ការទទួលទានទឹកក្តៅឧណ្ហៗជាប្រចាំ នាំមកនូវគុណប្រយោជន៍ជាច្រើនដល់ស្បែកដែលមនុស្សគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។
១. ការសម្អាតស្បែក
ទឹកក្តៅជួយកម្ចាត់ជាតិពុលក្នុងខ្លួន ព្រោះការផឹកទឹកក្តៅធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើង បណ្តាលឱ្យអ្នកបែកញើស ជួយបំបាត់ជាតិពុល និងជួយដល់ប្រព័ន្ធរំលាយអាហារ បំបាត់ភាពមិនស្អាតបានកាន់តែងាយស្រួល។
លើសពីនេះទៀត ការផឹកទឹកក្តៅអាចសម្អាតរាងកាយពីខាងក្នុង ដើម្បីជួយព្យាបាលមុនពីខាងក្នុងចេញ និងធ្វើអោយស្បែកមានសុខភាពល្អ និងភ្លឺថ្លា។
២. ការពារភាពចាស់មុនអាយុ
ជាតិពុលដែលកកកុញនៅក្នុងខ្លួន អាចបណ្តាលឱ្យស្បែកឆាប់ចាស់បង្កើនរង្វង់ខ្មៅ និងហើមប៉ោងក្រោមភ្នែក។
ការទទួលទានទឹកក្តៅ អាចជួយស្តារកោសិកាស្បែកដែលខូចខាតដោយរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ និងធ្វើឱ្យស្បែករបស់អ្នករលោង និងងាយជាងមុន។
៣. កម្ចាត់អាការៈរមាស់ស្បែកក្បាល
តើអ្នកដឹងទេ ការផឹកទឹកក្តៅគឺល្អសម្រាប់ទាំងក្បាល និងសក់។ ទឹកក្តៅធ្វើឱ្យស្បែកក្បាលរបស់អ្នកមានជាតិទឹក ដូច្នេះអ្នកទំនងជាមិនមានអង្គែស្បែកក្បាលទេ។ ស្បែកក្បាលមានសុខភាពល្អ និងទឹកគ្រប់គ្រាន់ នឹងជួយឱ្យសក់ភ្លឺរលោងទន់ជាងមុន។ ផឹកទឹកឱ្យបានគ្រប់គ្រាន់ផងដែរ ជួយលើកកម្ពស់កំណើនសក់។
៤. ស្បែកស្រាល
ការទទួលទានទឹកក្តៅឧណ្ហៗជារៀងរាល់ថ្ងៃ និងទៀងទាត់ ក៏អាចបណ្តាលឱ្យរាងកាយរំលាយជាតិខ្លាញ់ ដែលកកកុញ សម្រាកសាច់ដុំ និងបង្កើនចរាចរឈាម។
ការទទួលទានទឹកក្ដៅឧណ្ហជារៀងរាល់ថ្ងៃ ក៏ជួយបង្កើនចរាចរឈាមធ្វើឱ្យកោសិកា និងស្បែកមានថាមពលឡើងវិញ ផ្តល់អុកស៊ីសែនដល់កោសិកាស្បែកដែលសកម្ម និងដកយកសារធាតុខ្ជះខ្ជាយធ្វើឱ្យស្បែករស់រវើកឡើងវិញ។
៥. អត្ថប្រយោជន៍អតិបរមានៃផលិតផលថែរក្សាស្បែក
តើអ្នកដឹងទេថា ការទទួលទានទឹកក្តៅ គឺជាមធ្យោបាយងាយស្រួលបំផុត ដើម្បីចាប់ផ្តើមដំណើរការរំលាយអាហាររបស់អ្នក ដូច្នេះជួយឱ្យស្បែករបស់អ្នកទទួលបានអត្ថប្រយោជន៍អតិបរមាពីជាតិសំណើមទាំងអស់ដែលអ្នកប្រើ។
លើសពីនេះទៀត ការទទួលទានទឹកក្តៅឧណ្ឌៗ ក៏ធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀន ជួយឱ្យអ្នកទទួលបានវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហារដែលល្អសម្រាប់ស្បែករបស់អ្នក។
៦. ផ្តល់សំណើមដល់ស្បែក
មិនថាជាតិសំណើមរបស់អ្នកច្រើនប៉ុនណាទេ វានឹងមិនជួយប្រឆាំងភាពជ្រីវជ្រួញទេ ប្រសិនបើអ្នកមិនផឹកទឹកគ្រប់គ្រាន់។ ការទទួលទានទឹកក្តៅជារៀងរាល់ថ្ងៃ អាចជួយឱ្យអ្នកមានស្បែកតឹងណែន និងកាត់បន្ថយភាពហើមពោះ។
៧. ប្រឆាំងនឹងការឆ្លងមេរោគ
ការផឹកទឹកក្តៅ ជួយការពារតម្រងនោម និងប្រឆាំងនឹងការរលាក។ នៅពេលដែលសរីរាង្គត្រូវបានសម្អាត ស្បែករបស់អ្នកក៏ត្រូវបានការពារប្រសើរជាងមុនពីការឆ្លងផងដែរ។
ដើម្បីទទួលបានលទ្ធផលរឹតតែល្អ អ្នកគួរតែបន្ថែមទឹកក្រូចឆ្មាពីរបីតំណក់ចូលក្នុងពែងទឹកក្តៅរបស់អ្នករឹតតែប្រសើរ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok