យោងតាមការសិក្សារបស់ជនជាតិអាមេរិកបានឱ្យដឹងថា ការផឹកតែខ្ញីនឹងជួយអ្នកឱ្យដុតបំផ្លាញជាតិខ្លាញ់ដែលលើស និងជួយការពារជំងឺជាច្រើនផងដែរ។
១. អត្ថប្រយោជន៍តែខ្ញីសម្រាប់សុខភាព
យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញអាមេរិក LosAngeles បានចង្អុលបង្ហាញពីអត្ថប្រយោជន៍សុខភាពរបស់ខ្ញី។ ការសិក្សាបានបង្ហាញថា វាជាអាហារប្រឆាំងនឹងការរលាក និងដើរតួជាអង់ទីអុកស៊ីដង់នៅក្នុងខ្លួនដើម្បីជួយពង្រឹងភាពធន់របស់អ្នកចំពោះសុខភាព។
ដូចដែលបានចែករំលែកដោយវេជ្ជបណ្ឌិត Dr. Eddie Fatakhov បានសរសើរថា ខ្ញីពិតជាអស្ចារ្យណាស់ វាជួយធ្វើឱ្យកក ជួយបន្ធូររោគសញ្ញាឈឺក្រពះដូចជា ចង្អោរ និងក្អួត។ ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន ឬមានអាការៈរាករូស ខ្ញីនឹងក្លាយជាឱសថទិព្វ សម្រាប់បន្ធូរបន្ថយ។ លើសពីនេះទៅទៀត តែខ្ញីក៏ត្រូវបានគេសិក្សាថា ជាថ្នាំបំបាត់ចំណង់អាហារផងដែរ ដូច្នេះវាអាចដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ខ្លាញ់លើស។
លើសពីនេះទៀត នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ ថ្នាំបំបាត់ការឈឺចាប់បានបង្ហាញថា ការប្រើប្រាស់ម្សៅខ្ញីជួយស្ត្រីឱ្យបំបាត់ការឈឺចាប់អំឡុងពេលមានរដូវបានយ៉ាងល្អ។
ស្ត្រីជាច្រើនក៏បានប្រាប់គ្នាផឹកទឹកខ្ញី ដើម្បីបញ្ចុះទម្ងន់កាត់បន្ថយខ្លាញ់ក្បាលពោះ។ នេះគឺត្រឹមត្រូវបំផុត។ ដោយសារតែការប្រើប្រាស់ខ្ញីមួយក្នុងចំណោមការប្រើប្រាស់សំខាន់ៗគឺធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ លើសពីនេះទៅទៀត វាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ជម្រុញដំណើរការសម្រកទម្ងន់យ៉ាងឆាប់រហ័ស និងមានសុខភាពល្អផងដែរ។
២. វិធីផឹកទឹកខ្ញីដើម្បីទទួលបានអត្ថប្រយោជន៍
ការទទួលទានទឹកខ្ញី នឹងនាំមកនូវអារម្មណ៍ឆ្អែត ទប់ស្កាត់ការឃ្លានរបស់អ្នក។ លើសពីនេះ ទឹកខ្ញីគឺជាវិធីសាស្ត្រសម្រកទម្ងន់ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពបំផុត។ ទន្ទឹមនឹងនេះពួកគេក៏ជួយអ្នកសម្រកទម្ងន់ផងដែរ រាល់ថ្ងៃអ្នកគ្រាន់តែដាំទឹក ១ លីត្រ រួចបន្ថែមខ្ញីចូលកូរឱ្យសព្វ។ បន្ទាប់អ្នកទុកល្បាយឱ្យពុះរយៈពេល ១០-១៥ នាទី ហើយបន្ទាប់មកបិទកម្ដៅហើយរោយទឹក។
បន្ទាប់មក ប្រសិនបើអ្នកចង់បន្ថែមទឹកក្រូចឆ្មាពីរបីចំណិតចូលក្នុងល្បាយដើម្បីបង្កើនរសជាតិ អ្នកគួរតែផឹកវានៅពេលព្រឹក និងប្រហែល ៣ ម៉ោងមុនអាហារពេលល្ងាច។ នៅពេលដែលអ្នកផឹកតែខ្ញីនៅពេលព្រឹក វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលការគេងមិនលក់យ៉ាងមានប្រសិទ្ធភាព រួមទាំងអ្នកដែលមានជំងឺរ៉ាំរ៉ៃផងដែរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok