ញុំាកាហ្វេនៅពេលព្រឹក​ ពិតជាទទួលបានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

កាហ្វេ គឺជាចំណូលចិត្តរបស់មនុស្សជាច្រើនក្នុងសម័យថ្មីយើងនេះ។ យ៉ាងណាមិញ ការទទួលទានកាហ្វេនៅពេលព្រឹក ក៏ផ្ដល់នូវអត្ថប្រយោជ៍ជាច្រើនដល់អ្នកផងដែរ។

ទទួលទានកាហ្វេពេលព្រឹក ផ្តល់ប្រយោជន៍ដល់សុខភាពរាងកាយដូចជា​ ៖

១.​ កាត់បន្ថយអាការឈឺក្បាល​ នឿយហត់​ អស់កម្លាំង​ និងការឈឺចាប់សាច់ដុំ

២.​ ការពារធ្មេញ​ និងប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កបញ្ហាដល់ធ្មេញ

៣.​ បង្ការពីការកេីតជំងឺវង្វេងវង្វាន់ពេលចាស់ឡេីង

Coffee Cafe 1200x628 Facebook 1200x628

៤.​ ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ​ ការពារ​ DNA និងបង្ការហានិភ័យនៃជំងឺមហារីក

៥.​ ជំនួយខួរក្បាល​ បង្កេីនការចងចាំ​ និងធ្វេីឱ្យអារម្មណ៍កាន់តែផ្តោតយកចិត្តទុកដាក់

៦.​ ការពារ​ និងបំបាត់ការឈឺចាប់នៃជំងឺហឺត

៧.​ បង្ការការកេីតជំងឺក្រួសក្នុងតម្រងនោម


៨.​ មានតួនាទីប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត​ ធ្វេីឱ្យអារម្មណ៍ស្រលះស្រស់ស្រាយល្អ

Tips Minum Kopi Yang Baik Untuk Kesehatan

៩.​ ជួយសម្រកទម្ងន់​ ដោយជាតិកាហ្វេអ៉ីនជួយបង្កេីត​នដំណេីរការមេតាប៉ូលីសឱ្យប្រព័ន្ធដុតរំលាយអាហារលឿនជាងមុន​ និងបំផ្លាញជាតិខ្លាញ់

១០.​ កាត់បន្ថយជំងឺបេះដូង​ សរសៃឈាមបេះដូង​ និងប្រព័ន្ធប្រសាទ

១១.​ ផ្ទុកសារធាតុរ៉ែ​ និងវីតាមីនល្អៗមួយចំនួនជំនួយដល់រាងកាយ​។

#សម្គាល់​ ៖​ គួរតែផឹកកាហ្វេក្រោយទទួលទានអាហារពេលព្រឹករួច​ ឬចន្លោះពីម៉ោង​ ៩កន្លះព្រឹក​តទៅ៕

#វេជ្ជបណ្ឌិត ៖​ កោះ​ ស៊ីណា / បន្ទប់ពិគ្រោះ និងព្យាបាលជំងឺគោកធ្លក

Evidence Based Health Benefits Coffee 1200x628 Facebook 1200x628