បើចង់ចាស់ហើយ នៅតែស្អាត អ្នកត្រូវដឹង និងអនុវត្តន៍ពីវិធីសាស្ត្រ ៤ . ៣ . ២ . ១ នេះ ពីវ័យនេះទៅ

វិធានការមាស ៤-៣-២-១ ខាងក្រោមនេះ នឹងជួយឱ្យស្ត្រីនៅក្មេង និងពេញដោយថាមពល សម្រស់ស្រស់ស្អាតមិនចាំបាច់បារម្ភពីភាពចាស់នោះឡើយ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានស្ត្រីដែលមានអាយុ ៥០ ឆ្នាំទៅហើយ តែនៅតែមានវ័យក្មេង ដែលមានរាងស្អាត ធ្វើឱ្យអ្នកដទៃមើលមកពួកគេហើយមិនចង់បែរមុខចេញទាល់តាំសោះ។

តាមពិតគ្មាននរណាម្នាក់ដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ក្មេងជាង និងស្រស់ស្អាតជាងស្ត្រីដទៃទៀតនោះទេ ស្ត្រីជាច្រើនតែងតែមានគោលការណ៍ដែលមិនអាចផ្លាស់ប្តូរបាននៅក្នុងជីវិតប្រចាំថ្ងៃ និងសកម្មភាពផងដែរ។ ពួកគេតែងតែសួរខ្លួនឯងឱ្យធ្វើអ្វីដែលត្រឹមត្រូវ និងគ្រប់គ្រាន់មិនដែលភ្លេចឡើយ។

ដូច្នេះ ខាងក្រោមនេះគឺជាគោលការណ៍ ៤-៣-២-១ ដែលពួកគេតែងតែអនុវត្តន៍ ដើម្បីថែរក្សារូបរាង សម្រស់ ក៏ដូចជាសុខភាព ឱ្យនៅតែល្អប្រសើរ ស្រស់ស្អាត និងក្មេងជាងវ័យ។

១. ៤ យ៉ាងដែលអ្នកមិនគួរបញ្ឈប់ជាដាច់ខាត

Screen Shot 2021 06 12 At 8.50.12 PM

- កុំឈប់ថែរក្សាស្បែករបស់អ្នក

ជាការពិតណាស់ មិនថាអ្នកមានអាយុប៉ុន្មានទេ អ្វីដែលសំខាន់គឺថាអ្នកមើលទៅនៅតែក្មេង។ ដើម្បីវិនិច្ឆ័យស្ត្រីដ៏ស្រស់ស្អាត ពួកគេនឹងផ្ដោតសំខាន់ទៅលើស្បែករបស់មនុស្សស្រីជាមុន។

ស្បែកពណ៌ផ្កាឈូក គឺជាក្តីសុបិរបស់ស្ត្រីគ្រប់រូប វាក៏ឆ្លុះបញ្ចាំងពីសុខភាពរបស់ស្ត្រីផងដែរ ប្រសិនបើស្ត្រីមានស្បែកភ្លឺរលោង វាមានន័យថា ពួកគេមានសុខភាពល្អ។ ផ្ទុយមកវិញ ប្រសិនបើឈាមដំណើរការមិនល្អ បង្កឱ្យរាំងស្ទះជាតិពុលកកកុញក្នុងខ្លួន ស្បែកនឹងប្រែជាអាក្រក់ ស្រអាប់មានមុន អាចម៍រុយច្រើន។

អត្រាវ័យចំណាស់នៃស្បែកនឹងបង្កើនល្បឿនយ៉ាងឆាប់រហ័ស ស្បែកនឹងគ្រើម និងខ្វះពន្លឺ។ ត្រូវចងចាំជានិច្ចនូវពាក្យដែលថា ស្បែកត្រូវតែថែរក្សាឱ្យបានខ្ជាប់ខ្ជួន ដូច្នេះការថែរក្សាស្បែករបស់អ្នកជារៀងរាល់ថ្ងៃ និងរាល់ម៉ោង គឺជារឿងចាំបាច់បំផុតដែលស្ត្រីគ្រប់រូបត្រូវចងចាំ និងត្រូវអនុវត្តន៍។

- កុំបញ្ឈប់ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាយុវជនរបស់ស្ត្រី។ ការហាត់ប្រាណមិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ធ្វើឱ្យរាងកាយមានភាពបត់បែនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យយើងមានសម្រស់ស្រស់ស្អាតទៀតផង។។

ចំពោះមនុស្សដែលមានជំហរ និងឈរមិនល្អដោយសារតែសាច់ដុំខ្នង ឬក្បាលពោះធាត់។ ការធ្វើលំហាត់ប្រាណសាច់ដុំពោះ និងខ្នងរយៈពេលវែង នឹងជួយឱ្យមានឥរិយាបថប្រសើរជាងមុនទាំងអង្គុយ និងឈរ។ ការហាត់ប្រាណជាទៀងទាត់ ស្ត្រីនឹងមានអារម្មណ៍ថាមានសុខភាពល្អ ទោះអស់រដូវទៅហើយ ក៏រាងកាយនៅតែរឹងមាំ និងស្អាតដែរ។

- កុំរំលងអាហារពេលព្រឹក

អាហារពេលព្រឹក គឺជាអាហារសំខាន់មួយដែលផ្តល់ថាមពលក្នុងរយៈពេលមួយថ្ងៃ ដែលមានចំនួនច្រើនជាង ១/៣ នៃអាហារបំប៉នសរុបក្នុងមួយថ្ងៃ ដូច្នេះស្ត្រីមិនគួររំលងអាហារពេលព្រឹកទេ។

ការមិនបរិភោគអាហារពេលព្រឹកជាប្រចាំ នាំឱ្យមានផលវិបាកជាច្រើន ហើយយូរ ៗ ទៅវានឹងបណ្តាលឱ្យឆាប់ចាស់ ស្បែកខ្មៅ ស្រអាប់ អស់កម្លាំងរាងកាយ និងជំងឺធ្ងន់ធ្ងរនៅក្នុងសរីរាង្គ។

- កុំបញ្ឈប់គំនិតសុទិដ្ឋិនិយម

ចិត្តវិទូ Vo Thi Minh Hue បាននិយាយថា ស្មារតីនឹងកំណត់ពីសុខភាព និងស្មារតីរបស់ស្ត្រី។ យើងជាស្ត្រីមិនត្រូវមានភាពស្រស់ស្អាតពេកទេ មានតែអាកប្បកិរិយាល្អសុទិដ្ឋិនិយម និងស្រឡាញ់ខ្លួនយើង បន្ទាប់មកនោះគឺជាជោគជ័យធំបំផុត។

២. ៣កុំ សម្រាប់របបអាហារប្រចាំថ្ងៃ


Screen Shot 2021 06 12 At 8.56.24 PM

- កុំបរិភោគអាហារប្រៃ

ការបរិភោគប្រៃ គឺជាបុព្វហេតុដែលធ្វើឱ្យយើងឆាប់ចាស់បំផុត។ ការទទួលទានអាហារប្រៃជាប្រចាំ នឹងរំខានដល់ការរំលាយអាហារ ទឹក និងសារធាតុចិញ្ចឹមដែលបណ្តាលឱ្យម៉ូលេគុលទឹកនៅទ្រឹង និងកកកុញនៅលើផ្ទៃមុខ ធ្វើឱ្យមុខហើម និងមិនស្អាត។ នេះក៏ជាមូលហេតុដែលធ្វើឱ្យស្បែកឆាប់លេចចេញស្នាមជ្រីវជ្រួញ និងប្រែជាពណ៌លឿងថែមទៀត។

- កុំបរិភោគបង្អែម

ប្រសិនបើអ្នកចង់ស្អាត អ្នកមិនគួរញុំាស្ករច្រើនទេ ព្រោះការទទួលទានស្ករជាប្រចាំនឹងធ្វើឱ្យអាយុនៃស្បែករបស់អ្នកឆាប់ឡើងរហ័ស បង្កឱ្យមានជំងឺរលាកស្បែក និងបង្កឱ្យកើតមុនទៀតផង។ ការទទួលទានស្ករច្រើនពេក ក៏បាត់បង់ភាពយឺតនៃជាលិការស្បែក ធ្វើឱ្យអាយុស្បែកឆាប់ចាស់ និងជ្រីវជ្រួញលឿនជាងមុន។

- កុំបន្តរបបអាហារតឹងរឹង

មនុស្សជាច្រើនកំពុងតមអាហារយ៉ាងតឹងរឹង រហូតដល់ញុំាតែបន្លែ ផ្លែឈើ ទឹកផឹកបំបាត់ជាតិខ្លាញ់ និងអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនចេញពីរបបអាហារ។ ទោះជាយ៉ាងណាក៏ដោយ លំនាំនៃការញុំាទាំងនេះមានលក្ខណៈអវិជ្ជមានខ្លាំងណាស់ ហើយមិនត្រូវបានគេចាត់ទុកថាល្អសម្រាប់រាងកាយទេ វាអាចបណ្តាលឱ្យជ្រុះសក់ ស្បែកគ្រើម ជ្រីវជ្រួញ។

៣. រឿង ២ ដែលអ្នកមិនគួរប៉ះ

Screen Shot 2021 06 12 At 8.50.30 PM

- ឡេលាយ

ឡេលាយ ដ្បិតថាវាធ្វើឱ្យអ្នកស្រស់ស្អាតឆាប់រហស័ក៏ពិតមែន ប៉ុន្តែវានឹងធ្វើឱ្យស្បែកមុខពិបាកព្យាបាល ដែលដំណាក់កាលធ្ងន់ គឺមិនអាចស្ដារឱ្យបានប្រសើរឡើយ។ ចំពោះមនុស្សដែលមានសភាពធ្ងន់ធ្ងរ ពួកគេក៏ត្រូវប្រឈមមុខនឹងការខូចស្បែក អាចបង្កទៅជាមហារីកស្បែកថែមទៀតផង។

- ថ្នាំបញ្ចុះទម្ងន់លឿន

នៅពេលប្រើថ្នាំសម្រកទម្ងន់ វាងាយស្រួលក្នុងការឡើងទម្ងន់ម្តងទៀត ប្រសិនបើអ្នកប្រើប្រាស់មិនរក្សារបបអាហារដែលមានសុខភាពល្អ និងហាត់ប្រាណឱ្យបានទៀងទាត់។ ជាការពិតណាស់ ថ្នាំសម្រកទម្ងន់ក៏មានគ្រឿងផ្សំពុលផងដែរ ដែលនៅពេលយកទៅក្នុងខ្លួននឹងមានគ្រោះថ្នាក់ក្នុងរយៈពេលយូរ។

៤. ១ចំណុចសំខាន់ខ្លាំង ដែលអ្នកមិនគួរភ្លេច

Screen Shot 2021 06 12 At 8.50.16 PM

កុំភ្លេចលាបឡេការពារកម្តៅថ្ងៃគ្រប់ពេល គ្រប់ទីកន្លែង មិនថាអាកាសធាតុមានពន្លឺថ្ងៃ ឬភ្លៀងក៏ដោយ ព្រោះកាំរស្មីយូវីអាចមាននៅក្នុងកន្លែងរស់នៅដោយមិនគិតថាពពកបាំងថ្ងៃ ឬក្តៅយ៉ាងណាទេ។ ផលប៉ះពាល់នៃកាំរស្មីយូវីនៅលើស្បែក នឹងធ្វើឱ្យស្បែកមុខស្រអាប់ ស្បែកជ្រីវជ្រួញ ឆាប់ចាស់រហ័ស។

នោះហើយជាមូលហេតុដែលអ្នកត្រូវអនុវត្តដោយខ្លួនឯង នូវទម្លាប់នៃការលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ មិនថានៅផ្ទះ ឬចេញទៅក្រៅទេ នេះក៏ជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីការពារអាយុចាស់ដែលស្ត្រីគ្រប់រូបគួរចងចាំដោយយកចិត្តទុកដាក់ឱ្យបានមត់ចត់៕

ប្រភព ៖ Phunutoday/ Knongsrok