អត្ថប្រយោជន៍ស្ពៃក្ដោប និងប្រភេទមនុស្ស ដែលមិនគួរបរិភោគស្ពៃក្ដោបនេះឡើយ

ស្ពៃក្តោបមានជាតិសរសៃ វីតាមីន ជាតិរ៉ែល្អណាស់សម្រាប់សុខភាពមនុស្ស ប៉ុន្តែប្រសិនបើអ្នកមានជំងឺទាំងនេះ សូមកុំបរិភោគស្ពៃក្ដោបឱ្យសោះ ព្រោះវាអាចបង្កបញ្ហាដល់អ្នក។

១. សមាសធាតុអាហារូបត្ថម្ភនៃស្ពៃក្តោប

000374791

ស្ពៃក្តោបជាអាហារមានជីវជាតិ។ បរិមាណវីតាមីននៅក្នុងស្ពៃក្តោប គឺខ្ពស់ជាងបន្លែដទៃទៀត។ យោងតាមអ្នកជំនាញវិទ្យាសាស្ត្របានឱ្យដឹងថា ស្ពៃក្តោបគឺល្អណាស់សម្រាប់បេះដូង ការបន្សាបរាងកាយ ល្អសម្រាប់ខួរក្បាលល្អសម្រាប់ភ្នែក ជួយបំបាត់ការឈឺចាប់ ការប្រឆាំងនឹងការបែកបាក់សរសៃប្រសាទ ...។

ក្រៅពីនេះ ស្ពៃក្តោបមានផ្ទុកជាតិកាល់ស្យូមផូស្វ័រ ជាតិដែកការ៉ូទីន ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិសរសៃមួយចំនួនធំដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក។

២. ក្រុមមនុស្សដែលមិនគួរបរិភោគស្ពៃក្តោប

Img

- អ្នកដែលមានជំងឺ ពកក ៖ នៅក្នុងសមាសធាតុនៃសារធាតុចិញ្ចឹមរបស់ស្ពៃក្តោប គឺជាបន្លែដែលផ្ទុកទៅដោយពពួក goitrin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបណ្តាលឱ្យកើតជំងឺពកក។ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីត ឬអ្នកជំងឺពកកមិនគួរបរិភោគស្ពៃក្តោបឡើយព្រោះបើមិនដូច្នេះទេ វានឹងធ្វើឱ្យក្រពេញទីរ៉ូអ៊ីត ឬពកកកាន់តែហើមធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។


- អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ ៖ ការបរិភោគស្ពៃក្តោបអាចបង្កើតបានជាឧស្ម័នច្រើន អាចបណ្ដាលឱ្យហើមពោះ ជាពិសេសនៅពេលបរិភោគឆៅ។ ប្រសិនបើអ្នកជាមនុស្សដែលឈឺក្រពះ ឬហើមពោះ ហ្គាសអ្នកគួរតែកំណត់ការបរិភោគស្ពៃឆៅ ដូច្នេះគួរតែចម្អិនមុនពេលបរិភោគ។

- អ្នកដែលមានក្រួសក្នុងតម្រងនោម ៖ អ្នកដែលមានក្រួសក្នុងតម្រងនោម ប្រសិនបើអ្នកបរិភោគស្ពៃក្តោបច្រើន នឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ មូលហេតុគឺថា ស្ពៃក្តោបមានផ្ទុកអាស៊ីត oxalic ដែលអាចបង្កើនសមត្ថភាពបង្កើតក្រួសក្នុងតម្រងនោម បង្កឱ្យមានក្រួសក្នុងតម្រងនោមបំផ្លាញសុខភាពអ្នក។

៣. ចំណាំនៅពេលជ្រើសរើសស្ពៃក្តោប

Varieties Of Cabbage

នៅពេលជ្រើសរើសយកស្ពៃក្តោប អ្នកគួរតែទិញរុក្ខជាតិដែលនៅដដែលមានសុខភាពល្អ មិនត្រូវបានកម្ទេច និងស្នាមជាំនៅមូលដ្ឋានដើម។ រុក្ខជាតិស្ពៃក្តោប អាចងាយនឹងរងបាក់តេរី ហើយពេលបរិភោគវានឹងបាត់បង់ជាតិ និងមិនសូវឆ្ងាញ់។

កុំជ្រើសរើសរុក្ខជាតិស្ពៃក្តោបដែលមានផ្ទុកជាតិគីមី ព្រោះមានសារធាតុងាយការពារពីរុក្ខជាតិ។

ទោះបីជាស្ពៃក្តោបមានពណ៌ស និងមិនសូវកខ្វក់ក៏ដោយ ក៏វានៅតែចាំបាច់ត្រូវលាងស្លឹកបន្លែនីមួយៗ ដើម្បីឱ្យបាក់តេរី ឬពងប៉ារ៉ាស៊ីត និងសារធាតុគីមីនៅតែមាននៅលើបន្លែ៕

ប្រភព ៖​ Phunutoday / ប្រែសម្រួល ៖ Knongsrok