អាយុគ្រាន់តែជាលេខ តែបើអ្នកប្រែជាមានរាងកាយ ចាស់ជាងវ័យ នោះវានឹងបញ្ចេញមកនូវសញ្ញាទាំង៩ខាងក្រោមនេះ។
សព្វថ្ងៃការប្រឆាំងភាពចាស់ គឺជាវិទ្យាសាស្ត្រមួយដែលត្រូវបានសិក្សាយ៉ាងស៊ីជម្រៅនៅក្នុងផ្នែក“ថ្នាំប្រឆាំងភាពចាស់” ដែលជាវិទ្យាសាស្ត្រវេជ្ជសាស្ត្រថ្មី។ ដោយមានគោលបំណងសំខាន់ក្នុងការការពារជំងឺការរកឃើញជំងឺ ព្យាបាលជំងឺ ការស្តារសុខភាពពីការខ្សោះជីវជាតិនៃរាងកាយ យោងទៅតាមអាយុរួមទាំងជួយបន្ថយភាពចាស់នៃរាងកាយរបស់យើង។
ខាងក្រោមនេះ ជារោគសញ្ញាទាំង៩ បង្ហាញពីការចុះខ្សោយនៃរាងកាយ និងភាពចាស់នៃរូបរាងកាយរបស់អ្នក ៖
- ហត់នឿយគ្រប់ពេល!
- មិនមានអារម្មណ៍ស្រស់ស្រាយ សូម្បីតែពេលគេង!
- មិនខ្លាំងដូចមុន
- ការឡើងទម្ងន់ ឬអសមត្ថភាពក្នុងការគ្រប់គ្រងទម្ងន់
- ភ្លេចភ្លាំងច្រើន ចុះថយការចងចាំ
- ឈឺខ្លួន ឈឺខ្នង ឈឺសន្លាក់
- ការគេងមិនលក់ ឬការគេងមិនស្កប់
- អារម្មណ៍តានតឹង ថប់បារម្ភ ព្រួយច្រើនរឿង
- តណ្ហា និងការថយចុះការរួមភេទ
ទាំងនេះ គឺជារោគសញ្ញានៃភាពចាស់ ទោះបីជានៅអតីតកាលយើងត្រូវបានបង្រៀនឱ្យទទួលយកស្ថានភាពនេះ ជារោគសញ្ញានៃភាពចាស់ក៏ដោយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញថា រាងកាយរបស់អ្នក កំពុងតែបញ្ចេញនូវសញ្ញាទាំងនេះ អ្នកគួរតែឆាប់កែប្រែនូវសណ្ដាប់ធ្នាប់នៃការរស់នៅ ក៏ដូចជារបបអាហារឡើងវិញ ដើម្បីស្ដារស្ថានភាពអ្នក ឱ្យត្រឡប់មកជាល្អឡើងវិញ៕
ប្រភព ៖ Sanook / Knongsrok