មួយថ្ងៃញុំាកាហ្វេមួយកែវ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏សន្ធឹក នឹកស្មានមិនដល់

យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការផឹកកាហ្វេក្នុងកម្រិតមធ្យម មិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ ផ្ទុយទៅវិញវាបែរជាអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់អ្នកផងដែរ។

១. ជួយធ្វើលំហាត់ប្រាណបានល្អជាងមុន

ប្រសិនបើអ្នកចូលចិត្តភ្ញាក់ពីព្រលឹម ហើយធ្វើការរាល់ថ្ងៃដើម្បីទទួលបានថាមពលមកវិញនៅពេលព្រឹក កាហ្វេមួយកែវ គឺសក្តិសមនឹងអ្នកបំផុត។ កាហ្វេមានជាតិកាហ្វេអ៊ីនច្រើនជាងតែ ដែលអាចជួយបង្កើនដំណើរការរាងកាយ និងកាត់បន្ថយភាពអស់កម្លាំងដោយសារការហាត់ប្រាណ។

1140 Cup Coffee Too Much Caffeine Bad.imgcache.rev3a140c466f1f8e051acc2b80e4c1b589

២. បង្កើនការផ្តោតអារម្មណ៍

ការជ្រើសរើសយកកាហ្វេមួយកែវផឹកនៅពេលព្រឹក ពេលត្រៀមប្រលង ឬចូលរួមសកម្មភាពណាមួយដែលទាមទារការផ្តោតអារម្មណ៍ខ្ពស់ គឺសមហេតុផលបំផុត។ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើន ធ្វើឱ្យអ្នកមានស្មារតីប្រុងប្រយ័ត្ន និងសកម្មជាងមុន។ កាហ្វេក៏នឹងធ្វើឱ្យអ្នកមិនងងុយគេងនៅកន្លែងធ្វើការផងដែរ។

៣. ការផ្គត់ផ្គង់ថាមពល

កាហ្វេគឺជាភេសជ្ជៈដែលផ្ទុកជាតិកាហ្វេអ៊ីន។ សារធាតុនេះមានអន្តរកម្មជាមួយសារធាតុអាឌីណូស៊ីននៅក្នុងខួរក្បាលរបស់យើង ដើម្បីកាត់បន្ថយអារម្មណ៍នឿយហត់។

បន្ទាប់ពីផឹកកាហ្វេតែ ១៥ នាទី ការប្រមូលផ្តុំជាតិកាហ្វេអ៊ីនក្នុងឈាមនឹងខ្ពស់ជាងមុន។ ដូច្នេះជំនួសឱ្យការជ្រើសរើសភេសជ្ជៈផ្សេងទៀត ចូរជ្រើសរើសកាហ្វេសម្រាប់ពេលព្រឹកដ៏ស្វាហាប់។

Coffee Drinking Young Girl Beverage Shut

៤. លើកកម្ពស់ការសម្រកទម្ងន់

មានការសិក្សាដែលបង្ហាញថា ការទទួលទានកាហ្វេមានទំនាក់ទំនងជាមួយការថយចុះកម្រិតជាតិខ្លាញ់ ជាពិសេសចំពោះបុរស។ ការធ្វើតេស្តសត្វបានបង្ហាញលទ្ធផលស្រដៀងគ្នា។

ការរកឃើញគួរឱ្យចាប់អារម្មណ៍មួយទៀតបង្ហាញថា អាស៊ីតក្លូរីនដែលមាននៅក្នុងកាហ្វេ គឺជាសារធាតុដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយទម្ងន់រាងកាយ។ ដូច្នេះកាហ្វេ គឺជាដំណោះស្រាយសម្រាប់អ្នកដែលចង់មានរាងស្គម។


៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ការសិក្សាជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានលើកឡើងថា កាហ្វេមានឥទ្ធិពលអវិជ្ជមានលើរាងកាយ ដែលអាចឈានទៅរកជំងឺមហារីកទៀតផង។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការសិក្សាបានបង្ហាញលទ្ធផលខុសគ្នា។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវ គ្លីនិកនៅឯសាកលវិទ្យាល័យមីឡាន និងនាយកដ្ឋានរោគរាតត្បាតនៃវិទ្យាស្ថាន Mario Negri បានបង្ហាញថា ការផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត។

Img

៦. ផលប៉ះពាល់វិជ្ជមានលើប្រព័ន្ធសរសៃឈាមបេះដូង

ការសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រមកពីសាលាសុខភាពសាធារណៈ ហាវ៉ាដសាកលវិទ្យាល័យជាតិសិង្ហបុរី និងព្រិកហាំ និងមន្ទីរពេទ្យស្ត្រី ក៏បានបង្ហាញថា អ្នកដែលផឹកកាហ្វេ ៣-៥ កែវក្នុងមួយថ្ងៃ មានហានិភ័យទាបនៃជំងឺសរសៃឈាមបេះដូង។

ការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការផឹកកាហ្វេ ១ ឬ ៣ កែវមិនមានអ្វីខុសប្លែកប៉ុន្មានទេ ព្រោះបរិមាណតិចតួចបែបនេះមិនអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូងទេ។

៧. កាត់បន្ថយហានិភ័យនៃជំងឺសន្លាក់ និងក្រួសក្នុងថង់ទឹកប្រមាត់

ជំងឺរលាកសន្លាក់ហ្គោត បណ្តាលមកពីការរំលាយអាហារមិនល្អ នាំឱ្យមានការប្រមូលផ្តុំសារធាតុនៅក្នុងជាលិកាទន់ជុំវិញសន្លាក់។ ផឹកកាហ្វេធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងអាចការពាររោគប្រគ្រីវ។ នេះត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្ត្រនៅសាលាសុខភាពសាធារណៈហាវ៉ាដ និងមន្ទីរពេទ្យព្រិកហាំ និងមន្ទីរពេទ្យស្ត្រី។

យោងតាមការស្រាវជ្រាវរបស់ស្កត់ហ្គូតលីប សារធាតុមួយចំនួននៅក្នុងកាហ្វេដូចជា កាហ្វេអ៊ីន អាចកាត់បន្ថយការវិវត្តនៃក្រួសក្នុងថង់ទឹកប្រមាត់បាន ៤% ប្រសិនបើអ្នកផឹកកាហ្វេ ២-៣ ពែងក្នុងមួយថ្ងៃ និង ៤៥% ប្រសិនបើអ្នកផឹកពី ៤ ពែងក្នុងមួយថ្ងៃ។

#ចំណាំ ៖ ទោះជាយ៉ាងណាក៏ដោយ មានតែកាហ្វេដែលមានជាតិកាហ្វេអ៊ីនប៉ុណ្ណោះ ដែលមានឥទ្ធិពលនេះ៕

ប្រភព ៖ Phunutoday/Knongsrok