មូលហេតុ ៤ យ៉ាង ដែលធ្វើឱ្យអ្នកមិនមានអារម្មណ៍ឃ្លាននៅពេលព្រឹក

អាហារពេលព្រឹក គឺជាអាហារសំខាន់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃ។ ប៉ុន្តែវាអាចចម្លែកចំពោះមនុស្សជាច្រើន ដែលបែរជាបាត់បង់ចំណង់អាហារពេលព្រឹក។ យើងទាំងអស់គ្នាដឹងថា អាហារពេលព្រឹកមានសារៈសំខាន់ ប៉ុន្តែប្រហែលជាមិនមានអារម្មណ៍ឃ្លានដូចអាហារផ្សេងទៀត ដូច្នេះហេតុអ្វីបានជាយើងមិនមានអារម្មណ៍ឃ្លាននៅពេលព្រឹក ដូចជានៅពេលថ្ងៃ ឬពេលល្ងាច?

ដូច្នេះ ថ្ងៃនេះ យើងលើកយកមូលហេតុទាំង ៤ យ៉ាង ដែលធ្វើឱ្យអ្នកមិនមានអារម្មណ៍ឃ្លាននៅពេលព្រឹក ៖

១. ញុំាយឺតពេលនៅពេលល្ងាច ឬញុំាយប់ជ្រៅពេក

មូលហេតុចម្បងមួយដែលធ្វើឱ្យយើងមិនឃ្លានពេលព្រឹក គឺយើងញុំាអាហារពេលល្ងាចច្រើន ឬញុំានៅពេលយប់ជ្រៅខ្លាំងពេក។

ជាពិសេសប្រសិនបើអាហារមានជាតិខ្លាញ់ ឬប្រូតេអ៊ីនខ្ពស់ អាហារទាំងនេះនឹងជួយបន្ថយអារម្មណ៍ឃ្លាននៅពេលព្រឹក។ ធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ ប្រូតេអ៊ីនក៏ជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូនដែលគ្រប់គ្រងភាពឃ្លាន និងចំណង់អាហារខ្លាញ់ ធ្វើឱ្យយើងមានអារម្មណ៍ឆ្អែត។

Screen Shot 2021 07 02 At 3.54.09 PM

២. កម្រិតអរម៉ូនផ្លាស់ប្តូរ

នៅពេលយប់ ភាពអត់ឃ្លាននឹងត្រូវខូច។ នៅពេលព្រឹកឡើង មិនមានអារម្មណ៍ឃ្លានការគេងអាចបណ្តាលឱ្យមានការផ្លាស់ប្តូរកម្រិតអរម៉ូននៅក្នុងខ្លួន បណ្តាលឱ្យមានចំណង់អាហារតិច។


ការសិក្សាបានបង្ហាញថា កម្រិត adrenaline ច្រើនតែខ្ពស់នៅពេលព្រឹក។ វាត្រូវបានគេជឿថា អាចទប់ស្កាត់ចំណង់អាហារ។ ម៉្យាងទៀតវាបំបែកកាបូអ៊ីដ្រាតដែលបានរក្សាទុកសម្រាប់ថាមពលសម្រាប់រាងកាយជំនួសវិញ។

៣. សម្ពាធ

ការថប់បារម្ភ និងភាពតានតឹង អាចប៉ះពាល់ដល់ភាពអត់ឃ្លានរបស់យើង។ ប្រសិនបើអ្នកមានបញ្ហាការគេងមិនលក់ អស់កម្លាំង គ្មានការលើកទឹកចិត្ត ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យមានសម្ពាធ។ ពេលខ្លះ សូម្បីតែភ្ញាក់ឡើងពេលព្រឹក ក៏នៅតែមានអារម្មណ៍តានតឹង និងព្រួយបារម្ភ វាធ្វើឱ្យចំណង់អាហារថយចុះ (ស្ត្រេសមិនចង់ញុំាអី)។

Shutterstock_1173192556_1_1170x

៤. កត្តាផ្សេងទៀតដែលទាក់ទងនឹងសុខភាព

រោគសញ្ញាទាក់ទងនឹងសុខភាពផ្សេងទៀត ក៏អាចប៉ះពាល់ដល់យើងដែរ ដូចជា មានផ្ទៃពោះជាដើម។ មានរោគសញ្ញាទាក់ទងនឹងជំងឺផ្តាសាយ ជំងឺរលាកសួត ក៏ធ្វើឱ្យយើងឃ្លានតិចដែរ។ ជំងឺផ្តាសាយបានកាត់បន្ថយការដឹងក្លិន ដូច្នេះ ធ្វើឱ្យអ្នកមិនមានចំណង់លើអាហារ។ រោគសញ្ញាខ្លះ យើងអាចមានអារម្មណ៍ចង់ក្អួត ដែលបណ្តាលឱ្យយើងបាត់បង់ចំណង់អាហារកាន់តែខ្លាំង៕

ប្រភព ៖ Sanook / Knongsrok