សញ្ញាព្រមានទាំង៤ ដែលបង្ហាញថា ស្បូនរបស់អ្នកពោរពេញដោយជំងឺ

រោគសញ្ញាទាំងនេះអាចបណ្តាលមកពីបញ្ហាស្បូនធ្ងន់ធ្ងរ។ បងប្អូនស្រីៗមិនគួរមើលរំលងឡើយ ត្រូវប្រញាប់ទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

#មុខស្លេកស្លាំង

នៅពេលដែលស្ត្រីមានសុខភាពល្អ ផ្ទៃមុខរបស់ពួកគេនឹងភ្លឺរលោង ភ្លឺថ្លា និងមិនស្លេកទេ។ អ្នកដែលមានមុខស្លេកស្លាំងខ្លាំង ច្រើនតែឈឺច្រើននៅក្នុងជីវិត។ តាមពិតផ្ទៃមុខពណ៌សរបស់មនុស្សស្រីភាគច្រើនទាក់ទងនឹងសម្ពាធឈាម និងបញ្ហាស្បូន។

នៅពេលដែលស្បូនមិនមានសុខភាពល្អ ឈាមនៅក្នុងខ្លួននឹងមិនគ្រប់គ្រាន់ទេ។ បាតុភូតនេះ អាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម។ ករណីធ្ងន់ធ្ងរនឹងប៉ះពាល់ដល់ការមានកូនរបស់ស្ត្រី។

ខាងក្រោមនេះ រោគសញ្ញាដែលបង្ហាញថា អ្នកមានបញ្ហាស្បូនធ្ងន់ធ្ងរ!

១. ពុកមាត់លេចឡើង

Download

ស្ត្រីអាចមានពុកមាត់ ប៉ុន្តែមិនច្រើដូចមនុស្សប្រុសទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះពុកមាត់របស់ស្ត្រីកាន់តែរឹងមាំ ពណ៌ងងឹត បណ្តាលឱ្យបាត់បង់សោភ័ណភាព។ មូលហេតុចម្បង គឺបណ្តាលមកពីជំងឺអ័រម៉ូន កង្វះអរម៉ូនអ៊ឹស្ត្រូសែន ជនិងលើសអ័រម៉ូន។

ស្ត្រីដែលមានពុកមាត់ក្រាស់ត្រូវបានគេមើលឃើញជាញឹកញាប់ថា កំពុងតែទទួលរងពីជំងឺស្បូន ការមករដូវមិនទៀងទាត់ និងជំងឺរោគស្ត្រី។ ប្រសិនបើមានសញ្ញានៃបញ្ហានេះ ស្ត្រីគួរតែទៅពិនិត្យសុខភាពដើម្បីរកឱ្យឃើញបញ្ហាភ្លាមៗ។


២. ឡើងមុន

Acne

ភាពមិនធម្មតានៃមុខងាររបស់ស្បូន និងការរំខានដល់អ័រម៉ូន និងរយៈពេលមិនទៀងទាត់អាចបណ្តាលឱ្យកើតមុន។ ជំងឺ endocrine នឹងជះឥទ្ធិពលដល់ការរំលាយអាហាររបស់ជាតិពុលនៅក្នុងខ្លួន។ ជាតិពុលនៅក្នុងខ្លួនមិនត្រូវបានបំផ្លាញ និងលុបចោលភ្លាមៗទេ។ ពួកវានឹងកកកុញនៅលើផ្ទៃនៃស្បែក ហើយក្នុងរយៈពេលយូរវានឹងមានមុនជាច្រើនស្បែករដុបរិលរុយស្បែករលាក់។

៣. រង្វង់ខ្មៅនៅក្រោមភ្នែក

1_ve5gONM 5m1j79jeKB6 0w

ជាធម្មតា ប្រសិបើអ្នកចូលគេងយប់ៗពេកនឹងធ្វើឱ្យរង្វង់ខ្មៅងងឹតនៅក្រោមភ្នែកលេចឡើង។ ទោះយ៉ាងណា រង្វង់ខ្មៅក៏អាចត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាស្បូនផងដែរ ជាពិសេសការឈឺចាប់ពេលមានរដូវ ឬវដ្តរដូវមិនទៀងទាត់។

យោងតាមវេជ្ជសាស្ត្របូព៌ាបានឱ្យដឹងថា ស្ត្រីមានការមករដូវមិនទៀងទាត់ ឬការមករដូវមានបណ្តាលមកពីការកកស្ទះឧស្ម័នដែលបណ្តាលឱ្យឈាមមិនចរាចរ។ លើសពីនេះទៀត ការហូរឈាមរដូវច្រើនពេក ឬការហូរឈាមស្បូនក៏ងាយនឹងរង្វង់ខ្មៅដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok