អាហារទាំង ៣ ខាងក្រោមនេះ ត្រូវបានមនុស្សជាច្រើនគិតថា មានប្រសិទ្ធិភាពខ្ពស់ ក្នុងការសម្រកទម្ងន់ ប៉ុន្តែ ផ្ទុយមកវិញ អាហារទាំងនេះ វាប្រែជាធ្វើឱ្យឡើងទម្ងន់មិនគួរឱ្យជឿ ដែលគ្រប់គ្នា ពិតជាមិននឹកស្មានដល់នោះឡើយ។
ជោគជ័យ ឬបរាជ័យនៃដំណើរការសម្រកទម្ងន់របស់មនុស្សស្រី ភាគច្រើនពឹងផ្អែកលើរបបអាហារ។ ប្រសិនបើអ្នកយកចិត្តទុកដាក់លើការគ្រប់គ្រងរបបអាហាររបស់អ្នក ការជ្រើសរើសអាហារដែលអាចដុតបំផ្លាញជាតិខ្លាញ់ ឬយ៉ាងហោចណាស់រំលាយយ៉ាងឆាប់រហ័ស នឹងល្អសម្រាប់ការសម្រកទម្ងន់។
ផ្ទុយទៅវិញ ប្រសិនបើអ្នករក្សាការបរិភោគដោយមិនយកចិត្តទុកដាក់ ឬបរិភោគរបបអាហារខុស អ្នកប្រាកដជាមិនអាចស្រកទម្ងន់បានឡើយ ទោះបីអ្នកខំប្រឹងធ្វើការយ៉ាងណាក៏ដោយ។ ទ្រឹស្តីគឺបែបនោះ ប៉ុន្តែតាមពិតមានអាហារមួយចំនួនដែលត្រូវបានគេគិតថាជាការជួយឱ្យស្រកទម្ងន់ ប៉ុន្តែវាប្រែទៅជាធ្វើឱ្យឡើងទម្ងន់ និងផ្ទុកខ្លាញ់ដែលអ្នកនឹកស្មានមិនដល់ទោវិញ។
១. សាឡាត់ចម្រុះ និងឈីស
សាឡាដ គឺជាអាហារមួយប្រភេទដែលផ្សំបន្លែពីរបីមុខបញ្ចូលគ្នា ដូច្នេះវាច្រើនតែលេចឡើងនៅក្នុងម៉ឺនុយសម្រកទម្ងន់របស់ស្ត្រីជាច្រើន។ ប៉ុន្តែមិនមែនសាឡាត់គ្រប់ប្រភេទ អាចជួយឱ្យអ្នកស្រកទម្ងន់បានទេ។ មនុស្សជាច្រើនញុំាសាឡាដ ជាមួយនឹងទឹកជ្រលក់ ដែលមានកាឡូរីខ្ពស់។ ដូច្នេះទោះបីជាអ្នកកំពុងញុំាសាឡាត់ជាមួយបន្លែក៏ដោយ អ្នកនៅតែផ្ទុកកាឡូរីច្រើនទៅក្នុងខ្លួនអ្នកដដែល។ ចំណុចនេះ វាធ្វើឱ្យអ្នកចៀសមិនផុតទេ ដែលរាងកាយនឹងនៅតែដដែល មិនមានការស្រក់ទម្ងន់ទាល់តែសោះ។
មនុស្សជាច្រើនក៏បន្ថែមឈីស ដើម្បីធ្វើឱ្យសាឡាត់កាន់តែមានជាតិខ្លាញ់ និងឈ្ងុយផងដែរ - នោះហើយជាមូលហេតុដែលអ្នកញុំាសាឡាត់ច្រើនហើយនៅតែមិនអាចសម្រកទម្ងន់បាន។ អ្នកជំនាញអាហារូបត្ថម្ភណែនាំឱ្យប្រើទឹកខ្មះ cider ផ្លែប៉ោមជំនួសឱ្យទឹកជ្រលក់ដែលត្រៀមរួចជាស្រេច បន្ថែមគ្រាប់ដូចជាគ្រាប់អាល់ម៉ុន គ្រាប់ជី ... ទៅសាឡាដដើម្បីបង្កើនប្រសិទ្ធភាពសម្រកទម្ងន់។
២. អាហារកំប៉ុងដែលមានស្លាក "គ្មានជាតិខ្លាញ់"
អាហារកំប៉ុងដូចជាទឹកផ្លែឈើ អាហារសម្រន់ ឧទាហរណ៍ ការវេចខ្ចប់បានដាក់ស្លាបញ្ជាក់ថា"គ្មានជាតិខ្លាញ់" ឬ "កាឡូរី ១០០" ហាក់ដូចជាល្អសម្រាប់ដំណើរការនេះ។ គ្រប់គ្នាគិតថា ញុំាហើយ នឹងជួយឱ្យស្រកទម្ងន់ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ។ អ្នកជំនាញក៏ណែនាំឱ្យអ្នកចៀសវាងតាមដែលអាចធ្វើទៅបា នប្រសិនបើអ្នកចង់សម្រកទម្ងន់។
អ្នកជំនាញផ្នែកអាហារបំប៉នតែងតែផ្តល់អនុសាសន៍ថា "អាហារសម្រន់កែច្នៃ និងអាហារកំប៉ុងជារឿយ ៗ មានផ្ទុកនូវសារធាតុបន្ថែមការអភិរក្ស និងម្សៅ ប៉ុន្តែមានតម្លៃអាហារូបត្ថម្ភតិចតួចណាស់ ដូច្នេះវាមិនល្អសម្រាប់រាងកាយសម្រាប់អ្នកដែលចង់សម្រកទម្ងន់ឡើយ"។ លើសពីនេះទៅទៀត អាហារទាំងនេះក៏ធ្វើឱ្យអ្នកឃ្លានបានលឿន ដូច្នេះអ្នកនឹងមានទំនោរញុំាច្រើនជាងធម្មតា។
៣. នំប៉័ង និងប៊ឺសណ្តែកដី / ឈីស
អ្នកជំនាញអាហារូបត្ថម្ភ និងគ្រូបង្វឹកសម្បទាទាំងអស់មិនយល់ស្របនឹងអ្នកញុំានំបុ័ងពណ៌សច្រើនទេ។ នំប៉័ងពណ៌សត្រូវបានផលិតជាមូលដ្ឋានពីម្សៅស្រូវសាលី ដែលត្រូវបានគេដកហូតពីជាតិសរសៃ និងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ដូច្នេះវាមិនបន្ថែមតម្លៃអាហារូបត្ថម្ភដល់របបអាហាររបស់អ្នកឡើយ។
ប្រសិនបើអ្នកញុំានំបុ័ងប៊ឺរមីល្លីក ការសម្រកទម្ងន់របស់អ្នកពិតជាមានបញ្ហាមិខាន។ តម្លៃសារធាតុចិញ្ចឹមដែលមាននៅក្នុងប៊ឺសណ្តែកដី គឺខ្ពស់ណាស់ ជាមធ្យមប៊ឺសណ្តែកដី ១០០ ក្រាម មានផ្ទុកនូវប្រូតេអ៊ីន ២៥ ក្រាម, កាបូអ៊ីដ្រាត ២០ ក្រាម, ជាតិស្ករ ៩,២ ក្រាម, ជាតិខ្លាញ់ ៥០ ក្រាម, ជាតិសរសៃ, ជាតិសរសៃ គឺជាអាហារដែលមានជាតិខ្លាញ់ដ៏សក្តិសមសម្រាប់តែមនុស្សស្គម ដែលចង់ឡើងទម្ងន់លឿនតែប៉ុណ្ណោះ។
ឈីសក៏ងាយស្រួលក្នុងការឡើងទម្ងន់ដែរ ព្រោះវាមានផ្ទុកសារធាតុ probiotics ច្រើន។ អង់ស៊ីមទាំងនេះនឹងជួយដល់សកម្មភាពរំលាយអាហារ បង្កើនចំណង់អាហារជម្រុញការបរិភោគ ជាពិសេសសម្រាប់មនុស្សស្គម ដែលជារឿយៗមានរោគសញ្ញា malabsorption; ផ្ទុយស្រឡះពីតម្រូវការរបស់អ្នកក្នុងការសម្រកទម្ងន់ និងរក្សារក្សារាង៕
ប្រភព ៖ kenhphunu/Knongsrok