អាហារ៧មុខ ទោះផុតកំណត់ក៏ដោយ ក៏នៅតែអាចបរិភោគបានដែរ

មិនមែនគ្រប់អាហារដែលផុតកំណត់ សុទ្ធតែមិនអាចទទួលទានបាននោះទេ ព្រោះថាអាហារមួយចំនួននៅតែអាចបរិភោគបាន បើទោះបីជាកាលបរិច្ឆេទផុតកំណត់ ដែលបានបោះពុម្ពលើស្លាកដោយក្រុមហ៊ុនផលិតក៏ដោយ។ ខាងក្រោមនេះ គឺជាអាហារចំនួន ៧ ប្រភេទដែលអាចបរិភោគបាន ទោះបីវាផុតកំណត់ក្នុងរយៈពេលដ៏ខ្លី ដូច្នេះកុំខ្ជះខ្ជាយនឹងការបោះវាចោលអី។

១. នំប៉័ង

BestSellers707x469_2000x

ប្រសិនបើនំប៉័ងរបស់អ្នកមិនមានផ្សិតពណ៌បៃតងទេ អ្នកនៅតែអាចញុំាវាបាន ទោះបីជាវាហួសកំណត់ ឬទុកយូរក៏ដោយ។ អ្នកអាចយកវាមកកម្ដៅដោយម៉ាស៊ីនដុតបានម្ដងទៀត។ ប្រសិនបើអ្នកទុកវាឱ្យល្អក្នុងស្ថានភាពត្រជាក់ស្ងួត នោះនំប៉័ងរបស់អ្នកនៅតែអាចញុំាបានក្នុងរយៈពេល ២ សប្តាហ៍ទៀត។

២. ទឹកដោះគោជូរ ឬយ៉ាអួរ

1140 Yogurt Plain Greek Aarp.imgcache.rev8dc2294e030d595717e954b5f741d47f

ប្រសិនបើទឹកដោះគោត្រូវបានរក្សាទុកនៅសីតុណ្ហភាពក្រោម ៥ អង្សាសេ ហើយមិនមានក្លិនចម្លែកទេ អ្នកនៅតែអាចប្រើទឹកដោះគោបាន ទោះបីវាហួសរយៈពេលប៉ុន្មានថ្ងៃក៏ដោយ។ ចំពោះយ៉ាអួអ្នកអាចប្រើវាក្នុងរយៈពេល ៦ សប្តាហ៍នៃកាលបរិច្ឆេទផុតកំណត់ដែលបានបោះពុម្ពលើកញ្ចប់ ប្រសិនបើវាមិនប្រែជាផ្សិត និងផ្លាស់ប្តូររសជាតិ។

៣. អាហារ​កំប៉ុង

Shutterstock_1503786791 E1584728730892

ផលិតផលអាហារកំប៉ុង ភាគច្រើនមានអាយុកាលប្រមាណ ៣ ឆ្នាំគិតចាប់ពីថ្ងៃផលិត។ ទោះយ៉ាងណាក៏ដោយ អ្នកនៅតែអាចប្រើវាបាន 1 ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅលើកំប៉ុង។ ចំណាំ! អាហារកំប៉ុងគួរតែត្រូវបានរក្សាទុកនៅកន្លែងត្រជាក់ស្ងួត។

៤. ឈីសរឹង

Pearl_Valley_Swiss_Slices_36762caf 0757 45d2 91f0 424bcacc9892_large


ឈីសរឹងដូចជាឆែបដា និងប៉ាម៉ានសាន់នៅតែអាចប្រើបានរយៈពេល 1 ខែ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។ មុនពេលប្រើវាអ្នកត្រូវធានាថាផលិតផលមិនមានផ្សិត ឬផ្លាស់ប្តូររសជាតិ។

៥. បន្លែ

650x350_powerhouse_vegetables_slideshow

បន្លែបៃតងទាំងអស់អាចត្រូវបានគេបរិភោគបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់។ អ្នកគ្រាន់តែត្រូវការយកស្លឹកដែលងាប់ចេញ និងលាងមុនពេលប្រើប្រាស់។

៦. ប្រភេទនៃប៉ាស្តា

Pasta

គុយទាវជាអាហារស្ងួត ដូច្នេះវាមិនងាយខូចទេ បើអ្នកចេះរក្សាទុកឱ្យបានត្រឹមត្រូវនៅកន្លែងត្រជាក់ស្ងួត។ អាយុកាលនៃផលិតផលទាំងនេះជាធម្មតាមានរយៈពេល ២ ឆ្នាំ គិតចាប់ពីថ្ងៃផលិត ប៉ុន្តែអ្នកអាចប្រើវាបានរហូតដល់ ៣ ឆ្នាំ ដោយហេតុអ្នកមានលក្ខខណ្ឌរក្សាទុកវាបានល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរកត់សម្គាល់ ប្រសិនបើគុយទាវហួសពេលកំណត់ វាអាចបង្កើតក្លិនមិនលអ ផ្លាស់ប្តូររសជាតិ ដូច្នេះអ្នកមិនគួរទទួលទានវាឡើយ។

៧. ស៊ុត

Brown Eggs In The Package

ស៊ុតគឺជាអាហារដែលអ្នកនៅតែអាចប្រើក្នុងរយៈពេល ៣ សប្តាហ៍នៃកាលបរិច្ឆេទផុតកំណត់ ដែលបានបោះពុម្ពលើការវេចខ្ចប់។ ដើម្បីសាកល្បងភាពល្អនៃស៊ុត មុនប្រើអ្នកគួរទម្លាក់វាចូលក្នុងទឹកជាមុនសិន ប្រសិនបើស៊ុតកំពុងលិចមានន័យថាវានៅតែអាចបរិភោគបាន។

ជាការពិតកំណត់ចំណាំទាំងនេះ ជួយយើងក្នុងការកំណត់កាកសំណល់អាហារក្នុងករណីមានការធ្វេសប្រហែស។ ទោះយ៉ាងណាក៏ដោយ ដើម្បីប្រើអាហារនៅពេលដែលមានគុណភាព និងល្អបំផុត អ្នកគួរតែប្រើវាក្នុងរយៈពេលដែលក្រុមហ៊ុនផលិតបានបោះពុម្ពលើកញ្ចប់ ទើបមានភាពប្រសើរ និងច្បាស់ក្នុងចិត្តថា វាមិនមានបញ្ហាអ្វី៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok