ជារឿងដែលមនុស្សជាច្រើនមិនដែលបានយកចិត្តទុកដាក់ ចំពោះការលាងចាន វាក៏អាចបង្កឱ្យមានបាក់តេរី ដែលចម្លងឱ្យកើតមានជំងឺដែលយើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់ និងយល់ដឹងឱ្យបានច្រើន។
ដូច្នេះខាងក្រោមនេះ គឺជាកំហុសទាំង៤ដែលយើងគួរតែកែប្រែក្នុងការលាងចាន ដើម្បីចៀសវាង និងសម្អាតបាក់តេរីឱ្យបានស្អាតល្អ និងត្រឹមត្រូវ។
១. ត្រាំចានរយៈពេលយូរមិនលាង
ជាការពិត ពេលខ្លះមនុស្សយើងពិតជាមានការហត់នឿយ អស់កម្លាំងខ្លាំង ក៏មកដល់ផ្ទះញុំារួចរាល់ ក៏មិនទាន់លាងចានភ្លាមៗទេ គឺត្រាំទុកចោលអាចនឹងមួយយប់ក៏មាន។ នេះគឺជាកំហុសមួយពីព្រោះសំណល់អាហារត្រូវបានទុកចោលនៅក្នុងចាន វានឹងធ្វើឱ្យខូចដល់ជាតិ ferment នៅលើផ្ទៃ។
បាក់តេរីនឹងកើនគុណភា្លមៗ ហើយដរាបណាអ្នកមិនលាងសម្អាត វានឹងត្រលប់ចូលក្នុងខ្លួនរបស់អ្នកវិញនៅពេលក្រោយដែលអ្នកប្រើចានរបស់អ្នក។ យ៉ាងណាមិញ ការត្រាំចង្កឹះ ស្លាបព្រា ចានក៏មិនមែនជាការល្អសម្រាប់សម្លាប់បាក់តេរីឡើយ ផ្ទុយទៅវិញ វានឹងក្លាយជាការបង្កបង្កើតបាក់តេរីទ្វេដង។
វាជាការល្អបំផុតក្នុងការលាងចាន ស្លាបព្រា និងចង្កឹះភ្លាមៗបន្ទាប់ពីញុំារួច ដើម្បីចៀសវាងបាក់តេរី និងផ្សិតដែលអាចសាយភាយ ឬទៅជាកាន់ស្នឹម។
២. ចាក់សាប៊ូដោយផ្ទាល់ទៅលើចាន
ការចាក់សាប៊ូដោយផ្ទាល់ទៅលើចាន អាចបង្កើតបានជាសំណល់ដ៏ធំមួយដែលនៅសល់លើផ្ទៃចានរបស់អ្នក ដែលអ្នកស្ទើរតែមិនអាចសម្អាតបាន ១០០ ភាគរយ។
នៅពេលដែលសារធាតុទាំងនេះត្រលប់ចូលក្នុងខ្លួនអ្នក នឹងធ្វើឱ្យខូចដល់ស្រទាប់ក្រពះ រំខានដល់ការរំលាយអាហារធម្មតារបស់រាងកាយ ថែមទាំងបង្កឱ្យមានជំងឺរាករូសទៀតផង។
វិធីវិទ្យាសាស្រ្តសំខាន់ គឺដាក់សាប៊ូចូលចាន និងលាយជាមួយទឹកបន្ទាប់មកប្រើទឹកនោះដើម្បីលាងចាន។ ដូចគ្នានេះផងដែរ បន្ទាប់ពីប្រើសាប៊ូ អ្នកគួរតែលាងចាន និងកំណាត់ដោយទឹកស្អាតជាច្រើនដង។ លើសពីនេះ អ្នកគួរតែប្រើទឹកក្តៅជំនួសសាប៊ូបោកខោអាវនេះក៏ជាវិធីល្អមានប្រសិទ្ធភាពលាងចាន ហើយក្នុងពេលតែមួយមិនបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្សឡើយ។
៣. ប្រើសម្លៀកបំពាក់ផ្ទះបាយដោយជក់ទឹក ឬផ្អួរមិនទុកឱ្យស្ងួត
សម្លៀកបំពាក់ផ្ទះបាយ ឬក្រណាត់រុំក៏គួរតែត្រូវបានរក្សាឱ្យស្អាត និងស្ងួត បន្ទាប់ពីប្រើរួច។ ដោយប្រើម៉ាស៊ីនបោកគក់ បន្ទាប់ពីប្រើវារួចលាងសម្អាតហើយទុកឱ្យស្ងួត។
កន្សែង ឬក្រណាត់នៅក្នុងផ្ទះបាយទាំងអស់ ចាំបាច់ត្រូវលាតត្រដាងកន្លែងស្ងួត មានខ្យល់ ដើម្បីសម្ងួត និងសម្អាតឱ្យបានរហ័សសម្រាប់ការប្រើប្រាស់ពេលក្រោយ។
៤. មិនផ្កាប់ចានឱ្យស្ងួត
មនុស្សជាច្រើនដាក់ចានភ្លាមៗនៅក្នុងទូដាក់ចាន ព្រោះខ្លាចមានធូលីមកតោង ប៉ុន្តែបរិយាកាសដែលព័ទ្ធជុំវិញ និងសើមអាចបណ្តាលឱ្យបាក់តេរីរីកលូតលាស់យ៉ាងឆាប់រហ័ស។ ចង្កឹះដាក់គរគ្នាពេលមិនស្ងួតក៏អាចបង្កឱ្យមានក្លិនអាក្រក់មិនសូវស្អាតផងដែរ។
ប្រសិនបើអ្នកមិនមានចង្ក្រានដាក់ចង្កឹះទេ ពេលអ្នកលាងសម្អាតរួចរាល់ សូមសម្ងួតវាចោលដោយកន្សែង។ អ្នកក៏គួរដាក់ចានគោមលាង និងកំណាត់ដាក់ក្នុងកន្លែងស្ងួតដែលមានខ្យល់ចេញចូលល្អ ដើម្បីធានាថាចានស្អាត និងស្ងួតសម្រាប់ប្រើបន្ទាប់ទៀត៕
ប្រភព ៖ xaluan / ប្រែសម្រួល ៖ Knongsrok