ការដុះសក់ស្កូវមុនវ័យ ឬមុនអាយុ មិនត្រឹមតែជះផលប៉ះពាល់ដល់សោភណ្ឌភាព និងវ័យរបស់អ្នកប៉ុណ្ណោះទេ តែវាក៏បង្ហាញពីស្ថានភាពសុខភាព និងជំងឺដែលអ្នកមានផងដែរ។
សក់ស គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងតែចាស់ទៅហើយ។ ការស្រាវជ្រាវបង្ហាញថាជនជាតិអាស៊ីជាធម្មតាចាប់ផ្តើមលេចឡើងសក់ពណ៌ស ឬសក់ស្កូវចាប់ពីអាយុប្រហែល ៤០ ឆ្នាំឡើងទៅ។ ទោះយ៉ាងណាក៏ដោយ ក៏មានមូលហេតុជាច្រើននៃសក់ស្កូវមុនអាយុដែរ។ សក់ពណ៌សដែលលេចឡើងនៅវ័យក្មេង អាចបណ្តាលមកពីកត្តាហ្សែន។ លើសពីនេះទៀតវាក៏ឆ្លុះបញ្ចាំងពីបញ្ហាសុខភាពមួយចំនួនរបស់អ្នកផងដែរ។
១. កង្វះអាហារូបត្ថម្ភ
សក់ពណ៌ស ឬសក់ស្កូវ អាចជាលទ្ធផលនៃកង្វះវីតាមីននៅក្នុងខ្លួន ជាពិសេសវីតាមីន B12, D3 និង E។ អ្នកអាចបំពេញបន្ថែមនូវកង្វះវីតាមីនទាំងនេះតាមរយៈអាហារដូចជា ប័រ ទឹកដោះគោ គ្រាប់ធញ្ញជាតិ សណ្តែកសៀង ត្រីសាលម៉ុន និងត្រីធូណាជាដើម។ យ៉ាងណាសូមកុំភ្លេចទទួលទានបន្លែបៃតង ផ្លែឈើស្រស់ឱ្យបានច្រើនផងដែរ។ ហើយត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់។
២. ការរំខាននៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស
ភាពមិនចុះសម្រុងនៃក្រពេញទីរ៉ូអ៊ីត និងក្រពេញភីតូរីស គឺជាបុព្វហេតុនាំមុខនៃការផលិតអរម៉ូនដែលពន្លឿន និងធ្វើឱ្យដុះសក់ស្កូវយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត អ្នកដែលមានបញ្ហានៅក្នុងក្រពេញទីរ៉ូអ៊ីត ក្រពេញភីតូរីសរមែងមានសក់ស្ងួត ផុយ និងបែកចុង។
៣. សក់ពណ៌សនៅជិតថ្ងាស បង្ហាញថាអ្នកមានបញ្ហាឈឺក្រពះ
ទីតាំងនៃសក់ពណ៌ស ក៏ឆ្លុះបញ្ចាំងពីស្ថានភាពនៃសរីរាង្គខាងក្នុងនីមួយៗផងដែរ។ តំបន់ឆ្លុះបញ្ចាំងនៅលើថ្ងាសគឺក្រពះ។ អ្នកដែលមានក្រពះមិនមានសុខភាពល្អ (តែងតែជួបប្រទះនូវបាតុភូតដូចជាហើមពោះ ឈឺពោះ ឈឺក្រពះ មាត់ស្លេក ដៃជើងត្រជាក់បន្ទោរបង់មិនល្អ ... ) ច្រើនតែមានសក់ពណ៌សច្រើននៅក្បែរថ្ងាស។
៤ សក់ស្កូវនៅសងខាង បង្ហាញថាអ្នកថ្លើមក្តៅ
តំបន់ឆ្លុះបញ្ចាំងផ្នែក visceral ត្រូវគ្នាទៅនឹងផ្នែករលាកថ្លើម។ អ្នកដែលមានកម្តៅថ្លើមច្រើនតែមានរោគសញ្ញាដូចជា ក្តៅក្រហល់ក្រហាយ ឬឆាប់ខឹង មាត់ស្ងួត មាត់ល្វីង ស្ងួតអណ្តាតជាដើម។ បើឈឺរយៈពេលយូរ វានឹងធ្វើឱ្យខូចខួរឆ្អឹងខ្នងថែមទៀតផង។ លើសពីនេះទៀតកម្ដៅថ្លើមនឹងធ្វើឱ្យអ្នកកើតមានស្កូវនៅសងខាង ឬសងខាងសៀតផ្កា។
៥. សក់ពណ៌សនៅផ្នែកខាងក្រោយនៃកញ្ចឹងក បង្ហាញថា តម្រងនោមខ្សោយ
តំបន់ឆ្លុះដែលត្រូវគ្នានៅខាងក្រោយកញ្ចឹងក គឺជាប្លោកនោម។ អ្នកដែលមានជំងឺប្លោកនោមដែលងាយចុះខ្សោយតែងតែមានការបង្ហាញដូចជា ការនោមញឹកញាប់ ការទប់នោមមិនទាន់ ការនោមទាស់។ លើសពីនេះទៅទៀត វាក៏អាចត្រូវបានអមដោយសក់ពណ៌សនៅខាងក្រោយកញ្ចឹងកដែលលេចឡើងច្រើនផងដែរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok