ទម្លាប់មួយចំនួន ដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃនេះ ស្មើនឹងអ្នកកំពុងតែបន្ថែមបន្ទុក និងបំផ្លាញមុខងារថ្លើមរបស់អ្នកយ៉ាងខ្លាំង

ជំងឺថ្លើមក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើនគឺបណ្តាលមកពីទម្លាប់អាក្រក់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ។ ដូច្នេះទម្លាប់ប៉ុន្មានខាងក្រោមនេះហើយ ដែលធ្វើឱ្យអ្នកមុខងារថ្លើមរបស់អ្នកកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត។

១. ផឹកស្រាច្រើនពេក

D54c2a89 A6af 4730 Abf5 C6d007d300f6

ការផឹកស្រាច្រើន គឺជាមូលហេតុទូទៅបំផុតនៃការខូចថ្លើម។ ជាតិអាល់កុលច្រើនពេក នឹងកាត់បន្ថយសមត្ថភាពថ្លើមក្នុងការបណ្ដេញជាតិពុលចេញពីរាងកាយ។

មូលហេតុ គឺថ្លើមផ្តោតសំខាន់លើការបំលែងជាតិអាល់កុលទៅជាទម្រង់ពុលតិច ហើយត្រូវបាន "ធ្វេសប្រហែស" ដោយមុខងារផ្សេងទៀត ដោយហេតុនេះបង្កឱ្យមានជំងឺថ្លើមខ្លាញ់ និងជំងឺក្រិនថ្លើម។

ខ្លាញ់រុំថ្លើមធ្វើឱ្យមានជំងឺរលាកថ្លើម ហើយទីបំផុត ក៏អាចទៅជាជំងឺក្រិនថ្លើម និងមហារីកថ្លើមផងដែរ។ រឿងនេះច្រើនតែកើតឡើងចំពោះបុរសដែលផឹកភេសជ្ជៈ ៤ ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ហើយចំពោះស្ត្រីដែលផឹកភេសជ្ជៈលើសពី ២ កែវ។ នៅពេលដែលរោគសញ្ញាបានលេចចេញមក ថ្លើមនឹងត្រូវបានខូចខាតហួសពីការព្យាបាល។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឈប់ផឹកស្រានៅពេលថ្លើមរបស់អ្នកមានជាតិខ្លាញ់ ថ្លើមរបស់អ្នកនៅតែអាចព្យាបាលដោយខ្លួនឯងបាន។ អ្នកដែលផឹកស្រាច្រើនគួរធ្វើតេស្តជាតិខ្លាញ់ថ្លើមដើម្បីពិនិត្យមើលថាតើថ្លើមខូចឬអត់?

២. ការប្រើគ្រឿងញៀន រួមទាំង "ថ្នាំបំប៉ន"

062716_teensupplements_THUMB_LARGE

ដោយសារតែតួនាទីមួយរបស់ថ្លើម គឺដើម្បីបំបែកសារធាតុដែលរាងកាយទទួលទានរួមមានថ្នាំព្យាបាលតាមមាត់ទៀតសោត។ ដូច្នេះថ្នាំមួយចំនួនច្រើនតែអាចបំផ្លាញថ្លើមបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការបំផ្លាញនេះអាចមានចាប់ពីស្រាលរហូតដល់មានបញ្ហាថ្លើមក្នុងកម្រិតមិនអាចព្យាបាលបាន។

ថ្នាំមួយក្នុងចំណោមថ្នាំដែលអាចបណ្តាលឱ្យខូចខាតដល់ថ្លើមបំផុតនោះគឺ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំត្រជាក់ និងថ្នាំអាសេតាមីណូហ្វេនដែលមនុស្សតែងតែទិញ និងផឹកដោយខ្លួនឯង។

វាមានសុវត្ថិភាពក្នុងកម្រិតតូចបំផុត ប៉ុន្តែប្រសិនបើប្រើច្រើនពេកក្នុងរយៈពេលយូរវាអាចបំផ្លាញថ្លើមយ៉ាងងាយ។

ឱសថបុរាណ និងថ្នាំបំប៉នខ្លះក៏អាចបង្កគ្រោះថ្នាក់ដល់ថ្លើមផងដែរប្រសិនបើលេបលើសកម្រិត។ មូលហេតុទូទៅនៃការពុលថ្លើម គឺមកពីការលេបថ្នាំវីតាមីនអាច្រើនពេក។

៣. ការជក់បារី

Image

ការជក់បារី គឺជាទម្លាប់ដែលអ្នកត្រូវបោះបង់ចោលជាដាច់ខាត។ ផ្សែងថ្នាំជក់ បង្កផលប៉ះពាល់ដោយប្រយោលដល់ថ្លើម។ សារធាតុគីមីដែលបង្កគ្រោះថ្នាក់នៅក្នុងផ្សែងបារី នឹងឈានដល់ថ្លើម ហើយបណ្តាលឱ្យស្ត្រេសអុកស៊ីតកម្ម បង្កើតជារ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។


ស្ត្រេសអុកស៊ីតកម្មក៏អាចបណ្តាលឱ្យមានជំងឺសរសៃ ក្នុងនោះថ្លើមក៏វិវត្តន៍ទៅជាស្លាកស្នាម ហើយយូរៗ វាទៅអាចប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ថ្លើម ក្នុងការដំណើរការឱ្យបានត្រឹមត្រូវ។

៤. គេងមិនលក់

Shutterstock_1044723601

ការសិក្សាមួយបង្ហាញថា កង្វះដំណេកអាចបណ្តាលឱ្យស្ត្រេសអុកស៊ីតកម្មដល់ថ្លើម។

ការសិក្សាមួយផ្សេងទៀត ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលធ្វើការប្តូរវេន និងខ្វះដំណេក រមែងទទួលរងពីបញ្ហាសុខភាពជាច្រើនរួមមានធាត់ ជំងឺបេះដូង និងទឹកនោមផ្អែម។

៥. នៅ​ដល់​យប់ៗជ្រៅ

Download

នេះគឺជាទម្លាប់ដែលមនុស្សជាច្រើនតែងតែធ្វើរៀងរាល់យប់។ នៅពេលគេងយឺតពេក រាងកាយមិនអាចសម្រាកបាន ថ្លើមក៏មិនអាចជាសះស្បើយបានដែរ។ វាត្រូវបានគេដឹងថានៅពេលគេង ឈាមនឹងវិលមករកថ្លើមដើម្បីជួយថ្លើមធ្វើមុខងារ “ បន្សាបជាតិពុល” នៃរាងកាយ។ ប្រសិនបើមនុស្សម្នាក់មិនបានគេងគ្រប់គ្រាន់ ឬខ្វះការគេងនឹងប៉ះពាល់ដល់មុខងារថ្លើមយ៉ាងធ្ងន់ធ្ងរ។

៦. តើអ្នកគួរធ្វើបែបណា ដើម្បីថែរក្សា​ និងការពារមុខងារថ្លើម

Screen Shot 2021 04 30 At 7.15.19 PM

ចង់បានថ្លើមដែលមានសុខភាពល្អ អ្នកចាំបាច់ត្រូវធ្វើរឿងមួយចំនួនខាងក្រោមនេះ ៖

- បរិភោគឱ្យបានល្អ អនាម័យ មានជីវជាតិបំប៉ន មានកំណត់អាហាររហ័សអាហារដែលត្រៀមរួចជាស្រេច កុំបរិភោគអាហារណាដែលប្រឈមនឹងការពុល ឬផ្សិត។

- ត្រូវប្រយ័ត្នប្រយែងពេលប្រើថ្នាំ វាជាការល្អបំផុត ក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលប្រើប្រាស់ថ្នាំណាមួយ។

- កម្រិតជាតិអាល់កុលឱ្យបានត្រឹមត្រូវ។

- ហាត់ប្រាណឱ្យបានទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ទាន់ពេលវេលា។

លើសពីនេះ ការប្រើប្រាស់ផលិតផលដែលមានអង់ស៊ីម ត្រូវបានដកស្រង់ដោយជីវបច្ចេកវិទ្យាពីផ្លែឈើ ដែលស៊ាំនឹងជីវិតរស់នៅប្រចាំថ្ងៃដូចជា ល្ហុង ល្ពៅ សណ្តែក ជាដើម ... ក៏ជួយបង្កើនមុខងារថ្លើម បង្កើនការបន្សាបជាតិពុលនៅក្នុងខ្លួន និងការពារជំងឺថ្លើមផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok