សញ្ញាព្រមាននៃគ្រោះថ្នាក់ទាំង៥ ដូច្នេះកុំញុំាជាតិស្ករ ឬផ្អែមខ្លាំងហួសកម្រិតពេក

ការប្រើប្រាស់ស្ករច្រើន អាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន។ បញ្ហាទាំងនេះអាចកើតឡើងនៅពេលអ្នកញុំាស្ករច្រើនពេក។

១. ឡើង​ទម្ងន់

Commission_for_mull_t__dezzy_weight_gain_by_feastings2_dc5o33w Fullview

នេះ គឺជាសញ្ញាមួយដែលងាយនឹងសម្គាល់បំផុត ក្នុងការញុំាស្ករច្រើនពេក។ អាហារសម្រន់ដូចជាស្ករគ្រាប់ ភេសជ្ជៈកាបូន ... គឺជាបុព្វហេតុទូទៅនៃការឡើងទម្ងន់។ បរិមាណជាតិស្ករនៅក្នុងការផលិតផលទាំងនេះ គឺធំធេងណាស់ ហើយជះឥទ្ធិពលដល់ការកើនឡើងនៃការផលិតអាំងស៊ុយលីន ដែលផ្ទុកជាតិខ្លាញ់លើសនៅក្នុងពោះ។

២. ជំងឺពុកធ្មេញ

Cartoon Illustration Tooth With Teeth Problems_49924 55 626x360

បង្អែមអាចជម្រុញការបង្កើតការពុកធ្មេញ។ តាមពិតស្ករមិនបណ្តាលឱ្យពុកធ្មេញទេ ប៉ុន្តែវាធ្វើឱ្យខូចខាតបន្ទះអាហារដែលនៅលើធ្មេញ ប្រសិនបើមិនរំលាយ ឬសម្អាត វានឹងជួយសម្រួលដល់ការលេចចេញនូវបន្ទះនៅលើធ្មេញ។ វាបំផ្លាញផ្ទៃរឹងនៃធ្មេញ និងបង្កើតប្រហោងតូចៗ។

អាហារដែលមានជាតិស្ករផ្សេងទៀតដូចជា បង្អែម នំខេកជាដើម អាចជាប់នៅចន្លោះធ្មេញរបស់អ្នក និងពន្លឿនដំណើរការបំផ្លាញធ្មេញរបស់អ្នក។

៣. មុន

Woman Shines Mirror Withe Acne_105783 71

អាហារដែលមានជាតិស្ករខ្ពស់ ជួយបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងខ្លួន និងចាប់ផ្តើមដំណើរការនៃការផ្សារភ្ជាប់ស្ករជាមួយម៉ូលេគុលប្រូតេអ៊ីន។ នៅពេលគ្លុយកូសចូលក្នុងចរន្តឈាម វាបណ្តាលឱ្យមានដំណើរការស្មុគស្មាញនៃដំណើរការសរីរវិទ្យា។ លទ្ធផលចុងក្រោយ គឺជំងឺរលាកស្បែក និងបញ្ហាស្បែក។ ការកើនឡើងអាំងស៊ុយលីនអាចធ្វើឱ្យក្រពេញប្រេងមានជាតិខ្លាញ់ច្រើនហួសប្រមាណនៅក្នុងស្បែក និងបង្កឱ្យមានដំណើរការកន្សោម។


នេះមានន័យថា របបអាហារដែលមានជាតិស្ករខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងមុន។ ប្រសិនបើស្បែករបស់អ្នកកាន់តែធ្ងន់ធ្ងរ សូមព្យាយាមកាត់ជាតិស្ករនៅក្នុងរបបអាហាររបស់អ្នក ដើម្បីជួយឱ្យស្ថានភាពប្រសើរឡើង។

៤. ជំងឺផ្តាសាយញឹកញាប់

Flu Clipart Sick Girl 4

ការទទួលទានជាតិស្ករច្រើនពេក ប៉ះពាល់ដល់មុខងាររបស់កោសិកាឈាមស ដោយហេតុនេះ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ។ នៅពេលភាពស៊ាំចុះខ្សោយ អ្នកទទួលរងផលប៉ះពាល់។ នោះគឺជាសញ្ញាមួយក្នុងចំណោមសញ្ញាដែលអ្នកអាចនឹងកំពុងទទួលទានស្ករច្រើនពេក។

៥. ចំណង់ការញុំាបង្អែម

Screen Shot 2021 03 03 At 12.43.07 PM

ស្ករក៏បង្កើតឱ្យមានអារម្មណ៍រំជើបរំជួលផងដែរ។ បន្ទាប់ពីអ្នកញុំាស្ករជួយរំញោចរាងកាយឱ្យបញ្ចេញនូវសារធាតុដូប៉ាមីន និងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលជាតិស្ករត្រូវបានគេលុបបំបាត់អ្នកនឹងមានអារម្មណ៍អស់កម្លាំងភ្លាមៗហើយចង់ញុំាថែមទៀត។ ដំណើរការនេះត្រូវបានធ្វើម្តងហើយម្តងទៀត ដែលបណ្តាលឱ្យអ្នកញុំស្ករកាន់តែច្រើន។ ប្រសិនបើអ្នកជួបប្រទះការឃ្លានអាហារផ្អែមជាញឹកញាប់ វាជាសញ្ញាបង្ហាញថាអ្នកកំពុងញុំស្ករច្រើនពេក។

#កំណត់ចំណាំ ៖ តើគួរញុំាស្ករប៉ុន្មានទើបល្មម?

Screen Shot 2021 03 03 At 12.42.58 PM

យោងទៅតាមសាជីជ្រុងអាហារូបត្ថម្ភ មនុស្សម្នាក់គួរតែញុំាស្ករមិនលើសពី ៥០០ ក្រាមក្នុងមួយខែ។ ប្រសិនបើចែកឱ្យស្មើៗគ្នាក្នុងមួយថ្ងៃ មិនគួរបរិភោគលើសពី ២០ ក្រាមឡើយ។ ទោះយ៉ាងណាក៏ដោយ វាមិនចាំបាច់បែងចែកវិធីដូចគ្នាជារៀងរាល់ថ្ងៃទេ។ មានថ្ងៃដែលត្រូវញុំាឱ្យបានច្រើន មានថ្ងៃខ្លះត្រូវញុំាតិច តែត្រូវប្រាកដថាត្រូវកែសម្រួលបរិមាណស្ករចូលក្នុងខ្លួនក្នុងកម្រិតសមស្របកុំបរិភោគច្រើនពេក៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok