អាហារខាងក្រោមនេះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដើម្បីជួយឱ្យម្តាយគេងលក់ស្រួលស្កប់ស្កល់ និងទារកលូតលាស់លឿននៅក្នុងផ្ទៃ។
១. ទឹកដោះគោក្តៅ
ការទទួលទានទឹកដោះគោក្តៅមួយពែង ៣០ នាទី ទៅ ១ ម៉ោងមុនចូលគេង នឹងមានប្រសិទ្ធិភាពខ្ពស់ជួយឱ្យម្តាយមានផ្ទៃពោះគេងលក់ស្រួល។ លើសពីនេះ ទឹកដោះគោក្តៅ គឺដូចជាអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនផ្សេងៗទៀត ដែលមានផ្ទុកសារធាតុ Tryptophan អាស៊ីតអាមីណូ ដែលជួយបង្កើតជាសារធាតុ Serotonin នៅក្នុងខួរក្បាល ដែលជួយឱ្យស្ត្រីមានអារម្មណ៍ស្ងប់សុខស្រួល និងងាយងងុយគេង។ វាពិតជាល្អសម្រាប់ម៉ាក់ៗនិងទារក។
២. ចេក
ចេកមានផ្ទុកវីតាមីនជាច្រើនដែលល្អសម្រាប់អ្នកដែលមានផ្ទៃពោះ ហើយនេះគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុទ្រីប៉ូផូន ដែលជួយលើកកម្ពស់សកម្មភាពរបស់សេរ៉ូតូនីន ជួយឱ្យស្ត្រីមានផ្ទៃពោះគេងលក់យ៉ាងរហ័ស។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងចេកក៏មានផ្ទុកមាតិកាម៉ាញ៉េស្យូម ដើម្បីជួយបន្ធូរសាច់ដុំធ្វើឱ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួលផងដែរ។
៣. ពោតបារាំង
ពោតបារាំង មានផ្ទុកសារធាតុផ្សំ tryptophan ដែលជួយឱ្យអ្នកគេងលក់ស្រួល។ នេះជាអាហារធម្មតា អ្នកអាចចម្អិនក្នុងស៊ុប ស្ងោរ ចៀន, ដុត គឺសុទ្ធតែឆ្ងាញ់ និងមានជីវជាតិទាំងអស់។
៤. ទឹកសណ្ដែក
ទឹកសណ្តែកមានផ្ទុកជាតិកាល់ស្យូម និង tryptophan ដែលចាំបាច់សម្រាប់បង្កើនការផលិតមេឡានីន និងសេរ៉ូតូនីនទឹកសណ្តែក ជួយឱ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួលអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តផឹកទឹកដោះគោស្រស់ ទឹកដោះគោសណ្តែក គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
៥. គ្រាប់ពូជល្ពៅ
នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃគ្រាប់ល្ពៅ ក៏ជាអាហារមួយដែលមានសុខភាពល្អជួយឱ្យស្ត្រីមានផ្ទៃពោះគេងលក់ស្រួលផងដែរ ដោយសារប្រភពនៃសារជាតិបំប៉ន tryptophan និងម៉ាញ៉េស្យូម ជាសារធាតុរ៉ែសំខាន់មួយដែលជួយឱ្យម្តាយគេងលក់ស្រួលនៅពេលយប់។
៦. ឈីស
សមាសធាតុនៃឈីសមានសារធាតុ tryptophan នៅក្នុងឈីសមួយដុំតូចជាងទឹកដោះគោពីរកែវ។ អ្នកគួរកត់សម្គាល់ ទោះបីទឹកមិនសូវបង្កឱ្យមានថ្នាំបញ្ចុះទឹកនោមក៏ដោយ ប៉ុន្តែអ្នកមិនគួរញុំាឈីសមុនពេលចូលគេងទេ ប៉ុន្តែត្រូវញុំា ១ ម៉ោងមុនពេលចូលគេង។
៧. គ្រាប់ Walnut
យោងទៅតាមអ្នកវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញថា ការញុំា Walnut មុនពេលចូលគេង អាចជួយឱ្យម្តាយមានផ្ទៃពោះគេងលក់ស្រួល សម្រាកស្កប់ស្កល់ឲ។ មូលហេតុគឺថានៅក្នុង Walnut មានផ្ទុកសារជាតិ Melatonin ដែលជាអរម៉ូននៅក្នុងខ្លួនដែលជួយគ្រប់គ្រងវដ្តនៃការគេងរបស់ស្ត្រី។ លើសពីនេះគ្រាប់ Walnut ក៏ជាអាហារដែលជួយឱ្យម្តាយមានផ្ទៃពោះគេងលក់ស្រួលអំឡុងពេលមានផ្ទៃពោះផងដែរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok