវពិចារណា។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកឈឺញឹកញាប់ជាងធម្មតា ឬប្រសិនបើអ្នកផ្ដាសាយញឹកញាប់ប្រព័ន្ធភាពស៊ាំរបស់អ្នកអាចចុះខ្សោយ។
៣. មានរបួសកម្រជា
ចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដំបៅងាយៗដូចជាការកាត់ និងហូរឈាមមិនត្រឹមតែបញ្ឈប់ការហូរឈាមយឺតជាងអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាងាយនឹងឆ្លង និងមិនងាយឆាប់ជាសះស្បើយឡើយ។
៤. ក្រពះមិនល្អ
៥. ងាយបាក់ទឹកចិត្ដ
ជាទូទៅមនុស្សដែលមានប្រព័ន្ធភាពសុំាមិនល្អច្រើនតែមានអារម្មណ៍មិនស្រួល និងខ្វះភាពរឹងមាំ។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ និងធ្លាក់ទឹកចិត្តអ្នកគួរតែប្រយ័ត្នចំពោះប្រព័ន្ធភាពសុំានៃរាងកាយ។
#វិធីដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ
១. បំពេញបន្ថែមអាហារដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំ
មធ្យោបាយងាយស្រួលបំផុតដើម្បីកែលម្អភាពធន់របស់រាងកាយ គឺទទួលបានជីវជាតិគ្រប់គ្រាន់។ អ្នកអាចបង្កើនការញុំាអាហារដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំដូចជាចេកស្ពៃ ស្ពៃក្តោបជាដើម។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺជាវិធីមួយដើម្បីជួយឱ្យរាងកាយមានសុខភាពល្អ ដោយហេតុនេះអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឡើងវិញ។ អ្នកមិនចាំបាច់ទៅកន្លែងហាត់ប្រាណ ហើយធ្វើការលើកធ្ងន់នោះទេ។ គ្រាន់តែដើរ ឬរត់ហាត់ប្រាណរយៈពេល ៣០ នាទី / ថ្ងៃ ហើយរក្សាសកម្មភាពនេះឱ្យបានទៀងទាត់ បន្ទាប់ពីមួយរយៈអ្នកនឹងឃើញការផ្លាស់ប្តូរវិជ្ជមាននៅក្នុងខ្លួនអ្នកជាក់ជាមិនខាន៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok