ផ្លែឈើទាំង១០ប្រភេទ ដែលផ្ទុកទៅដោយវីតាមីន C ដ៏សម្បូរបែប

វិធីមួយក្នុងការបង្កើនភាពស៊ាំបង្ការជំងឺផ្តាសាយដោយមានសុវត្ថិភាព និងប្រសិទ្ធភាព គឺត្រូវញុំាផ្លែឈើជាប្រចាំ ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ដូចជា ផ្លែក្រូច ផ្លែត្របែក ល្ហុង និងម្នាស់ជាដើម។

អ្នករាល់គ្នាដឹងហើយថា វីតាមីនC មានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយមនុស្សដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីជំងឺផ្តាសាយ អាឡែរហ្សី និងជួយឱ្យស្បែកភ្លឺថ្លា និងប្រឆាំងរ៉ាឌីកាល់សេរីទៀតផង។

ជាមធ្យមស្ត្រីត្រូវការវីតាមីន C យ៉ាងហោចណាស់ ៧៥ មីលីក្រាមក្នុងមួយថ្ងៃ ខណៈពេលដែលបុរសត្រូវការក្នុងកម្រិត ៨០ មីលីក្រាម (នេះបើយោងតាម ​​Popsugar) ។ ជាពិសេសសម្រាប់អ្នកដែលមានសុខភាពខ្សោយ និងផ្តាសាយញឹកញាប់ បរិមាណវីតាមីនសេដែលត្រូវការផ្ទុកក្នុងខ្លួននឹងមានច្រើនជាងនេះ អាចទ្វេដងជាងមនុស្សធម្មតា។ ដែនកំណត់ដែលមានសុវត្ថិភាព គឺត្រូវមានវីតាមីនC មិនលើសពី ២០០០ មីលីក្រាមក្នុងមួយថ្ងៃ។

យើងអាចបំពេញបន្ថែមវីតាមីន C តាមវិធីជាច្រើនដូចជា វិធីនៃការបន្ថែមបន្លែ និងផ្លែឈើគឺជាវិធីល្អបំផុត។ ខាងក្រោមនេះគឺជាផ្លែឈើ ១០ ប្រភេទដែលមានបរិមាណវីតាមីន C ខ្ពស់បំផុត។

១. ផ្លែកន្ទួតព្រៃ

Pile Of Indian Gooseberry Fruit With Green Leaves Isolated On White Background

កន្ទួតព្រៃត្រូវបានចាត់ថ្នាក់ជាផ្លែឈើដែលមានបរិមាណវីតាមីន C ខ្ពស់បំផុត។ ត្រឹមតែផ្លែនេះតែមួយផ្លែគឺគ្រប់គ្រាន់ហើយ ដើម្បីផ្តល់បរិមាណវីតាមីនសេដែលអ្នកត្រូវការពេញមួយថ្ងៃ។ ផ្លែកន្ទួតព្រៃដែលបរិភោគមានក្លិនឈ្ងុយ រសជាតិជូរលាយចត់បន្តិច ហើយពេលលេបរសជាតិផ្អែមនៅតែមាននៅលើចុងអណ្តាត។ ផ្លែឈើនេះមានលក្ខណៈសម្បត្តិត្រជាក់ និងមានឥទ្ធិពលនៃការព្យាបាលជំងឺផ្តាសាយគ្រុនក្តៅ ក្អក ឈឺបំពង់ក មាត់ស្ងួត និងស្រេកទឹក។ លើសពីនេះទៀត វាក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការបំបាត់ការឈឺចាប់សន្លាក់ ការការពារដំបៅក្រពះផងដែរ។

២. ផ្លែត្របែក

Benefits Of Guavas 1200x628 Facebook 1200x628

ផ្លែត្របែកមានបរិមាណវីតាមីន C ខ្ពស់បំផុតលំដាប់ទី ២ បន្ទាប់ពីផ្លែកន្ទួតព្រៃ។ រាល់ថ្ងៃការទទួលទានផ្លែត្របែក ១ ក៏ជួយពង្រឹងភាពស៊ាំរបស់រាងកាយ ការពារជំងឺមហារីក កាត់បន្ថយខ្លាញ់ក្នុងឈាម។ ការណែនាំនៅពេលបរិភោគត្របែក គឺគួរតែញុំាទាំងសម្បក ព្រោះសម្បកផ្លែត្របែកមានផ្ទុកនូវវីតាមីន និងជាតិរ៉ែច្រើន។

៣. ផ្លែគីវី

Kiwi Fruit Health Benefits

ផ្លែគីវីមានវីតាមីនC និងសារធាតុរ៉ែជាច្រើន ជាពិសេសបរិមាណវីតាមីន C នៅក្នុងផ្លែឈើនេះខ្ពស់ជាងផ្លែក្រូច ៣ ដង។ ការបរិភោគគីវីមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនភាពធន់ទ្រាំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្ថយសម្ពាធឈាម កាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងជួយឱ្យគេងលក់ស្រួលផងដែរ។ នៅក្នុងគីវីក៏មានផ្ទុកនូវជាតិ folate ដែលល្អសម្រាប់ទារកទៀតផង។

៤. ផ្លែគូលេន

Litchi Freshproduceshoppe 600x600

ចំណាត់ថ្នាក់លេខ ៤ គឺផ្លែគូលេន ផ្លែឈើនេះសម្បូរទៅដោយវីតាមីន C និងគ្លុយកូស។ គ្រាន់តែញុំាផ្លែគូលេន ៣ ផ្លែ គឺគ្រប់គ្រាន់ដើម្បីផ្តល់បរិមាណវីតាមីន C ចាំបាច់សម្រាប់រយៈពេល ១ ថ្ងៃ។ ផ្លែនេះក៏ជួយព្យាបាលការតឹងច្រមុះ ហៀរសម្បោរ ក្អករ៉ាំរ៉ៃ ការពារឈាមស្ទះ ស្លេកស្លាំង ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ការពារជំងឺឆ្អឹង និងធ្មេញក៏ដូចជាជួយឱ្យស្បែកភ្លឺរលោងផងដែរ។

៥. ផ្លែល្ហុង

Household Treasures Papayas Antioxidants And Nourishments


ល្ហុងទុំល្មម គឺជាផ្លែឈើមួយប្រភេទដែលមានប្រសិទ្ធិភាពធូររលុង ជួយបំបាត់អាការៈទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងផ្លែល្ហុងទុំ ក៏មានផ្ទុកនូវវីតាមីន C ដែលមានប្រសិទ្ធិភាពជម្រុញភាពស៊ាំ ប្រឆាំងភាពចាស់ និងព្យាបាលជំងឺក្រិនផងដែរ។

៦. ផ្លែទន្លាប់

Cut Persimmons

ផ្លែទន្លាប់ គឺជាផ្លែឈើដែលមានសុខភាពល្អ ពិសេសវាជួយបង្កើនភាពស៊ាំប្រឆាំងនឹងបាក់តេរី និងវីរុស។ សារធាតុបេតាការ៉ូទីននៅក្នុងសារពាង្គកាយ ជួយរក្សាសុខភាពភ្នែក។ ការញុំាផ្លែទន្លាប់ក៏ជួយឱ្យមានការធូរស្បើយពីជំងឺរាករូស ទល់លាមក ហើមពោះ និង colic ។

៧. ក្រូចថ្លុង

Grapefruit 1200x800 1

ក្រូចថ្លុង ១០០ ក្រាម មានផ្ទុកនូវវីតាមីន C ប្រមាណ ៦១ មីលីក្រាមក្រាម ក្រូចថ្លុងត្រូវបានប្រើដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយព្យាបាលជំងឺផ្តាសាយ ព្យាបាលក្អក បំបាត់ជាតិពុល កាត់បន្ថយអាការហើមពោះ ឈឺពោះ និងការពារភាពវង្វេងស្មារតី។

៨. ផ្លែស្ត្របឺរី

Strawberry H

ផ្លែស្ត្របឺរី គឺជាផ្លែឈើដែលមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារតែពណ៌ក្រហមរបស់វា មានរាងជាផ្លែឈើមានរាងបេះដូងហើយមានរសជាតិជូរអែម។ ផ្លែស្ត្របឺរីមានផ្ទុកវីតាមីន C និងសារធាតុចិញ្ចឹមជាច្រើនដែលជួយពង្រឹងធ្មេញ និងអញ្ចាញធ្មេញ កាត់បន្ថយដង្ហើមមិនល្អ និងធ្វើឱ្យធ្មេញសផងដែរ។ វាក៏ជួយការពារជំងឺមហារីក និងជំងឺបេះដូងផងដែរ។

៩. ក្រូច

Dailysun_kinnow

ផ្លែក្រូចមានភាពល្បីល្បាញដោយសារវីតាមីន C និងមាតិកាជាតិសរសៃ ដូច្នេះការបរិភោគក្រូច គឺល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។ ផ្លែឈើនេះជួយពង្រឹងភាពស៊ាំ ជួយព្យាបាលភាពវង្វេងស្មារតី និងបណ្ដេញជាតិពុលនៅក្នុងខ្លួន។

១០. ម្នាស់

6_Lifestyle

ការបរិភោគម្នាស់មិនត្រឹមតែល្អសម្រាប់ប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺផ្តាសាយប៉ុណ្ណោះទេ តែវាក៏ជាជំនួយក្នុងការរំលាយអាហារ និងកាត់បន្ថយការទល់លាមកផងដែរ។ លើសពីនេះទៀត ការបរិភោគម្នាស់ក៏ជួយព្យាបាលជំងឺរាលរូស ក្រួសក្នុងថង់ទឹកប្រមាត់ ធ្វើឱ្យមានស្នាមអុជៗធ្វើឱ្យបាត់ស្នាម ព្យាបាលអាការៈវង្វេងវង្វាន់ និងកាត់បន្ថយសម្ពាធឈាម៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok